ឈរជើងនៅតំបន់ព្រែកទន្លេភាគខាងលិច កម្មាភិបាល យុទ្ធជនកងពលតូចលេខ ៩៦២ (យោធភូមិភាគ ៩ ) នៅតំបន់ជនបទផ្សេងៗគ្នា មានយុទ្ធជននិងនាយទាហានវ័យក្មេងជាច្រើនដែលមានជីវភាពគ្រួសារក្រីក្រ។ល។ ចំពោះភាពជាក់ស្តែងទាំងនោះ កងពលតូចតែងចង្អុលការជាប្រចាំដល់កងជួរកម្មាភិបាលគ្រប់លំដាប់ថ្នាក់ តាមដានស្វែងយល់ពីស្ថានភាពគ្រួសារម្នាក់ៗ ដើម្បីស្វែងរកវិធានការជួយឧបត្ថម្ភ លើកទឹកចិត្តកងទ័ព។
វរសេនីយ៍ត្រី ឌោវ៉ាន់កេត ប្រធានកងវរសេនាតូចលេខ៣ កងពលតូចលេខ៩៦២ (ជួរមុខខាងឆ្វេង) កំពុងសំណេះសំណាល លើកទឹកចិត្តយុទ្ធជនទើបមកបំពេញការងារនៅអង្គភាព។
វរសេនីយ៍ត្រី ត្រឹងវ៉ាន់ផុង ស្នងការនយោបាយនៃកងវរសេនាតូចលេខ ២ ឱ្យដឹង៖ "យើងខ្ញុំដាក់ចេញនូវវិធានការជាច្រើនក្នុងការរៀបចំអប់រំ ដោះស្រាយសតិអារម្មណ៍កងទ័ព។ តួយ៉ាងដូចករណីពលបាលទោ ប៊ូយវ៉ាន់ឡិន យុទ្ធជនកងកាំភ្លើងនាវា ១៨ -២១-១១ នៃកងអនុសេនាធំលេខ ៤ មានសតិអារម្មណ៍មិននឹងនរដោយសារម្តាយឈឺជំងឺរុាំរ៉ៃ ចង់ទៅរវាំងនិងថែទាំម្តាយ ប៉ុន្តែ បែរជាលាក់ទុកក្នុងចិត្ត។ ចំពោះការប្រែប្រួលនោះ កម្មាភិបាលនាវាម្ចាស់ការសំណេះសំណាលជាមួយឡិន ព្រមទាំងស្វែងយល់ពីស្ថានភាព តាមរយៈយុទ្ធជនរួមក្រុម បន្ទាប់មកក៏រាយការណ៍ជូនកងពលតូចដោះស្រាយឱ្យឡិនបានឈប់សម្រាក ៣ ថ្ងៃទៅផ្ទះ។ ក្រោយពីឈប់ច្បាប់វិលមកអង្គភាព ឡិនរំភើបនិងស្ងប់ចិត្តបម្រើការងារ"។
អនុសេនីយ៍ទោ ក្វាងឌឹកថាញ់ មានភូមិកំណើតនៅស្រុកហ្វាប៊ិញ ខេត្តបាកលីវ បញ្ចប់ការសិក្សានៅសាលានាយទាហានកងទ័ពជើងគោកលេខ ២ ឆ្នាំ ២០១៦ បានតែងតាំងកាន់តំណែងជាប្រធានកងអនុសេនាតូចលេខ ១ កងអនុសេនាធំលេខ ១ កងវរសេនាតូចលេខ ៣ ។ "ពេលទើបមកទទួលការងារ ដោយសាររស់នៅឆ្ងាយពីគ្រួសារ គូស្នេហ៍ ម៉្លោះហើយថាញ់ មានគោលបំណងចង់រំសាយពីជួរទ័ព។ ដឹងរឿង កម្មាភិបាលគ្រប់លំដាប់ថ្នាក់ស្វែងយល់ បង្កលក្ខណសម្បត្តិជួយឧបត្ថម្ភថាញ់ ពិសេសគឺផ្តល់ឱកាសទាក់ទងជាមួយនឹងសមរភូមិក្រោយ។ល។ ផ្តើមពីនោះ ថាញ់តែងម្ចាស់ការរៀនសូត្រ បំពេញការងារ សកម្មលត់ដំ ជាគំរូឈានមុខក្នុងការអនុវត្តចលនា សមូហភាពកងអនុសេនាតូច និងខ្លួនថាញ់ផ្ទាល់ទទួលបានលិខិតសរសើរជាច្រើន ក្នុងចលនាប្រឡងប្រណាំង "វរសេនីយ៍ត្រី ឌោវ៉ាន់កេត ប្រធានកងវរសេនាតូចលេខ ៣ បញ្ជាក់ ដូច្នេះ។
តាមប្រសាសន៍លោកវរសេនីយ៍ឯកបម្រុង ឡេថាញ់ញ៉ា ស្នងការនយោបាយកងពលតូច លេខ ៩៦២ ដោយការឥទ្ធិពលពីសង្គមក្នុងសម័យព័ត៌មានវិទ្យានាបច្ចុប្បន្ន បានប៉ះពាល់ដល់អារម្មណ៍ មនោសញ្ចេតនារបស់កងទ័ព។ ហេតុនេះ ទន្ទឹមនឹងការរក្សាម៉ឺងម៉ាត់វិន័យកងទ័ព លក្ខន្តិកៈរបស់អង្គភាព កងជួរកម្មាភិបាលគ្រប់លំដាប់ថ្នាក់ ពិសេសគឺថ្នាក់កងអនុសេនាតូចជារៀងរាល់ថ្ងៃ ហូបចុក ស្នាក់នៅ បម្រើការងាររួមជាមួយនឹងកងទ័ព ត្រូវក្តោបក្តាប់រាល់សភាពការណ៍ប្រែប្រួលរបស់សមាជិក ឆ្លងតាមរយៈនោះ ដោះស្រាយទាន់ពេលបញ្ហាទាក់ទិនដែលកើតឡើង រួមចំណែកលំនឹងសតិអារម្មណ៍ ជួយកងទ័ពស្ងប់ចិត្តបំពេញការងារ ផ្សារភ្ជាប់នឹងអង្គភាព៕
យោង៖ កាសែតកងទ័ពប្រជាជន-មុនី