តាំងពីដើមឆ្នាំ ២០២០ មក ខេត្តសុកត្រាំងបានកសាងទំនប់ របាំងការពារច្រាំងតាមបណ្ដោយឆ្នេរសមុទ្រ និងតំបន់តាំងទីលំនៅប្រមូលផ្តុំនៅតាមមាត់ទន្លេ ដើម្បីកាត់បន្ថយស្ថានភាពស្រុតបាក់ដីនៅតាមច្រាំងទន្លេ ឆ្នេរសមុទ្រ។
ថ្នាក់ដឹកនាំខេត្តសុកត្រាំង ត្រួតពិនិត្យល្បឿនអនុវត្តគម្រោងវិនិយោគកសាង
សំណង់ “បង្កើនកម្រិតទំនប់និងគួបផ្សំនឹងកសាងប្រព័ន្ធទប់ស្កាត់
ទឹកប្រៃពីស្ពានមីថាញ់២ទៅជាប់នឹងខេត្តបាកលីវ”។
តាមគណៈបញ្ជាការបង្ការទប់ស្កាត់គ្រោះធម្មជាតិនិងស្វែងរកជួយសង្គ្រោះខេត្តសុកត្រាំង៖ ៦ ខែដើមឆ្នាំ ២០២០ ភ្លៀងធំ ខ្យល់ខ្លាំង បានធ្វើឱ្យខូចខាតផ្ទះសម្បែង ៦០ ខ្នង នៅលើភូមិសាស្រ្តស្រុកនានា ដូចជា៖ ថាញ់ទ្រី មីទូ មីស្វៀង កេសាច់ កូវឡាវយ៉ុង និងទីរួមខេត្តង៉ាណាំ។ ក្រៅពីនោះ ច្រាំងទន្លេនិងទំនប់ជាច្រើនរងការស្រុតបាក់ដី នៅស្រុកកេសាច់មានកន្លែងខ្លះស្រុតបាក់ដីដល់ទៅ៧៩៥ ម៉ែត្រ និងស្រុតបាក់ផ្ទះ ២០ ខ្នង នៅលើ ភូមិសាស្រ្តស្រុកកេសាច់ ឡុងភូ និងត្រឹងដេ។ ការខូចខាតបណ្ដាលមកពីបញ្ហាជ្រាបទឹកប្រៃបង្កឡើង ក្នុងប៉ុន្មានខែដើមឆ្នាំ ២០២០ បានធ្វើឱ្យស្រូវជាង ៤.០០០ ហិកតា រងការខូចខាតអស់រលីង និងផ្ទៃដីដាំដំណាំរួមផ្សំជាច្រើនទៀតផ្តល់ទិន្នផលទាប ដំណាំឈើហូបផ្លែក៏រងផលប៉ះពាល់ច្រើនដែរ។ តាមការប៉ាន់ស្មាន ការខូចខាតសរុបជាង២៤ ពាន់លានដុង។
តាមប្រសាសន៍លោក លឿងមិញហ្វៀក នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង៖ ខេត្តកំពុងផ្សព្វផ្សាយគម្រោងវិនិយោគកសាងសំណង់ “បង្កើនកម្រិតទំបន់ និងគួបផ្សំនឹងកសាងប្រព័ន្ធទប់ស្កាត់ទឹកប្រៃពីស្ពានមីថាញ់ ២ ទៅជាប់នឹងខេត្តបាកលីវ” ថវិកាវិនិយោគសរុបជាង ២៦៣ ពាន់លានដុង (ក្នុងនោះ ទុនមជ្ឈិមជាង ២២០ ពាន់លានដុង ថវិកាភូមិភាគជិត ៤៣ ពាន់លានដុង)។ រយៈពេលអនុវត្តគម្រោងចាប់ពីឆ្នាំ ២០១៨-២០២០ ។
លោកឡេវ៉ាន់ហេវ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ឱ្យដឹង៖ ខេត្តសុកត្រាំង បានចង្អុលការដល់គណៈ ផ្នែក ម្ចាស់ការបង្ការទប់ស្កាត់បានទាន់ពេល ផ្ដោតទៅលើការបង្ការជាចម្បង ដើម្បីកាត់បន្ថយការខូតខាតកម្រិតទាបបំផុតអំពីមនុស្សនិងទ្រព្យសម្បត្តិបណ្ដាលមកពីគ្រោះធម្មជាតិ។ ក្នុងនោះ ការបង្កើនសមត្ថភាពព្យាករណ៍ ប្រកាសអាសន្នពីហានិភ័យនៃគ្រោះធម្មជាតិ គឺមានតួនាទីសំខាន់ណាស់។ ពេលគ្រោះធម្មជាតិកើតឡើង ត្រូវតែមានវិធានការចម្រុះតាមទិសស្លោក “ ៤ នៅនឹងកន្លែង” ដាច់ខាតត្រូវតែអនុវត្ត គួបផ្សំនឹងការផ្សព្វផ្សាយដល់ប្រជាជនលើភូមិសាស្រ្តខេត្ត ដើម្បីប្រជាជនប្រុងប្រយ័ត្នក្នុងរដូវភ្លៀងខ្យល់៕
យ្វីអាញ់-វិមាន