28/12/2020 - 08:58

បេក្ខ​សមណ​សិស្ស​-សិស្ស ៤១៤ អង្គ​និង​រូប​ប្រ​ឡង​បញ្ចប់​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​

ត្រា​វិញ​៖ សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ក្រុង​ត្រា​វិញ​ ស្រុក​យ្វៀង​ហាយ​ និង​ស្រុក​ទីវ​កឹង​ ទើប​ចាត់​តាំង​ពិធី​ប្រ​ឡង​បញ្ចប់​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​ថ្នាក់​ទី  ១-២-៣  ឆ្នាំ ​សិក្សា​ឆ្នាំ  ២០២០  នៅ​មណ្ឌល​ប្រ​ឡង​វត្ត​នាគ​វ​នា​រាម​ (ខ្ទឹង)​ ក្រុង​ត្រា​វិញ​; មណ្ឌល​ប្រ​ឡង​វត្ត​ជ្រៃ​ប្រា​សាទ​ (ស្រុក​យ្វៀង​ហាយ)​; មណ្ឌល​ប្រ​ឡង​វត្ត​ស្ទឹង​មាន​ជ័យ​សេរី​ឧត្តម​ (អូរ​វែង​ថ្មី)​ ស្រុក​ទីវ​កឹង ​។ សរុប​មណ្ឌល​ប្រ​ឡង​​ទាំង​ ៣  មាន​បេក្ខ​សមណ​សិស្ស​និង​សិស្ស​  ៤១៤  អង្គ​និង​រូប​ចូល​រួម​។ វិញ្ញា​សា​ប្រ​ឡង​ រួម​មាន​៖ សរ​សេរ​តាម​អាន​ ព្រះ​វិន័យ​ គណិត​ ភា​សា​ខ្មែរ​ វេយ្យា​ករណ៍​បា​លី​ តែង​សេចក្តី​អង់​គ្លេស​ ប្រែ​ធម្មបទអដ្ឋ​ក​ថា​ គា​​ថា​ធម្ម​បទ​ និង​ធម្ម​វិ​ភាគ​។ លទ្ធ​ផល​ប្រ​ឡង​ បេក្ខ​សមណ​សិស្ស​និង​សិស្ស​ នៅ​មណ្ឌល​ប្រ​ឡង​វត្ត​ខ្ទឹង​និង​វត្ត​ជ្រៃ​ប្រា​សាទ​ជាប់​  ៩៣,២%  និង​មណ្ឌល​ប្រ​ឡង​វត្ត​អូរ​វែង​ថ្មី​ ថ្នាក់​ទី​  ១  ជាប់  ៨៥%  ថ្នាក់​ទី​  ២-៣  ជាប់ ១០០% ។

បេក្ខសមណ​សិស្ស​និង​សិស្ស​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​ពី​លក្ខន្តិកៈ​ប្រ​ឡង​នៅ​មណ្ឌល​ប្រ​ឡង​វត្ត​អូរ​វែង​ថ្មី​ ឃុំ​តឹង​ហ្វា ​ស្រុក​ទីវ​កឹង​។ រូ​ប​ថត​៖ ពេជ្រ​សឿន​

យោង​តាម​ថេរ​ដី​កា​ព្រះ​តេជ​ព្រះ​គុណ​ ជយ​សេ​នោ ​គឹម​ម័ន(ជុំ)​ អនុប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក​ទីវ​កឹង​ ឆ្នាំ​សិក្សា​  ២០២០  ចំ​នួន​សមណ​សិស្ស​និង​សិស្ស​ចូលរូម​ប្រ​ឡង​ថយ​ចុះ ​បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ ប៉ុន្តែ​ គុណ​ភាព​បង្រៀន​និង​រៀន​កើន​ឡើង​គួរ​ឱ្យ​សម្គាល់​៕                

                            ពេជ្រ​សឿន​-ម៉ា​ល័យ​-មុ​នី​ ​​ 

ចែករំលែកអត្ថបទ