ស្រុកកើ-ដ ក្រុងកឹងធើ ជាភូមិសាស្រ្តមួយក្នុងចំណោមភូមិសាស្រ្តដែលមានជនជាតិភាគតិចរស់នៅកុះករបំផុតរបស់ក្រុង។ ក្រៅពីកម្មវិធីគម្រោងផ្សេងៗមានលក្ខណៈដាច់ដោយឡែក ក្រុងក៏បានគួបផ្សំកម្មវិធីជាច្រើនអភិវឌ្ឍន៍រួម ម្ល៉ោះហើយហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុកតំបន់ឆ្ងាយពីមជ្ឈមណ្ឌលនេះ បានផ្លាស់ថ្មីយ៉ាងច្បាស់ក្រឡែត។
ទីប្រជុំជនកើ-ដ។
មុននេះ ពីមជ្ឈមណ្ឌលក្រុងទៅកើ-ដ មានតែផ្លូវជាតិលេខ៩២២មួយប៉ុណ្ណោះ ។ ក្រៅពីដងផ្លូវខូចទ្រុឌទ្រោមនេះ ប្រជាជនធ្វើដំណើរទៅកើ-ដ សំខាន់គឺទៅផ្លូវទូក។ រយៈពេលថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅកើ-ដ មានការផ្លាស់ថ្មីច្រើន។ ដងផ្លូវតែមួយកាលពីមុន សព្វថ្ងៃកំពុងបង្កើនកម្រិតបើកទូលាយ។ ដងផ្លូវបូងតុងមកងាងឆ្លងកាត់ទីប្រជុំជនកើ-ដ បានតភ្ជាប់ស្រុកកើ-ដនឹងខេត្តហូវយ៉ាងនិងស្រុកវិញថាញ់ ក្រុងកឹងធើ។ ដងផ្លូវឆ្លងកាត់ថាញ់ភូ ទ្រុងថាញ់ ទ្រុងអាង ក៏បានបង្កើនកម្រិតកសាងស្ពានបេតុងសម្រេចជាស្ថាពរ ម្ល៉ោះហើយបានតភ្ជាប់កើ-ដ នឹងសង្កាត់នានារបស់ខណ្ឌថូកណូក។ ដោយឡែកដងផ្លូវចូលទៅណុកបាំង (ឃុំថើយដុង) អាស្រ័យកម្មវិធី១៣៥ ក៏បានបង្កើនកម្រិត ចាប់ពីដងផ្លូវបេតុងបណ្តោយមាត់ព្រែកទៅជាផ្លូវកៅស៊ូកម្រិត ៥ នៅវាលរាបតភ្ជាប់ពីកើ-ដ ទៅទល់នឹងស្រុកយង់រៀង ខេត្តគៀងយ៉ាង។
ដងផ្លូវទៅកាន់ស្រុកកើ-ដ នាបច្ចុប្បន្ន។
ផ្តើមពីតំបន់ដាច់ស្រយាលមួយរបស់ក្រុង បច្ចុប្បន្ន កើ-ដ បានក្លាយជាចំណុចប្រសព្វ ដើម្បីចូលទៅមជ្ឈមណ្ឌលក្រុងកឹងធើ ខេត្តហូវយ៉ាង និងខេត្តគៀងយ៉ាង។ នេះគឺជាជំហានវិវឌ្ឍន៍មួយជាមូលដ្ឋានគ្រឹះ ដើម្បីកើ-ដឈានឡើង។ បងយ័ញថាញ់ លេខាគណៈកម្មាធិការបក្សទីប្រជុំជនកើ-ដ ស្រុកកើ-ដ ឱ្យដឹង៖ “ខ្ញុំកើតនិងធំដឹងក្តីនៅតំបន់នេះ ម្ល៉ោះហើយខ្ញុំពិតជាមានការភ្ញាក់ផ្អើលចំពោះការផ្លាស់ថ្មីនៃភូមិស្រុករបស់យើងមែន។ កើ-ដមានដងផ្លូវកៅស៊ូធំៗរាបស្មើ លំនៅឋានសង់ជាប់ៗគ្នា។ល។ ហាងលក់ម៉ូតូ ហាងលក់គ្រឿងម៉ាស៊ីនជាលក្ខណៈគ្រួសារ មានទ្រង់ទ្រាយនៅតាមយីហោធំៗផុសឡើងជាបន្តបន្ទាប់ សឱ្យឃើញថា ជីវភាពសម្ភារៈរបស់ប្រជាជនមានជំហានឈានឡើងជាលំដាប់”។
បងត្រឿងថាញសាង ប្រធានការិយាល័យជនជាតិស្រុកកើ-ដ ឱ្យដឹងបន្ថែម៖ “តាមស្ថិតិបឋមលើភូមិសាស្រ្តស្រុកកើ-ដ មានពលករជនជាតិខ្មែរជាង៧០នាក់ ធ្វើការនៅតាមមណ្ឌលឧស្សាហកម្មត្រាណុក ខណ្ឌប៊ិញធ្វី។ ដោយសារផ្លូវថ្នល់រាបស្មើ ម្ល៉ោះហើយពលករទាំងនេះទៅមករាល់ថ្ងៃ ប្រិតសំចៃបានថ្លៃផ្ទះសំណាក់ ហើយបង្កើនប្រាក់ចំណូលបន្ថែម”៕
ហាថាញ់-លីសៀ