មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/07/2020 - 15:23

ថវិកា​ជាង​១​,២​ពាន់​លាន​ដុង​ដើម្បី​អនុវត្ត​គោ​លនយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​

(អា​ង​យ៉ាង​) យោ​ងតាម​គណៈ​ជន​ជាតិ​ខេត្ត​អា​ង​យ៉ាង​ ចាប់​ពី​ឆ្នាំ​ ២​០១​៥​ រហូត​មក​ដល់​បច្ចុប្បន្ន​ អា​ង​យ៉ាង​អនុវត្ត​យ៉ាង​ពេញ​លេញ​នូវ​គោ​លនយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​។​ តួយ៉ាង​ដូច​៖ ថ្នា​ក់​ដឹក​នាំខេត្ត​ និង​មន្ទីរ​ ផ្នែក​ពាក់​ព័ន្ធ​នានា​។​ល។​ បាន​រៀប​ចំ​ក្រុម​ប្រ​តិភូ​ ទៅ​សួរសុខ​ទុក្ខ​ ជូន​អំ​ណោយ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ថ្ងៃ​បុណ្យ​ប្រ​ពៃណី​ជន​ជាតិ​; ទៅ​សួរ​សុខ​ទុក្ខ​ពេល​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ឈឺ​ថ្កាត់​ ឬ​គ្រួ​សារ​មាន​មរណទុក្ខ​។​ល។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​ក៏​បាន​ជូន​កាសែត​ភូមិ​ភាគ​ចំ​នួន​ ១​៣​៣​.០០០ ច្បាប់​ និង​កាសែត​ជន​ជាតិ​និង​អភិវឌ្ឍ​ន៍ជាង​ ៤៥.០០០ ច្បាប់​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​។​ នៅ​ក្នុង​អំ​ឡុង​ពេល​នេះ​ ខេត្ត​អា​ង​យ៉ាង​ក៏​បាន​ស្ងើច​សរ​សើរ​ ជូន​រង្វាន់​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ ឆ្នើម​ចំ​នួន២​០រូប​។​ ចាត់​តាំង​ឱ្យ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ទៅ​ទស្សន​កិច្ច​ និង​រៀន​សូត្រ​បទ​ពិសោ​ធ​ន៍នៅ​ខេត្ត​មិត្ត​។​ល។​ ការ​ចំ​ណា​យ​ថវិកា​អនុវត្ត​គោ​លនយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ខេត្ត​អា​ង​យ៉ាង ​រយៈកាល​កន្លង​គឺជាង១​,២​ពាន់​លាន​ដុង​។​

នា​ពេល​ខាង​មុខ​ ខេត្ត​អា​ង​យ៉ាង​នឹង​បន្ត​ការ​ពង្រីក​តួនា​ទីរបស់​រណសិរ្ស​និង​អង្គ​ការ​នយោ​បាយ​-សង្គម​ក្នុង​ការ​ចលនា​និង​កៀរ​គរ​កង​កម្លាំង​ស្នូល​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ អ្នក​មុខ​អ្នក​ការ​សាសនា​ ដើម្បី​អនុវត្ត​ទិសដៅ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​។​ ផ្តើម​ពី​នោះ​ បង្កើន​ទំ​នា​ក់​ទំ​នង​ជិត​ស្និទ្ធ​ រវាង​វត្ត​អា​រាម​និង​វិហា​រ​សួ៌គគ្រឹសជាមួយ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណា​ច​ និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រទាប់​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ សំ​ដៅ​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​គោ​លការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​។​

អនុវត្ត​សេច​ក្តី​សម្រេច​លេខ​ ១​៨​/២​០១​១​/QĐ-TTg និង​សេច​ក្តី​សម្រេចលេខ​ ៥​៦​/២​០១​៣​/QĐ-TTg ស្តីពី​គោ​លនយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ ចាប់​ពី​ឆ្នាំ​២​០១​៥​រហូត​មក​ដល់​ពេល​នេះ​ ទូទាំង​ខេត្ត​អា​ង​យ៉ាង​មាន​ជន​ជាតិ​ភាគ​តិ​ច​ចំ​នួន​ ៥​៧​៦​ នា​ក់បាន​បោះ​ឆ្នោត​ជ្រើស​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​។​ ក្នុង​នោះ​ជន​ជាតិ​ខ្មែរ​មាន​ចំ​នួន​ ៤​១​៣​ លើ​កនា​ក់ ជន​ជាតិ​ចាមមា​ន៦​៨​លើ​ក​នា​ក់ ជន​ជាតិ​ចិន​មាន​៨​៥​លើ​ក​នា​ក់ និងជន​ជាតិ​ភាគ​តិ​ច​ឯទៀត​ ១​០ លើ​ក​នា​ក់៕​             

                                                                      ថា​ញឡុង​-សុផន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
(អា​ង​យ៉ាង​)