13/07/2020 - 15:52

ឱកាស​សម្រាប់​បេ​ក្ខជន​បាន​ជម្រើស​ចូល​រៀន​សាក​លវិទ្យា​ល័យ​កឹង​ធើ

ឆ្នាំ​២​០២​០ សាក​លវិទ្យា​ល័យ​កឹង​ធើ មាន​៥​របៀប​ពិនិត្យ​ជម្រើស​ចូល​មហា​វិទ្យា​ល័យ​រៀប​រយ​  ដូច​ខាង​ក្រោម​៖ 

ម៉ោង​សិក្សា​តាម​កម្ម​វិធី​គុណ​ភាព​ខ្ពស់​របស់​សាក​លវិទ្យា​ល័យ​កឹង​ធើ។​ រូប​ថត​៖ ប៊ិ​ចង៉ុក

របៀប​ទី១​៖  គឺជម្រើស​យក​តែម្តង​ អា​ទិភាពជម្រើស​យក​បេក្ខជន​តែម្ដង​តាម​សេច​ក្ដី​កំ​ណត់​។​

របៀប​ទី២​៖ សាលា​កំ​ណត់​យក​កម្រិត​ទាប​បំផុត​៦​០% សម្រាប់​ពិនិត្យ​ជម្រើស​; យោ​ងតាមពិន្ទុ​ប្រ​ឡង​យក​សញ្ញា​ប័ត្រ​វិទ្យា​ល័យ​ឆ្នាំ​២​០២​០ (យោ​ងតាម​វិញ្ញា​សាសមាយោ​គ ពិនិត្យ​ជម្រើស​ស្រប​នឹង​មុខ​វិជ្ជា​ដែល​បេ​ក្ខជន​ចុះ​ឈ្មោះ​) សម្រាប់មុខ​ជំ​នា​ញ​ទាំង​អស់​នៃ​កម្ម​វិធី​ទំ​នើប​ កម្ម​វិធី​គុណភាព​ខ្ពស់​និង​កម្ម​វិធី​បើ​ក​ទូលាយ​។​ ដោយ​ឡែក​មុខ​ជំ​នា​ញ​អប់​រំកាយ​សម្បទា​ ក្រៅ​ពី​វិញ្ញា​សាវ​ប្បធម៌​ចំ​នួន​២​ បេ​ក្ខជន​ត្រូវ​ប្រ​ឡង​វិញ្ញា​សាទេ​ពកោ​សល្យ​កីឡា​អប់​រំកាយ​ អា​ស្រ័យ​សាកលវិទ្យាល័យ​កឹង​ធើរៀប​ចំ​ឡើង​នៅ​ថ្ងៃ​១​៥​ ខែ​សីហា​ ឆ្នាំ​ ២​០២​០។​

របៀប​ទី៣​៖  សាលា​ទទួល​យក​ច្រើន​បំ​ផុត​ ៤​០%។​ សាលា​ពិនិត្យ​ជម្រើស​យោ​ងតាម​ពិន្ទុ​នៃសិក្ខា​គារិកកម្រិត​វិទ្យា​ល័យ​សម្រាប់​មុខ​ជំ​នា​ញ​ទាំង​អស់​ (លើ​ក​លែង​តែមុខ​វិជ្ជា​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​) លើ​មូល​ដ្ឋាន​ពិន្ទុ​មធ្យម​ភាគ​៥​វគ្គ​ សិក្សា​ (លើ​ក​លែង​ពិន្ទុ​ចុង​ឆ្នា​ំ​សិក្សា​ថ្នា​ក់​ទី១​២​) សម្រាប់​វិញ្ញា​សាសមាយោ​គពិនិត្យ​ជម្រើស​ចំ​នួន​ ៣​ (ដូច​របៀប​ទី២​) ស្រប​នឹង​មុខ​ជំ​នា​ញ​ដែល​បេ​ក្ខជន​ចុះ​ឈ្មោះ​។​ លក្ខខ័ណ្ឌ​ចុះ​ឈ្មោះបេ​ក្ខជន​មានពិន្ទុ​មធ្យម​ភាគ​សរុប​៣​វិញ្ញា​សាសមា​យោគពិនិត្យ​ ជម្រើស​ ចាប់​ពី​១​៩​,៥​ពិន្ទុ​ឡើង​ទៅ ​បេ​ក្ខជន​អា​ច​ចុះឈ្មោះ​ចំ​នួន​៥​គោ​លបំ​ណង​សិក្សា​ និង​ត្រូវ​រៀប​អាទិភាព​ពី​ខ្ពស់​ចុះ​មក​ (អា​ទិភាព​គោ​លបំ​ណងសិក្សា​ដែល​ខ្ពស់​បំ​ផុត​)។​

របៀប​ទី៤​៖ សាលា​ពិនិត្យ​ជម្រើស​បន្ថែម​ក្នុងកម្ម​វិធី​សម្រាប់​បេ​ក្ខជន​ជាប់​ជម្រើស​មហា​វិទ្យា​ល័យ​ឆ្នាំ​២​០២​០ គ្រប់​មុខ​ជំ​នា​ញ​ និង​ចូល​រៀន​សាកលវិទ្យា​ល័យ​កឹង​ធើដោយ​មាន​តម្រូវ​ការ​ផ្លាស់​មក​រៀនតាម​កម្ម​វិធី​២​ខាង​លើ​។​ លក្ខខ័ណ្ឌ​ គឺបេ​ក្ខជន​មាន​ពិន្ទុ​ពិនិត្យ​ជម្រើស​យោ​ងតាម​វិញ្ញា​សាសមាយោ​គពិនិត្យ​ជម្រើស​ស្រប​នឹង​មុខ​ជំ​នា​ញ​ដែល​សុំ​ផ្លាស់​ប្ដូរ​។​

របៀប​ទី៥​៖  ពិនិត្យ​ជម្រើស​ចូល​រៀន​តែម្តង​បន្ថែម​ចំ​ណេះ​ដឹង​សម្រាប់​មុខ​សញ្ញា​ប្រ​ឡង​ជាប់សញ្ញា​ប័ត្រ​វិទ្យា​ល័យ​ឆ្នាំ​២​០២​០ និង​សមស្រប​លក្ខខ័ណ្ឌ​កំ​ណត់​ក្នុង​លក្ខន្តិកៈ​ជម្រើស​សិស្ស​ ។​ ចំ​ពោះ​បេ​ក្ខជន​ទាំង​នេះ​ត្រូវ​បំ​ប៉ន​ចំ​ណេះ​ដឹង​បន្ថែមមួយ​ឆ្នាំ​។​ ប្រ​សិ​នបើ​លទ្ធ​ផល​សិក្សា​សម្រេច​តាមតម្រូវ​ការ​របស់​សាលា​នឹង​បាន​ចូល​រៀន​ក្នុង​កម្ម​វិធី​មហា​វិទ្យា​ល័យ​រៀប​រយ​ យោ​ងតាម​មុខ​ជំ​នា​ញ​ដែល​បេ​ក្ខជន​ចុះ​ឈ្មោះ​៕​ 

        ប៊ិ​ចង៉ុក​ - ថា​ច់​ធី

 

ចែករំលែកអត្ថបទ