10/08/2020 - 16:48

សេច​ក្តី​ណែ​នាំពី​វិធាន​ការ​សំ​ខាន់​ៗ​៩ ចំ​ណុច​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​COVID-១​៩ ក្នុង​ស្ថាន​ភាព​ថ្មី​

យោ​ងតាម​ការ​ប្រែប្រួល​នៃ​ជំ​ងឺ​រាតត្បាត​នា​ពេល​បច្ចុប្បន្ន​ ក្រសួង​សុខា​ភិបាល​បាន​ចេញ​សេច​ក្តី​ណែ​នាំពី​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​COVID-១៩ ក្នុង​ស្ថាន​ភាព​ថ្មី​។​

អនុវត្ត​ត្រឹម​ត្រូវ​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​COVID-១៩ ក្នុង​ស្ថាន​ភាព​ថ្មី​។​

១​.លាង​ដៃ​ឱ្យ​បាន​ញឹក​ញប់ជាមួយ​សាប៊ូក្រោម​ជំ​ពួយ​ទឹក​ស្អាត​ ឬ​ដោយ​ថ្នាំ​កម្ចាត់​មេរោគ​ដែល​មាន​អា​ល់​កុល​ឱ្យ​បាន​ត្រឹម​ត្រូវ​ (អា​ល់​កុល​តិច​បំ​ផុត​៦០%) ។​

 

២​.ពាក់​ម៉ាស់នៅ​កន្លែង​សាធា​រណៈ​ តាម​មធ្យោ​បាយ​គមនា​គមន៍សាធា​រណៈ​និង​តាម​មូល​ដ្ឋាន​សុខា​ភិបាល​។​

 

៣​.ជៀស​វាង​យក​ដៃ​ប៉ះ​ភ្នែក​ ច្រមុះ​ មាត់​។​ ពេល​ក្អក​ឬ​កណ្តាស់ ខ្ទប់​មាត់​និង​ច្រមុះ​ដោយ​ក្រដាស់អនា​ម័យ ក្រមានិង​កែ​ង​ដៃ​។​

 

៤​.បង្កើន​ការ​ចលនា​ ហាត់​ប្រាណ​ទៀង​ទាត់​ បរិភោគ​អា​ហា​រមានជីវ​ជាតិ​សម​ស្រប​ កសាង​ទម្លាប់​រស់​នៅ​ជាវិជ្ជ​មាន​។​

 

៥​.សម្អាត​ផ្ទះ​សម្បែង​ ជូត​លាង​កន្លែង​ប៉ះ​ពាល់​ច្រើន​។​

 

 

៦​.ប្រ​សិ​នបើ​មិត្ត​មាន​អា​ការៈ​គ្រុន​ក្តៅ​ ក្អក​ កណ្តាស់ និង​ពិបាក​ដក​ដង្ហើម​ គប្បី​ឋិត​នៅ​ដាច់​ដោយ​ឡែក​ក្នុង​ផ្ទះ​  ពាក់​ម៉ាស់ និង​ទូរ​ស័ព្ទ​ប្រាប់​មូល​ដ្ឋាន​សុខា​ភិបាល​នៅ​ជិត​បំ​ផុត​ដើម្បី​ទទួល​បាន​ការ​ពិគ្រោះ​យោ​បល់ ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​។​

៧​.ប្រ​សិន​បើ​លោក​អ្នក​មក​ពី​តំ​បន់​រោគ​រាតត្បាត​ គប្បី​ធ្វើ​ចត្តា​ឡីស័ក តាម​ដាន​សុខ​ភាព​រាយ​ការ​ណ៍​ទៅ​ផ្នែក​សុខា​ភិបាល​ឱ្យ​បាន​គ្រប់​សព្វ​។​

 

៨​.រាយ​ការ​ណ៍​សុខា​ភិបាល​លើ​ប្រ​ព័ន្ធ​ តាម​អា​សយដ្ឋាន​ https:// tokhaiyte.vn ឬ​ក៏​ទាញ​យក​កម្ម​វិធី​ NCOVI ពី​អា​សយដ្ឋាន​ https:// ncovi.vn និង​ធ្វើ​បច្ចុប្បន្ន​ភាព​ពី​ស្ថាន​ភាព​សុខ​ភាព​ផ្ទាល់​ខ្លួន​ជាប្រ​ចាំ​។​

៩​.ដំ​ឡើង​កម្ម​វិធី​ Bluezone ដើម្បី​ទទួល​បាន​ការ​ប្រ​កាស​អា​សន្ន​ហា​និភ័យ​ឆ្លង​រោគ​COVID-១​៩​ ជួយ​ការ​ពារ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ​  https:// www.bluezone.gov.vn/ ៕​

យោ​ង៖ https://moh.gov.vn-មុនី​

ចែករំលែកអត្ថបទ