គណៈជនជាតិខេត្តត្រាវិញ ទើបចាត់តាំងកិច្ចសន្ទនាពីគោលនយោបាយ ច្បាប់ស្ដីពីសមភាពយេនឌ័រក្នុងតំបន់ជនរួមជាតិភាគតិចឆ្នាំ ២០២០ ដោយមានអ្នកតំណាងចូលរួមជិត ៩០ នាក់ ជាអ្នកមានប្រជាប្រិយ កម្មាភិបាល និងប្រជាជននៅឃុំហាមយ៉ាង ស្រុកថ្កូវ។
ទិដ្ឋភាពកិច្ចសន្ទនា។
គណៈជនជាតិខេត្ត បានឧទ្ទេសនាមពីផែនការសកម្មភាពអនុវត្តយុទ្ធសាស្រ្តជាតិស្ដីពីសមភាពយេនឌ័រ ដំណាក់កាល ២០១៦-២០២០ លើភូមិសាស្រ្តខេត្តត្រាវិញ។ ខេត្តខិតខំដល់ឆ្នាំ ២០២០ ជាសារវន្តធានាសមភាពយេនឌ័រជាវិជ្ជមានរវាងបុរស នារី អំពីឱកាសការចូលរួមនិងទទួលផលលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម លើកកម្ពស់ស្មារតីយល់ដឹងអំពីសមភាពយេនឌ័រ។
ឆ្លងតាមរយៈកិច្ចសន្ទនា ជួយឱ្យអ្នកតំណាងមានចំណេះដឹងបន្ថែមខាងបំណិននៃការឃោសនា ផ្សព្វផ្សាយអប់រំ ច្បាប់ស្ដីពីសមភាពយេនឌ័រនៅមូលដ្ឋាន បង្កឱ្យមានភាពវិវឌ្ឍន៍យ៉ាងសកម្ម ក្នុងការអនុវត្តសមភាពយេនឌ័រ និងលើកកម្ពស់តួនាទីស្រ្តីនៅតំបន់ជនរួមជាតិភាគតិច៕
សឺនម៉ាល័យ-មុនី