26/01/2021 - 10:37

ជំ​រុញ​វិធាន​ការ​បង្ការ​ ទប់ស្កាត់​បាប​គ្រោះ​សង្គម​

យោង​តាម​នគរ​បាល​ខេត្ត​សុក​ត្រាំង​  ក្នុង​អំ​ឡុង​ពេល​ចុង​ឆ្នាំ​ ស្ថាន​ភាព​បាប​គ្រោះ​សង្គម​មាននិន្នា​ការ​កើន​ឡើង​ ពិសេស​គឺនៅ​តំ​បន់​ជន​បទ​។​ បច្ចុប្បន្ន​ កង​កម្លាំង​សមត្ថ​កិច្ច​កំ​ពុង​ជំ​រុញ​វិធាន​ការ​បង្ការ​ ទប់ស្កាត់​បទ​ល្មើស​ ដើម្បី​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជូន​ប្រ​ជា​ជន​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ប្រ​កប​ដោយ​ភាព​សុខ​សាន្ត​។​

នគរ​បាល​ខេត្ត​សុក​ត្រាំង​ បើក​យុទ្ធ​នា​ការ​វាយ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។​

ឆ្នាំ ២០២០ កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​ នគរ​បាល​ខេត្ត​ បាន​រៀប​ចំ​ធ្វើ​ការ​ប្រ​យុទ្ធ​ បោស​សម្អាត​បទ​ល្មើស​ ៦៧១ ករណី ដោយ​មាន​មុខ​សញ្ញា​ ៣.៥៦១ នាក់ ដែល​ពាក់​ព័ន្ធ​នឹង​ល្បែង​ស៊ី​សង​ ជល់មាន់​ រឹប​អូស​ប្រាក់​ជាង ​២ ពាន់​លាន​ដុង​។​ ក្នុង​នោះ​ ថ្កោល​ទោស​ ២៣ ករណី​ចំ​ពោះ​មុខ​សញ្ញា​ ៤៤ នាក់ ពិន័យ​រដ្ឋ​បាល​ ៥៦៩ ករណី​ចំ​ពោះ​មុខ​សញ្ញា​ ២.៩៦៦ នាក់។​ យោង​តាម​ប្រ​សាសន៍​ លោក​វរសេនីយ៍​ត្រី​ ម៉ា​មិញ​ចៀង​ អនុប្រ​ធាន​ការិ​យាល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ រយៈ​ពេល​ជិត​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម បាប​គ្រោះ​សង្គម​និង​ល្បែង​ស៊ី​សង​មាន​សកម្ម​ភាព​គគ្រឹក​គគ្រេង​ ពិសេស​គឺ​នៅ​តំ​បន់​ជន​បទ​ ។​ តាម​ការ​កត់​សម្គាល់​ មុខ​សញ្ញា​លេង​ល្បែង​ស៊ី​សង​មាន​សកម្ម​ភាព​យ៉ាង​ប៉ិន​ប្រ​សប់​ តែង​ទាក់​ទង​គ្នា​តាម​ទូរ​ស័ព្ទ​ បណ្តាញ​សង្គម​ ដាក់​កាមេរ៉ា​ឃ្លាំ​មើល​និង​ចាត់​មនុស្ស​យាម​ តែង​ផ្លាស់​ប្តូរ​ទីកន្លែង​ភូមិ​សាស្រ្ត​ធ្វើសកម្ម​ភាព​ ម៉្លោះ​ហើយ​កម្លាំង​សមត្ថ​កិច្ច​មាន​ការ​លំ​បាក​ក្នុង​ការ​បង្ខិត​ជិត​ ដើម្បី​ចាប់​ខ្លួន​និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​។​

ចំ​ពោះ​ស្ថាន​ភាព​ទាំង​នោះ​ នៅ​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ ​២០២០ នគរ​បាល​ខេត្ត​បាន​ចេញ​បញ្ជា​បើក​យុទ្ធ​នា​ការ​វាយ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​ ធានា​សន្តិ​សុខ​ សណ្តាប់ធ្នាប់​សម្រាប់​មហា​សន្និ​បាត​បក្ស​លើក​ទី ១៣ បុណ្យ​ចូល​ឆ្នាំ​ថ្មី​តឹង​សឺវ ប្រ​ពៃណី​វៀត​ណាម ២០២១ និង​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗ ​របស់​ប្រ​ទេស​ជាតិ​ ទិវា​បុណ្យ​ទាន​ផ្សេង​ៗ​នៅ​ដើម​ឆ្នាំ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ។​ តាម​រយៈ​នោះ​ កម្លាំង​សមត្ថ​កិច្ច​ផ្តុំ​កម្លាំង​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​គ្រប់​ប្រ​ភេទ​ បង្រ្កាប​បនល្បែង​ ស៊ី​សង​ជល់មាន់​ ។​ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ ដើម្បី​ប្រ​ជា​ជន​មាន​ស្មារតី​យល់​ដឹង​ក្នុង​កិច្ច​សហកា​របង្ការ​ទប់ស្កាត់​បទ​ល្មើស​ ពេល​ប្រ​ទះ​ឃើញ​ករណី​បំ​ពាន​ច្បាប់​ រាយ​ការណ៍​ជូន​កម្លាំង​សមត្ថ​កិច្ច​ជា​បន្ទាន់​ ដើម្បី​បង្ការ​ទប់ស្កាត់​បាន​ទាន់​ពេល​។​

វរសេនីយ៍​ត្រី​ ម៉ា​មិញ​ចៀង​ អនុប្រ​ធាន​ការិ​យា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ នគរ​បាល​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង ​៖ “ផ្តើម​ពី​ល្បែង​ស៊ី​សង​ជល់​មាន់​ បាន​បង្ក​ផល​អា​ក្រក់​ដល់​សង្គម​ កើត​មាន​បទ​ល្មើស​ជាច្រើន​ ដូច ​៖ ឱ្យ​បុល​ដោយ​ការ​ប្រាក់​ខ្ពស់​ ឆក់ប្លន់​ លួច​របស់​របរ ​។​ល។​ ហេតុ​នោះ​ ក្រៅ​ពី​ការ​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​ កម្លាំង​នគរ​បាល​ប្តេជ្ញា​ចិត្ត​បោស​សម្អាត​រាល់​បទ​ល្មើស​ ចាំ​បាច់​ត្រូវ​ការ​រួម​កម្លាំង​ពី​សំ​ណាក់​ប្រ​ជា​ជន​ក្នុង​ការ​ប្រ​យុទ្ធ​ បង្ការ​ទប់ស្កាត់​ឧក្រិដ្ឋ​កម្ម​ ។​ ឆ្លង​តាម​រយៈ​នោះ​ ជំ​នួយ​ដល់​កង​កម្លាំង​នគរ​បាល​ ក្តាប់​នូវ​ព័ត៌​មាន​ ដើម្បី​ចាត់​ការ​បាន​ទាន់​ពេល​ រួម​ចំ​ណែក​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​ ពិសេស​នៅ​ប៉ុន្មាន​ថ្ងៃ​ជិត​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តឹង​សឺវ ២០២១ ” ៕​

                                       យ្វីអាញ់-មុនី

ចែករំលែកអត្ថបទ