កាលពីរាត្រីថ្ងៃទី ២៩ ខែធ្នូ នៅរដ្ឋធានីហាណូយ មានបុគ្គល ១៤៥ នាក់ ដែលមានស្នាដៃច្រើនក្នុងការរៀនសូត្រ និងសម្រេចបានស្នាដៃយ៉ាងល្អប្រសើរលើគ្រប់វិស័យ ត្រូវបានផ្តល់កិត្តិយសក្នុងពិធីស្ងើចសរសើរសិស្ស និស្សិត យុវជនជនជាតិភាគតិចឆ្នើម គំរូ ឆ្នាំ ២០២០ ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាលត្រឿងហ្វាប៊ិញ និងរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង ជូនរង្វាន់ដល់ប្អូនៗដែលទទួលបានជ័យលាភីក្នុងសម័យប្រឡងសិស្សពូកែទូទាំងប្រទេស និងការប្រឡងសិល្បៈ កីឡាទូទាំងប្រទេស អាស៊ី និងអន្តរជាតិ។
ឆ្នាំ ២០២០ គឺជាឆ្នាំទី ៨ នៃសកម្មភាពស្ងើចសរសើរសិស្ស និស្សិត យុវជនជនជាតិភាគតិចឆ្នើម គំរូ ត្រូវបានគណៈកម្មាធិការជនជាតិដឹកនាំ សហការជាមួយនឹងក្រសួងអប់រំនិងបណ្ដុះបណ្ដាល មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ដហូជីមិញ ក្រោមប្រធានបទ “ផ្លូវទៅកាន់ក្តីស្រមៃ”។ ពិធីស្ងើចសរសើរនេះ សំដៅបង្កភាពរីកសាយភាយ បំផុសស្មារតីដល់ប្អូនៗ សិស្ស និស្សិត យុវជនជនជាតិភាគតិចក្នុងទូទាំងប្រទេស ប្រឡងប្រណាំង រៀនសូត្រ ខិតខំអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។ ឆ្នាំ ២០២០ ពិធីស្ងើចសរសើរមានភាពផ្លាស់ថ្មី។ ទន្ទឹមនឹងមុខសញ្ញទទួលបានការស្ងើចសរសើរ គឺសិស្ស និស្សិត យុវជនជនជាតិភាគតិច ឆ្នាំ ២០២០ ជាឆ្នាំទីពីរដែលគណៈចាត់តាំងបើកទូលាយមុខសញ្ញាស្ងើចសរសើរ គឺជាយុវជនជនជាតិភាគតិច ឆ្លើយតបបាននូវលក្ខឋានរួម និងសម្រេចបានស្នាដៃឆ្នើម គំរូលើគ្រប់វិស័យ។ ឆ្លងតាមរយៈនោះ មានបុគ្គល ១៤៥ នាក់ មានស្នាដៃជាច្រើនក្នុងការរៀនសូត្រ សម្រេចបានស្នាដៃយ៉ាងល្អប្រសើរលើគ្រប់វិស័យ ត្រូវបានផ្តល់កិត្តិយសក្នុងពិធីស្ងើចសរសើរ។ ព្រមជាមួយនោះ មុខសញ្ញាសិស្ស និស្សិត យុវជនជនជាតិភាគតិច បានស្ងើចសរសើរមានការជ្រើសរើស លើកកម្ពស់លក្ខឋានស្នាដៃដែលសម្រេចបាន បើប្រៀបនឹងឆ្នាំមុនៗ។ មានជនជាតិភាគតិចចំនួន ៥០ និងភូមិភាគចំនួន ៤៧ ជាសិស្ស និស្សិត យុវជនជនជាតិភាគតិច ទទួលបានការស្ងើចសរសើរ។ ពិសេសក្នុងចំណោម ១៦ ជនជាតិភាគតិចដែលមានចំនួនមនុស្សតិច (ក្រោម ១០.០០០ នាក់) គឺមាន ១៥ ជនជាតិ មានសិស្ស និស្សិត យុវជនចំនួន ១៨ នាក់ ទទួលបានការស្ងើចសរសើរ ។ ក្នុងនោះ មាន ៥ ជនជាតិភាគតិចដែលមានចំនួនមនុស្សតិចបំផុត (ក្រោម ១.០០០ នាក់) គឺជនជាតិអើឌូ ជនជាតិប៉្រូវ ជនជាតិរើុមុាំ ជនជាតិពូប៉ែវ និងជនជាតិស៊ីឡា សុទ្ធសឹងមានសិស្ស និស្សិត យុវជនទទួលបានការស្ងើចសរសើរ ហើយចំនួនសិស្ស និស្សិតទទួលបានរង្វាន់លេខ ១ លេខ ២ និងមេដាយមាស មេដាយប្រាក់ ក្នុងការប្រឡងសិល្បៈ កីឡាទូទាំងប្រទេសក្នុងតំបន់និងអន្តរជាតិ មានការកើនឡើងបើប្រៀបនឹងប៉ុន្មានឆ្នាំមុន (៧នាក់)។
ថ្លែងយោបល់នៅក្នុងពិធីស្ងើចសរសើរ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល ត្រឿងហ្វាប៊ិញ គូសបញ្ជាក់៖ “ជំនួសមុខរដ្ឋាភិបាល ខ្ញុំសូមស្ងើចសរសើរនិងអបអរសាទរដល់សិស្ស និស្សិត យុវជនជាជនជាតិភាគតិចទាំង ១៤៥ នាក់ ដែលសម្រេចបានស្នាដៃឆ្នើម គំរូក្នុងឆ្នាំនេះ។ សូមថ្លែងអំណរគុណចំពោះស្មារតីទំនួលខុសត្រូវ “គ្រប់យ៉ាងដើម្បីសិស្សជាទីស្រឡាញ់” របស់លោកគ្រូអ្នកគ្រូ រដ្ឋអំណាច អង្គការមហាជនគ្រប់លំដាប់ថ្នាក់ និងអាណាព្យាបាលសិស្សគ្រប់រូប ដែលបានជំរុញទឹកចិត្តគិតគូរឱ្យប្អូនៗក្នុងអំឡុងពេលរៀនសូត្រ ដើម្បីសម្រេចបានស្នាដៃគួរជាទីមោទនៈដូច្នេះ”៕
យោង៖ cema.gov.vn-វិមាន