ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/08/2020 - 16:45

សមមិត្ត​ ត្រឹង​ក្វឹ​កវឿង ធ្វើ​ការ​ជាមួយ​ថ្នា​ក់​ដឹក​នាំខេត្ត​សុក​ត្រាំង​

សមមិត្ត​ ត្រឹង​ក្វឹ​កវឿង សមាជិក​ការិ​យាល័យ​នយោ​បាយ​ ប្រ​ចាំ​ការ​នៃ​គណៈ​លេខា​ម​ជ្ឈិមបក្ស​ ទើប​ធ្វើ​ការ​ជាមួយ​គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ អំ​ពី​ការ​ងារ​កសាង​បក្ស​ និង​ការ​អនុវត្ត​បទ​បញ្ជា​លេខ​ ៣​៥​ របស់​ការិ​យាល័យនយោ​បាយ​។​

 ​ សមមិត្ត​ ត្រឹង​ក្វឹ​កវឿង សមាជិក​ការិ​យាល័យ​នយោ​បាយ​ ប្រ​ចាំ​ការ​នៃ​គណៈ​លេខា​ម​ជ្ឈិមបក្ស​ ថ្លែង​ការណ៍​ក្នុងកិច្ច​ប្រ​ជុំ​ជាមួយ​គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​។​

យោ​ងតាម​របាយ​ការ​ណ៍​របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ដោយ​សារ​ផល​ប៉ះ​ពាល់​នៃ​គ្រោះ​រាំង​ស្ងួត​ ជ្រាប​ប្រៃ​ និង​ជំ​ងឺ​ Covid-19 ម៉្លោះ​ហើយ​ការ​ព្យាករ​ណ៍កំ​ណើន​សេដ្ឋ​កិច្ច​របស់​ខេត្ត​ឆ្នាំ​ ២០២០ មិន​សម្រេច​ដូច​ភាគ​កម្រិត​ដែល​សេច​ក្តី​សម្រេច​បាន​ដាក់​ចេញ​។​ ថ្វី​ត្បិត​តែដូច្នោះ​ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​នៅ​តែឯក​ភាព​មិន​កែ​សម្រួលភាគ​កម្រិត​ដែល​សេច​ក្តី​សម្រេច​ឆ្នាំ​ ២០២០ នៅ​តែប្តេជ្ញា​ជាមួយ​រដ្ឋា​ភិបាល​ អនុវត្ត​ការ​ងារ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​ ដើម្បី​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​បំ​ផុត​។​

សមមិត្ត​ ត្រឹង​ក្វឹ​កវឿង បាន​វាយ​តម្លៃ​ខ្ពស់​ការ​ដែល​ខេត្ត​សុក​ត្រាំង​ឆាប់​សម្រេច​មហា​សន្និ​បាត​បក្ស គ្រប់​លំ​ដាប់​ថ្នាក់​ ជាពិសេស​គឺមហា​សន្និ​បាត​ថ្នាក់លើ​មូល​ដ្ឋាន​មុន​ជាង​ ១ ខែ​ តាម​បទ​បញ្ជា​លេខ​ ៣៥ របស់​ការិ​យាល័យ​នយោ​បាយ​ ដោយ​មាន​រចនា​សម្ព័ន្ធ​គណៈ​កម្មា​ធិការ​បក្ស​ថ្មី​សមស្រប​ មាន​សមត្ថ​ភាព​ វ័យ​ក្មេង​ មាន​ជន​ជាតិ​ភាគ​តិ​ច​ អត្រា​ស្រី្តភេទ​សម្រេច​តាម​តម្រូវ​ការ។​ សមមិត្ត​ប្រ​ចាំ​ការ​នៃ​គណៈ​លេខាម​ជ្ឈិមបក្ស​ បាន​ស្នើ​៖ ខេត្ត​គប្បី​បន្ត​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​រៀប​ចំ​មហា​សន្និ​បាត​ថ្នាក់​ខេត្ត​នា​ពេល​ខាង​មុខ​។​ ផ្តោត​លើ​ការក​សាង​បក្ស​ជាសំ​ខាន់​ ធ្វើ​ឱ្យ​សុក្រឹត​កង​ជួរ​កម្មា​ភិបាល​ស្អាត​ស្អំ​ ទំ​នួលខុស​ត្រូវ​ខ្ពស់​ មាន​សមត្ថ​ភាព​ ជាពិសេស​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​កម្មា​ភិបាល​ស្នង​បន្ត​... សមមិត្ត​បាន​រំលឹក ខេត្ត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​  បច្ចុប្បន្ន​ ទូទាំង​ខេត្ត​មាន​ឃុំ​ជន​បទ​ថ្មី​ចំ​នួន​ ៤៦/៨០ សម្រេច​លើ​ក​ម្រិត​មធ្យម​ក្នុង​ទូទាំង​ប្រ​ទេ​ស​ ម៉្លោះ​ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ឱ្យ​បាន​ស៊ី​ជម្រៅ​ និង​ជាក់​ស្តែង​ជាង​។​ ជាពិសេស​ ត្រូវ​ជំ​រុញ​ការ​អនុវត្ត​គោល​នយោ​បាយ​របស់​ជន​ជាតិ​ឱ្យ​មាន​ប្រ​សិទ្ធភាព​ ដើម្បី​ជួយ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំ​ណូល លំ​នឹង​ជីវ​ភាព​ប្រ​កប​ដោយ​ចីរ​ភាព​។​                                   

                                          លីធាន​ - វ៉ាន់​តឹន

ចែករំលែកអត្ថបទ