14/12/2020 - 15:41

កិច្ច​សហប្រតិ​បត្តិ​ការ​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​ធ្នា​ប់​ព្រំ​ដែន​ តំ​បន់​សមុទ្រ​

(គៀង​យ៉ាង​) នៅ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​អន្តរ​ជាតិ​ហា​តៀង​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ ទើប​មាន​កិច្ច​ប្រ​ជុំ​ជាមួយ​នឹង​នា​យក​ដ្ឋាន​នគរ​បាល​ខេត្ត​កំ​ពត​ (ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​)  សំ​ដៅ​វាយ​តម្លៃ​ពី​លទ្ធ​ផល​នៃ​កិច្ច​សហប្រតិ​បត្តិ​ការ​ការ​ពារ​សន្ដិសុខ​ សណ្ដាប់​ធ្នា​ប់​ព្រំ​ដែន​ តំ​បន់​សមុទ្រ​ ឆ្នាំ​ ២០២០។​

អង្គ​ភាព​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​ឆ្នាំ​ ២០២១។​

តាម​ការ​វាយ​តម្លៃ​របស់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ និង​នា​យក​ដ្ឋាន​នគរ​បាល​ខេត្ត​កំ​ពត​ ឆ្នាំ​ ២០២០ កម្លាំង​សមត្ថ​កិច្ច​ភាគី​ទាំង​ពីរ បាន​សហការ​ផ្សព្វ​ផ្សាយ​ អប់​រំប្រ​ជា​ជន​ អនុវត្ត​និង​ចូល​រួម​ការ​ពារ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ បង្គោល​ខ័ណ្ឌ​សីមា​។​ គោ​រពនូវ​អនុសញ្ញា​សន្ធិ​សញ្ញា​ស្ដី​ពី​ព្រំ​ដែន​និង​កិច្ច​ព្រម​ព្រៀង​ដែល​ចុះ​កិច្ច​សន្យា​ស្ដី​ពី​ការ​គ្រប់​គ្រង​ ការ​ពារ​ព្រំ​ដែន​របស់​រដ្ឋា​ភិបាល​នៃ​ប្រ​ទេស​ទាំង​ពីរ។​ កម្លាំង​សមត្ថ​កិច្ច​ភាគី​ទាំង​ពីរ ម្ចាស់​ការ​អនុវត្ត​ម៉ឺង​ម៉ាត់​រាល់​ឯក​សារ​ ដែល​រដ្ឋា​ភិបាល​នៃ​ប្រ​ទេស​ទាំង​ពីរ​ស្ដី​ពី​ការ​បង្ការ ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ។​ល។​ ភាគី​ទាំង​ពីរ ចាត់​តាំង​កង​កម្លាំង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ដំ​ណើរ​ការ​កសាង​ផ្លូវ​យាម​ល្បាត​ព្រំ​ដែន​នៅ​ខាង​វៀត​ណាម ​និង​ដំ​ណើរ​ការ​កសាង​ផ្លូវ​ខ្សែ​ក្រ​វាត់​ព្រំ​ដែន​នៅ​ខាង​កម្ពុជា​។​

ក្នុង​កិច្ច​ប្រ​ជុំ​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ និង​នា​យក​ដ្ឋាន​នគរ​បាល​ខេត្ត​កំ​ពត​ បាន​ឯក​ភាព​រយៈ​ពេល​ខាង​មុខ​នឹង​បន្ត​អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​នៅ​សង​ខាង​ព្រំ​ដែន​ ពេល​ឆ្លង​ដែន​ទៅ​មក​ ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​នូវ​អនុសញ្ញា​ សន្ធិ​សញ្ញា​ស្ដី​ពី​លក្ខន្តិកៈ​ព្រំ​ដែន​ ច្រក​ទ្វារ​ព្រំ​ដែន​ អនុសញ្ញា​ស្ដី​ពី​តំ​បន់​ទឹក​ប្រ​វត្តិ​សាស្រ្ត​ ចុះ​ថ្ងៃ​ ៧/៧/១៩៨២ និង​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នា​នា​ដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា​។​ ភាគី​ទាំង​ពីរ បង្កើន​កិច្ច​សហការ​ក្នុង​ការ​តាម​ដាន​ ដោះ​ដូរ​ ផ្ដល់​ព័ត៌​មាន​ពី​ស្ថាន​ភាព​ដែល​ពាក់​ព័ន្ធ​នឹង​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ព្រំ​ដែន​ ជំ​ងឺ COVID-១៩ ជាដើម​។​ល។​ បើ​មាន​ករណី​បំ​ពាន​លក្ខន្ដិកៈ​ព្រំ​ដែន​របស់​ពល​រដ្ឋ​នៃ​ប្រ​ទេស​ទាំង​ពីរ ឬ​ប្រ​ទះ​ឃើញ​នេសាទ​ករ​នៃ​ប្រ​ទេ​ស​ទាំង​ពីរ​បំ​ពាន​តំ​បន់​ សមុទ្រ​ គឺរាយ​ការណ៍​ជូន​ប៉ុស្ដិ៍​ កង​វរសេនា​តូច កង​អនុសេនា​ធំ​ ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ ដែល​នៅ​ជិត​បំ​ផុត​ ដើម្បី​រួម​គ្នា​ឯក​ភាព​ចាត់​វិធាន​ការ​ដោះ​ស្រាយ​សមស្រប​តាម​ច្បាប់​ និង​ទម្លាប់​អន្តរ​ជាតិ​៕​

                             ឡេស៊ាង​ - ថាច់​ធី

ចែករំលែកអត្ថបទ