នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ទើបប្រកាសឱ្យប្រើនូវសេចក្ដីសម្រេចលេខ ១៥៧៩ /QĐ-TTg ស្ដីពីការផ្ដល់សច្ចានុម័តិលើកម្មវិធីថែទាំសុខភាពមនុស្សចាស់រហូតដល់ឆ្នាំ ២០៣០ ។
តាមរយៈនោះ កម្មវិធីបានដាក់ចេញទិសដៅច្បាស់លាស់ គឺគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ដាក់ចេញសេចក្ដីសម្រេចចិត្ត ផែនការ វិនិយោគថវិកាសម្រាប់ថែទាំសុខភាពមនុស្សចាស់នៅឆ្នាំ ២០២៥ និងអូសបន្លាយដល់ឆ្នាំ ២០៣០។ មនុស្សចាស់ ឬក៏សាច់ញាតិថែទាំមនុស្សចាស់ផ្ទាល់ បានជ្រាបនូវព័ត៌មានអំពីភាពចាស់នៃចំនួនប្រជាជន សិទ្ធិបានថែទាំសុខភាពរបស់មនុស្សចាស់សម្រេច ៧០% ក្នុងឆ្នាំ ២០២៥ និង ៨៥% ក្នុងឆ្នាំ ២០៣០ ។
ទន្ទឹមនឹងនោះ ទិសដៅដើម្បីមនុស្សចាស់ បានពិនិត្យសុខភាពតាមពេលកំណត់ យ៉ាងតិចបំផុតមួយឆ្នាំម្ដងសម្រេច ៧០% រៀបចំឯកសារគ្រប់គ្រងតាមដានសុខភាពសម្រេច ៩៥% ក្នុងឆ្នាំ ២០២៥ និង ១០០% ក្នុងឆ្នាំ ២០៣០ ។ មនុស្សចាស់ត្រូវបានប្រទះឃើញ ព្យាបាល គ្រប់គ្រងជំងឺដែលមិនឆ្លង រាលដាល (ជំងឺមហារីក ជំងឺបេះដូង ជំងឺឡើងឈាម ជំងឺទឹកនោមផ្អែម ជំងឺសួតរុាំងរ៉ៃ ជំងឺភ្លេចភ្លាំង។ល។) សម្រេច ៧០% ក្នុង ឆ្នាំ ២០២៥ និង ៩០% ក្នុងឆ្នាំ ២០៣០ ។
មនុស្សចាស់ដែលមានលទ្ធភាពថែទាំសុខភាពដោយខ្លួនឯង ត្រូវបានផ្ដល់ចំណេះដឹង បំណិនក្នុងការថែទាំសុខភាពខ្លួនឯង សម្រេច ៥០% ក្នុងឆ្នាំ ២០២៥ និង ៩០% ក្នុងឆ្នាំ ២០៣០។ មនុស្សចាស់ទាំង ១០០% ដែលគ្មានលទ្ធភាពថែទាំសុខភាពដោយខ្លួនឯង នឹងត្រូវបានសាច់ញាតិក្នុងគ្រួសារ និងសហគមន៍ថែទាំសុខភាព ក្នុងឆ្នាំ ២០២៥ និងអូសបន្លាយដល់ឆ្នាំ ២០៣០ ។ ក្លឹបស្នងបន្តពីជំនានមួយទៅជំនាន់មួយជួយគ្នាទៅវិញទៅមក និងទម្រង់ក្លឹបផ្សេងៗទៀតរបស់មនុស្សចាស់ដែលមានខ្លឹមសារថែទាំសុខភាពសម្រេច ៨០% ក្នុងឆ្នាំ ២០២៥ និង ១០០% ក្នុងឆ្នាំ ២០៣០។
កម្មវិធីក៏បានដាក់់ចេញទិសដៅដល់ឆ្នាំ ២០២៥ នឹងមានឃុំ សង្កាត់ ទីប្រជុំជន ប្រមាណ ៥០% មានក្លឹបថែទាំសុខភាពមនុស្សចាស់យ៉ាងតិចបំផុតមួយ និងមានក្រុមស្ម័គ្រចិត្តថែទាំសុខភាពមនុស្សចាស់តិចបំផុតមួយ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ សម្រេចឱ្យបាន ៩០% ។ ចំនួនខណ្ឌ ស្រុក អនុវត្តពិសោធ ពង្រីកទម្រង់មជ្ឈមណ្ឌលថែទាំសុខភាពពេលថ្ងៃសម្រាប់មនុស្សចាស់សម្រេច ២០% ក្នុងឆ្នាំ ២០២៥ និង ៥០% ក្នុងឆ្នាំ ២០៣០។ ចំនួនខេត្ត ក្រុងចំណុះមជ្ឈិម មានទម្រង់មជ្ឈមណ្ឌលថែទាំមនុស្សចាស់ តាមរូបភាពសង្គមូបនីយកម្មអនុវត្តភារកិច្ចថែទាំសុខភាពមនុស្សចាស់ សម្រេច ២៥% ក្នុងឆ្នាំ ២០២៥ និង ១០០% ក្នុងឆ្នាំ ២០៣០ ៕
P.Y - ប្រែសម្រួល៖ ពេជ្រសឿន