13/07/2020 - 15:52

អា​ហា​រមួយ​ចំ​នួន​មិន​គួរ​ទុក​ក្នុង​ទូទឹក​កក

ទូទឹក​កកអា​ច​នឹង​តម្កល់​ទុក​អា​ហា​រសម្រាប់​ប្រើ​ប្រាស់​បាន​យូរ​ថ្ងៃ​ ប៉ុន្តែ​មិន​មែន​ចំ​ណី​អា​ហារ​​ណា​ក៏​ត្រូវ​ទុក​ក្នុង​ទូទឹក​កកនោះ​ទេ​។​ ខាងក្រោម​នេះ​ ជាប្រ​ភេទ​អា​ហារមួយ​ចំ​នួន​មិន​គួរ​រក្សា​ទុក​ក្នុង​ទូទឹក​កក។​

ទី១​៖ នំប័ុង

ក្នុង​ករ​ណីណា​ក៏​ដោយ​  ទុក​នំប័ុងក្នុង​ទូទឹក​កកគឺជា​ការ​ភាន់​ច្រឡំមួយ​។​ មិន​ថា​នំប័ុងមួយ​ចំ​ណិត (ឬ​ក៏​នំប័ុងទូទៅ​គ្រប់​ប្រ​ភេទ​) វាអា​ច​នឹង​បៀមជាតិ​សំ​ណើ​មក្នុង​ទូទឹក​កក អា​ច​នឹង​ជ្រាយប៉ផ្អៀច និង​បាត់​ឱជារស់​ ឬ​ក៏​ក្រៀម​រឹង​ជាដើម​។​

វិធី​ងាយ​ស្រួល​ដើម្បី​រក្សា​ទុក​នំប័ុងឱ្យ​បាន​យូរ​ នោះ​គឺលោក​អ្នកទុក​ក្នុង​ថង់ដែល​មាន​រន្ធសម្រាប់​ខ្យល់​ចេញ​ចូល​នៅ​ក្នុង​បរិយា​កាស​ធម្ម​តា​ អា​ច​នឹង​រក្សា​ទុក​បានយូរ​ថ្ងៃ​ជាង​ទុក​ក្នុង​ទូទឹក​កក។​ តែបើ​ទុក​កន្លង​ថ្ងៃ​យូរ​ពេក​ នំប័ុងនឹង​បាត់​រសជាតិ​ឆ្ងាញ់​។​

ទី២​៖ ផ្លែ​ប៉េង​ប៉ោះ​

ក្រុម​សិក្សា​ស្រាវ​ជ្រាវ​បាន​អះ​អា​ង​៖ ផ្លែ​ប៉េង​ប៉ោះ​ទុក​ក្នុង​បរិស្ថាន​ធម្ម​ជាតិ​នឹង​មាន​រសជាតិ​ឆ្ងាញ់​ជាង​ប្រ​ភេទ​ប៉េង​ប៉ោះ​ដែល​ទុក​ក្នុង​ទូទឹក​កក។​ ការ​ដែល​ទុក​ផ្លែ​ប៉េង​ប៉ោះ​ក្នុង​សីតុណ្ហ​ភាព​ក្រោម​១​២​ អង្សាC អា​ច​នឹង​បាត់​សារ​ធាតុ​ចិញ្ចឹម​ពី​ប្រ​ភេទ​ផ្លែ​ឈើ​នេះ​។​

សីតុណ្ហ​ភាព​ត្រជាក់​ធ្វើ​ឱ្យ​ប្រែប្រួល​រសជាតិ​ធម្ម​ជាតិ​ ទប់ស្កាត់​ការ​បង្កើត​សារ​ធាតុ​ផ្សំ​ដែល​ងាយ​ហួត​ចំ​ហា​យក្នុង​ផ្លែ​ប៉េង​ប៉ោះ​។​  ដូច្នេះ​៦​៥​%សារ​ធាតុ​ផ្សំ​ទាំង​នេះ​ អា​ច​នឹង​ខ្សោះ​រសជាតិ​ ប្រ​សិនបើ​ទុក​ផ្លែ​ប៉េង​ប៉ោះ​ក្នុង​ទូទឹក​កក។​

 វិធី​ងាយ​ស្រួល​បំ​ផុត​លោក​អ្នក​គប្បី​រក្សា​ទុក​ផ្លែ​ប៉េង​ប៉ោះ​ក្នុងបរិស្ថាន​ធម្ម​ជាតិ​ ស្រឡះ​ស្រលួន។​

ទី៣​៖ ខ្ទឹម​បារាំង​

ក៏​ដូច​ជា​ផ្លែ​ប៉េង​ប៉ោះ​ដែរ​ ខ្ទឹម​បារាំង​អា​ច​នឹង​ស្វិត​ទន់ឬ​ក៏​ដុះ​ផ្សិត ប្រ​សិ​នបើ​ទុក​ក្នុង​ទូទឹក​កកយូរ​ថ្ងៃ​។​ ជាពិសេស​ ខ្ទឹម​បារាំង​ ដែល​ចិតជាចំ​ណិតតូចៗ​ វានឹង​ត្រូវ​ក្រៀម​ស្ងួត​ ទោះ​បីលោក​អ្នក​ខ្ចប់​ជិត​យ៉ាង​ណា​ក៏​ដោយ​។​ ក្រៅ​ពី​នេះ​ ខ្ទឹម​បារាំង​ធុំក្លិន​ឆួល អា​ច​នឹង​ក្លិន​រាល​ដាល​ក្នុង​បរិស្ថាន​បិទ​ជិត​ដូច​ជា​ក្នុង​ទូទឹក​កកជាដើម​ ធ្វើ​ឱ្យ​ចំ​ណី​អា​ហា​រផ្សេង​ៗ​ក្នុង​ទូជាប់​ក្លិន​ខ្ទឹម​បារាំង​ ហើយ​ខ្ទឹម​បារាំងក៏​បាត់​នូវ​រសជាតិ​របស់​វាផង​ដែរ​។​

                             យោ​ង៖ Vietnamnet-ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ផ្លែ​ប៉េង​ប៉ោះ​