ចាប់ពីថ្ងៃ ១ ខែកក្កដា ឆ្នាំ ២០២១ បញ្ជីគ្រួសារ បញ្ជីស្នាក់នៅបណ្តោះអាសន្នដែលផ្ដល់ជូនកន្លងមក នៅតែប្រើប្រាស់ជាធម្មតា និងមានតម្លៃដូចជាលិខិតស្នាម ឯកសារបញ្ជាក់ ពីការស្នាក់នៅតាមសេចក្ដីកំណត់នៃច្បាប់នេះ រហូតដល់ផុតថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២២ ។
ចាប់ពីថ្ងៃ ១ ខែកក្កដា ឆ្នាំ ២០២១ នឹងឈប់ប្រើបញ្ជីគ្រួសារ។
ច្បាប់ស្នាក់នៅ ឆ្នាំ ២០២០ ទើបបានរដ្ឋសភា នីតិកាល XIV អនុម័តិ ដោយមានខ្លឹមសារថ្មី សំខាន់ៗជាច្រើន ក្នុងនោះ ប្រការគួរកត់សម្គាល់ គឺការឈប់ប្រើបញ្ជីគ្រួសារក្នុងការគ្រប់គ្រង ស្នាក់នៅ។
យោងតាមនោះ ខណៈពេលប្រជាជនធ្វើបែបបទចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍ គឺស្ថាប័នចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍ធ្វើការពិនិត្យនិងផ្ដល់សំបុត្រទទួលសំណុំបែបបទដល់អ្នកមកចុះឈ្មោះ។ ក្នុងរយៈពេល ០៧ ថ្ងៃធ្វើការរាប់ត្រឹមថ្ងៃទទួលសំណុំបែបបទគ្រប់សព្វ ស្ថាប័នចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍មានភារកិច្ចពិនិត្យវាយតម្លៃ ធ្វើបច្ចុប្បន្នភាពព័ត៌មានពីកន្លែងស្នាក់នៅជាអចិន្ត្រៃយ៍ថ្មីរបស់អ្នកមកចុះឈ្មោះ ដើម្បីបញ្ចូលទិន្នន័យស្ដីពីការស្នាក់នៅជំនួសឱ្យការផ្ដល់ជូនបញ្ជីគ្រួសារដល់ពួកគាត់ដូចសេចក្ដីកំណត់ពីមុន សេចក្តីនេះបានចែងនៅមាត្រាទី ១៨ នៃច្បាប់ស្នាក់នៅ ឆ្នាំ ២០០៦។
ចាប់ពីថ្ងៃ ១ ខែកក្កដា ឆ្នាំ ២០២១ បញ្ជីគ្រួសារ បញ្ជីស្នាក់នៅបណ្តោះអាសន្នដែលផ្ដល់ជូនកន្លងមកនៅប្រើប្រាស់ជាធម្មតា និងមានតម្លៃដូចជាលិខិតស្នាម ឯកសារបញ្ជាក់ពីការស្នាក់នៅតាមសេចក្ដីកំណត់នៃច្បាប់នេះ រហូតដល់ផុតថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២២។
ករណីព័ត៌មានក្នុងបញ្ជីគ្រួសារ បញ្ជីស្នាក់នៅបណ្ដោះអាសន្នខុសគ្នានឹងព័ត៌មានក្នុងទិន្នន័យស្ដីពីការស្នាក់នៅ គឺប្រើប្រាស់ព័ត៌មានក្នុងទិន្នន័យស្ដីពីការស្នាក់នៅ។
នៅពេលពលរដ្ឋធ្វើសំណុំបែបបទចុះបញ្ជីស្នាក់នៅ អាចនឹងធ្វើឱ្យផ្លាស់ប្ដូរព័ត៌មានក្នុងបញ្ជីគ្រួសារ បញ្ជីស្នាក់នៅបណ្តោះអាសន្នគឺស្ថាប័នចុះបញ្ជីស្នាក់នៅមានភារកិច្ចដកហូតបញ្ជីគ្រួសារ បញ្ជីស្នាក់នៅបណ្ដោះអាសន្ន ដែលផ្ដល់ជូនកន្លងមកធ្វើការកែតម្រូវ ធ្វើបច្ចប្បន្នភាពព័ត៌មានចូលទិន្នន័យស្ដីពីការស្នាក់នៅតាមសេចក្ដីកំណត់នៃច្បាប់នេះ ហើយឈប់ផ្ដល់បញ្ជីគ្រួសារ បញ្ជីស្នាក់នៅបណ្ដោះអាសន្នជាថ្មីតទៀត។
អាស្រ័យហេតុនេះ រយៈពេលដោះស្រាយការចុះឈ្មោះស្នាក់នៅរបស់ពលរដ្ឋ ចាប់ពីថ្ងៃ ១ ខែកក្កដា ឆ្នាំ ២០២១ - ថ្ងៃដែលច្បាប់ស្នាក់នៅ ឆ្នាំ ២០២០ មានសុពលភាព គឺក្នុងរយៈពេល ៧ ថ្ងៃធ្វើការ ប្រសិនបើសំណុំបែបបទស្របច្បាប់គ្រប់សព្វ។
ច្បាប់ស្នាក់នៅ ឆ្នាំ ២០២០ មានសុពលភាពចាប់ពីថ្ងៃ ១ ខែកក្កដា ឆ្នាំ ២០២១៕
យោងតាម៖vov.vn- ប្រែសម្រួលៈ ថាច់ធី