បុណ្យកឋិនទាន គឺជាកាលទានមានកំណត់រយៈពេលដែលអាចធ្វើបានត្រឹម ២៩ ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃ ១ រោចខែអស្សុជដល់ថ្ងៃ ១៥ កើត ខែកត្តិក វត្តនីមួយៗទទួលកឋិនទានដង្ហែចូលបានតែម្ដងប៉ុណ្ណោះ។ ជនរួមជាតិខ្មែរមានជំនឿថា អ្នកដែលកសាងបុណ្យកឋិនទាននឹងទទួលបានអានិសង្សច្រើន។ ព្រោះហេតុនោះ ទោះបីគ្រួសារអ្នកមានឬអ្នកក្រ តែងប្រាថ្នាបានធ្វើបុណ្យកឋិនម្តងក្នុងមួយឆាកជីវិត។

នៅវេលាថ្ងៃត្រង់ គ្រួសារបងថាច់ក្វឹង នៅសង្កាត់ ៩ ក្រុងត្រាវិញ បានរៀបក្បួនដង្ហែអង្គកឋិនដើម្បីវេរប្រគេនដល់ព្រះភិក្ខុសង្ឃគង់ចាំវង្សានៅវត្តសិលាទ្រ (ថ្មទល់)។ មានឱកាសបានធ្វើបុណ្យកឋិនទាន គឺជាក្ដីប្រាថ្នាក្នុងវង្សត្រកូលជាច្រើនជំនាន់។ តាមប្រសាសន៍បងថាច់ក្វឹង បុណ្យកឋិនទានប្រារព្ធឡើងដោយទ្រង់ទ្រាយតូចឬធំ គឺយោងតាមសេដ្ឋកិច្ចរបស់គ្រួសារពុទ្ធបរិស័ទនៅចំណុះជើងវត្តនីមួយៗ។

សាមីដើមទាន លើកយកត្រៃចីវរសម្រាប់កឋិនដាក់តម្កល់ក្នុងជំនុំសង្ឃ។

ទាយកទាយិកា ដង្ហែអង្គកឋិន ៣ ជុំព្រះវិហារ ដោយសទ្ធាជ្រះថ្លា មុនពេលវេរប្រគេនដល់ព្រះភិក្ខុសង្ឃគង់ចាំវស្សាអស់កាល ៣ ខែ។

ពេលដង្ហែអង្គកឋិនចូលព្រះវិហារ ពុទ្ធបរិស័ទបាននមស្ការព្រះរតនត្រ័យ យកកុសលផលបុណ្យរៀងៗខ្លួន។

ភិក្ខុក្រាលគ្រងកឋិន គឺជាព្រះសង្ឃមួយអង្គដែលគ្រប់លក្ខណសម្បត្តិត្រូវបានជំនុំសង្ឃ
ប្រកាសជ្រើសរើស។ ក្រោយពីព្រះសង្ឃក្រាលគ្រងរួចស្រេច ក៏ជាកិច្ចបញ្ចប់បុណ្យ
កឋិនវេលានោះដែរ។
យោងតាម https://vnexpress.net - ថាច់ធី