01/09/2020 - 16:33

ស្រុក​កើ-ដ ត្រៀម​បម្រុង​សម្រាប់​ឆ្នា​ំ​សិក្សា​ថ្មី​

កើ-ដជាស្រុក​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ក្រុង​កឹង​ធើ ម៉្លោះហើយ​បាន​ទទួល​ផល​ជាច្រើន​ពី​គោ​លនយោ​បាយ​ពិសេស​ដោយ​ឡែក​រ​បស់រដ្ឋ​សម្រាប់​ជន​ជាតិ​ភាគ​តិ​ច​។​ ព្រម​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​រួម​ ការ​អប់​រំតំ​បន់​ជន​ជាតិ​នៅ​ស្រុក​កើ-ដ ក៏​បាន​វិនិ​យោ​គនិង​លើ​ក​កម្ពស់​គុណ​ភាព​ឥត​ឈប់​ឈរ​ផង​ដែរ​។​

សាលា​បឋម​សិក្សា​ថើយ​ស្វឹង​១​ បាន​កសាង​ថ្មី​។​

លោកស្រី​ង្វៀន​ធីប៊ិ​ចឡេវ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ថើយ​ស្វឹង​ ស្រុកកើ-ដ ឱ្យ​ដឹង​៖ “បន្ទាប់​ពី​សាលា​បឋម​សិក្សា​ថើយ​ស្វឹង​១​បាន​កសាង​ថ្មី​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ សហកា​រជាមួយ​នឹង​ការិ​យាល័យ​អប់​រំស្រុក​ ធ្វើសំ​ណុំ​បែប​បទ​ដើម្បី​ទទួល​ស្គាល់​សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ ដើម្បី​ធ្វើ​បាន​ប្រ​ការ​នេះ​ ក្រុម​ប្រឹក្សាគរុ​កោស​ល្យ​របស់​សាលា​ មាន​ការ​ត្រៀម​លក្ខណ:ជាមុន​ ដូច​៖ បង្កើន​វិជ្ជា​ជីវ:​គ្រូ​បង្រៀន​ បង្កើន​ការ​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន​។​ល។​ ដើម្បី​លើ​ក​កម្ពស់​គុណ​ភាព​អប់​រំ ឆ្លើយ​តប​លក្ខឋាន​សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​”។​ ក្នុង​គម្រោង​ប្លង់​អភិវឌ្ឍ​រួម​ ឃុំ​ថើយ​ស្វឹង​ បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិវឌ្ឍ​ប្រ​ព័ន្ធ​សាលា​រៀន​នៅ​ភូមិ​ចំ​នួន​២ ដែល​មាន​ជនជាតិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​ គឺថើយ​ស្វឹង១ និង​ថើយ​ស្វឹង២។​ លោក​ឡេក​្វឹ​កវៀត​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថើយ​ស្វឹង​ ឱ្យ​ដឹង​បន្ថែម​៖ ក្រៅ​ពី​សាលា​បឋម​សិក្សា​ថើយ​ស្វឹង​ នៅ​ភូមិ​ថើយត្រឿង ២ ផ្នែក​អប់​រំទើប​ដាក់​ឱ្យ​ប្រើ​ប្រាស់​មណ្ឌល​សាលា​ថើយ​ត្រឿង ១ នៃ​សាលា​មតេ្តយ្យ​ថើយ​ស្វឹង​។​ ពេល​សាលា​បឋម​សិក្សា​ថើយ​ស្វឹង ១ បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​ ឃុំ​នឹង​មាន​សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​ចំ​នួន​៣/៤ ។​ តាម​ផែន​ការ​ ដល់​ឆ្នាំ​២០២១ សាលា​បឋម​សិក្សា​ថើយស្វឹង​២​ នឹង​សម្រេច​បទ​ដ្ឋាន​ជាតិ​ ហើយ​ឃុំ​ថើយ​ស្វឹង​នឹង​មាន​សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​១០០%។​ លោក​គ្រូ​ឌោដាកក្វាង​ នា​យក​សាលា​បឋម​សិក្សាថើយ​ស្វឹង​១ ឱ្យ​ដឹង​៖ “ជាមួយ​នឹង​មូល​ដ្ឋាន​សម្ភារៈថ្មី​នេះ​ សាលា​គ្រប់​លក្ខណៈ​ដើម្បី​បង្រៀន​២ពេល​ក្នុង​មួយ​ថ្ងៃ​ និង​បង្កើន​ម៉ោង​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​ជន​ជាតិ​ខ្មែរ​ពេល​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​នេះ​”។​

តាម​ប្រ​សាសន៍​លោក​ហ្វិញ​វ៉ាន់​ហ្វាច់ ប្រ​ធាន​ការិ​យាល័យ​អប់​រំនិង​បណ្ដុះ​បណ្ដាល​ស្រុក​កើ-ដ សាលា​រៀន​ស្ទើរ​តែទាំង​អស់​នៅ​លើ​ភូមិ​សាស្រ្ត​ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ដូច​៖ ថើយ​ស្វឹង​ ថើយ​ដុង​ ដុង​ថាំង ទីប្រ​ជុំ​ជន​កើ-ដ។​ល។​ ត្រូវ​បាន​កសាង​យ៉ាង​រឹង​មាំនិង​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ នៅ​ឃុំ​ដុង​ថាំង អនុវិទ្យាល័យ​ដុង​ថាំង ក៏​បាន​ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​កសាង​ ដើម្បី​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ដើម​ឆ្នាំ​សិក្សា​ថ្មី ​២០២០-២០២១ នេះ​។​ ក្រៅ​ពី​មូល​ដ្ឋាន​សម្ភារៈ ផ្នែក​អប់​រំក៏​សំណូមពរ​ដល់​សាលា​នា​នា​ ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​បញ្ជី​រាយ​នា​មសិស្ស​ជន​ជាតិ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ដើម្បី​ចលនា​សប្បុរស​ជន​ឧបត្ថម្ភ​សិក្ខូប​ករណ៍ សម្លៀក​បំពាក់​កង់និង​អា​ហា​រូប​ករ​ណ៍ជាដើម​ដល់​ប្អូន​ៗ​”៕​

                                    ហា​ថា​ញ់-វិមាន

ចែករំលែកអត្ថបទ