តាមការគ្រោងទុកឆ្នាំ២០២០ មហាវិទ្យាល័យឱសថសាស្រ្តកឹងធើ នឹងជ្រើសរើសសិស្សសម្រាប់ផ្នែកសិក្សាបន្តប្រព័ន្ធរៀបរយប្រមាណ២៥៦នាក់ និងប្រព័ន្ធធ្វើការបណ្តើរ រៀនបណ្តើរប្រមាណ២៩៦នាក់។
ម៉ោងរៀនរបស់និស្សិតមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ។
ចំពោះផ្នែកសិក្សាបន្តប្រព័ន្ធរៀបរយ និងប្រព័ន្ធធ្វើការបណ្ដើរ រៀនបណ្ដើរ សាលាបណ្ដុះបណ្តាលផ្នែក វេជ្ជសាស្រ្ត វេជ្ជសាស្រ្តបុរាណ វេជ្ជសាស្រ្តបង្ការ (មធ្យមសិក្សាបន្តសិក្សាមហាវិទ្យាល័យ)។ របៀបជ្រើសរើសសិស្សផ្នែកសិក្សាបន្តប្រព័ន្ធរៀបរយ អាស្រ័យលើផ្នែកនីមួយៗ សាលានីមួយៗ ពិនិត្យជ្រើសរើសសិស្សផ្អែកលើលទ្ធផលប្រឡងមធ្យមសិក្សាចំណេះទូទៅ លទ្ធផលសិក្សាមធ្យមសិក្សាចំណេះទូទៅ មធ្យមដ្ឋាន និងលទ្ធផលសិក្សាអនុមហាវិទ្យាល័យ។ ចំណែកផ្នែកសិក្សាបន្តប្រព័ន្ធធ្វើការបណ្តើរ រៀនបណ្តើរ សាលាពិនិត្យជម្រើសយកលទ្ធផលមធ្យមសិក្សាចំណេះទូទៅមធ្យមដ្ឋាន និងអនុមហាវិទ្យាល័យ។ ព័ត៌មានលំអិតបេក្ខជនអាចមើលវ៉េបសាយ៖ http://www.ctump.edu.vn ។
ចំពោះប្រព័ន្ធរៀបរយ សាលាជ្រើសរើសសិស្ស១.៤៨០នាក់ សម្រាប់មុខវិជ្ជាមហាវិទ្យាល័យចំនួន៩ (ក្នុងនោះ មានផ្នែក១ថ្មី គឺសម្ភព)៕
ប៊ិចង៉ុក-វិមាន