មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/10/2020 - 16:29

ប្រ​សិទ្ធ​ភាព​នៃ​គម្រោង​បង្វែរ​រចនា​សម្ព័ន្ធ​កសិកម្ម​

ស្រុក​គូឡៅ​យុង ខេត្ត​សុក​ត្រាំង​ ធ្លាប់​ល្បី​ឈ្មោះ​ជាតំ​បន់ដាំ​អំ​ពៅ​។​ ថ្វី​បើ​ដូច្នោះ​ក្ដី​ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ តម្លៃ​អំ​ពៅ​មិន​ទៀង​ទាត់​ ពិបាក​លក់​ ទើប​កសិករ​ជាច្រើន​ងាក​មក​ដាំ​ដំ​ណាំ​ផ្សេង​ដែល​មាន​ប្រ​សិ​ទ្ធភាព​សេដ្ឋ​កិច្ច​ខ្ពស់​។​

ថ្នា​ក់​ដឹក​នាំខេត្ត​សុក​ត្រាំង​ចុះ​ទស្សនា​ទម្រង់​ដាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​មាន​ប្រ​សិ​ទ្ធភាព​នៅ​ស្រុក​គូឡៅ​យុង។​

លើភូមិ​សាស្រ្ត​ស្រុក​គូឡៅ​យុង កំ​ពុង​បង្កើត​តំ​បន់​ផលិត​កម្ម​ប្រ​មូល​ផ្ដុំ​ ហើយ​ត្រូវ​បាន​ផ្ដល់​លេខ​កូដ​តំ​បន់​ដាំ​ មាន​ដូច​៖ តំ​បន់​ដាំ​ស្វាយ​កាក​ជូ; តំ​បន់​ដាំ​ស្វាយ​តៃ​វ៉ាន់​នៅ​ឃុំ​អាង​ថាញ់១ ; តំ​បន់​ដាំ​មៀន​សាច់​ក្រាស់​នៅ​ឃុំ​អាង​ថាញ់តី; តំ​បន់​ដាំ​មៀន​ Ido នៅ​ឃុំ​អាង​ថា​ញ់ណាម។​ ស្រុក​បាន​ផ្ដុំ​កម្លាំង​វិនិ​យោគ​ដាំ​ដំ​ណាំ​សំ​ខាន់​ៗ​ចំ​នួន​៥ រួម​មាន​៖ ស្វាយ​ ក្រូច​ថ្លុង​ មៀន​Ido មៀន​សាច់ក្រាស់​ ស្រកា​នាគ និង​ដូង​។​ នេះ​ជាប្រ​ភេទ​ដំ​ណាំ​ត្រូវ​បាន​កំ​ណត់​ទិស​ដៅ​អភិវឌ្ឍ​ ផ្សារភ្ជាប់​នឹង​ការ​ចង​សម្ព័ន្ធ​នាំ​ចេញ​។​

តួយ៉ាង​ដូច​ទម្រង់​ដាំ​ក្រូច​ថ្លុង​របស់​លោក​វ៉ាន់​ហុង​ នៅ​ភូមិភឿក​ហ្វា B ទីប្រ​ជុំ​ជន​គូឡៅ​យុង បាន​ផ្ដល់​ប្រ​សិទ្ធ​ភាព​ សេដ្ឋ​កិច្ច​ខ្ពស់​បង្គួរ​។​ លោក​ហុង​ ឱ្យ​ដឹង​៖ “ចម្ការ​ក្រូច​ថ្លុង​ជាង​ ៤​ហិក​តា​ ខ្ញុំ​អនុវត្ត​បច្ចេក​ទេស​ដើម្បី​ឱ្យ​ក្រូច​ចេញ​ផ្លែ​ខួប​ឆ្នាំ​; បំ​ផុត​គឺក្រូច​ផ្ដល់​ផ្លែ​ខុស​រដូវ​ លក់​បាន​ថ្លៃ​ខ្ពស់​ ២-៣ ដង​ បើ​ប្រៀប​នឹង​រដូវ​ធម្ម​តា​។​ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​នៅ​ទាំង​ជីក​ស្រះ​ស្ដុក​ទឹកសាប​ក្នុង​ចម្ការ​; ធ្វើ​ស្រះ​ក្រាល​កម្រាល​កៅ​ស៊ូ ​ដើម្បី​បង្កើនសមត្ថ​ភាព​ស្ដុក​ទុក​ប្រ​ភព​ទឹក​សាប​ ធានា​ការ​ស្រោច​ស្រពក្នុង​រដូវ​ប្រាំ​ង។​ ព្រម​ជា​មួយ​នោះ​ ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ទឹក​ប្រិតសំ​ចៃ​ដើម្បី​ឈើ​ដំ​ណាំ​លូត​លាស់​លំ​នឹង​”។​ ចំ​ណែក​ លោកង្វៀន​ហុង​តៀង​ នៅ​ឃុំ​អាង​ថាញ់​ញឹក​ ដាំ​មៀន​បង្កាត់​ ៣,៥ ហិកតា​ (បង្កាត់​ពូជ​រវាង​មៀន​សាច់​ក្រាស់​និង​មៀន​សំ​បកក្រាស់​) ដោយ​យោង​តាម​បទ​ដ្ឋាន​ VietGAP; អនុវត្ត​ប្រ​ព័ន្ធ​ស្រោច​ស្រព​ទឹក​ជា​តំ​ណក់ ចម្ការ​មៀន​ផ្ដល់​ផ្លែ​ខួប​ឆ្នាំ​។​ ប្រ​សិទ្ធ​ភាព​ចម្ការ​មៀន​បង្កាត់​របស់​លោក​តៀង​ ត្រូវ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ផ្នែក​ទេស​ចរណ៍​សុក​ត្រាំង​ ជ្រើស​ធ្វើ​ជាចម្ការ​ទេ​សចរណ៍​គំ​រូ​ដើម្បី​អភិវឌ្ឍ​ទេស​ចរណ៍​សហគមន៍។​ លោក​តៀង​ ឱ្យ​ដឹង​៖ “គិត​មធ្យម​ភាគ​ក្នុង​ចម្ការ​មៀន​១​កុង​ ក្នុង​មួយ​ឆ្នាំ​ខ្ញុំ​ប្រ​មូល​ផល​ជិត​១​តោន​ តម្លៃ​លក់​ពី​៤៥.០០០-៦០.០០០ដុង​ក្នុង​មួយ​គីឡូ​ក្រាម​។​ ចំ​ពោះ​ចម្ការ​មៀន​ ៣,៥ ហិកតា​ ក្នុង​មួយ​ឆ្នាំ​អា​ច​រក​បាន​ប្រាក់​ចំ​ណូល​ជិត​ ១​ ពាន់​លានដុង​”។​

បើ​តាម​លោក​ង្វៀន​វ៉ាន់​ដាក់​ ប្រ​ធាន​ការិ​យាល័យ​កសិកម្ម​ និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​គូឡៅ​យុង គម្រោង​បង្វែរ​រចនា​សម្ព័ន្ធ​ អភិវឌ្ឍ​កសិកម្ម​តាម​ទិស​ដៅ​ផ្សារភ្ជាប់​ការ​អភិវឌ្ឍ​ទេស​ចរណ៍នៅ​តាម​ភូមិ​ស្រុក​ ទេស​ចរណ៍​វិល​មក​រក​ប្រភព បាន​នា​ំមក​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​ជាក់​ស្ដែង​។​ ផ្ដើម​ពី​នោះ​ ជីវ​ភាព​ប្រ​ជា​ជន​បាន​កែ​លម្អ​ រួម​ចំ​ណែ​ក​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ ការ​ពារ​បរិស្ថាន​ធម្ម​ជាតិ​និង​ធានា​សន្ដិ​សុខ​ការ​ពារ​ប្រ​ទេ​ស​៕​

                                                      យ្វីអា​ញ់ - ថា​ច់​ធី

 

ចែករំលែកអត្ថបទ