29/06/2020 - 15:30

មក​កាន់​ខេត្ត​សុក​ត្រាំង​ ទស្សនា​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ

ឆ្នាំ​២​០១​៧​ វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្ត នៅ​ឃុំ​ភូត​ឹង​ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ បាន​ទទួល​ស្គាល់​ជាកេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​-វប្បធម៌​ថ្នា​ក់​ខេត្ត​។​ បច្ចុប្បន្ន​ វត្ត​បាន​ក្លា​យជាទីតាំង​ទេស​ចរណ៍មួយ​ក្នុង​ចំ​ណោម​ទីតាំង​ទេស​ចរណ៍សាសនា​ដ៏​ល្បី​ល្បាញ​នៅ​ខេត្ត​សុក​ត្រាំង​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​យ៉ាង​កុះ​ករ​។​

 ទិដ្ឋ​ភាព​ព្រះ​វិហា​រ​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្ត ទាក់​ទាញ​ភ្ញៀវ​ទេ​សចរ​មក​ទស្សនា​ច្រើន​កុះ​ករ​។​

តាមថេរដី​កា​ព្រះ​តេជព្រះ​គុណ​ថាច់​បន ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ ដើម​ឡើយ​នៅ​ទីតាំង​វត្ត​នេះ​ គឺជា​តំ​បន់​ដីព្រៃ​រហោ​ស្ថាន​ ដើម​ឈើ​ដុះ​ស៊ុម​ទ្រុម​។​ ខណៈ​ពេល​មាមីង​ខ្មែរ​កាប់​ឆ្ការ​ គាស់​រានដី​ក៏​បាន​ប្រ​ទះ​ឃើញ​ព្រះ​ពុទ្ធ​បដិមាមួយ​ព្រះ​អង្គ​មាន​ព្រះ​ភ័ក្ត្របួន​ បែរ​ទៅ​រក​ទិស​ទាំង​បួន​ ហើយ​ទិស​នីមួយ​ៗ​មាន​ព្រះ​ពុទ្ធ​បដិមា៥​ព្រះ​អង្គ​ទៀត​។​ មាមីង​ខ្មែរ​ ឃើញ​ដូច្នោះ​ក៏​យល់​ថា​ នេះ​ជាទីតាំង​ដ៏​ល្អ​ប្រ​សើរ​ ម្ល៉ោះ​ហើយ​បាន​ឯក​ភាព​គ្នា​កសាង​វត្ត​នៅ​ទីនោះ​ រួច​ដង្ហែ​ព្រះ​ពុទ្ធ​បដិមា​តម្កល់​ក្នុង​វត្ត​សម្រាប់​គោ​រព​បូជា​។​ ចាប់​តាំង​ពី​នោះ​មក​ ក៏​កំ​ណត់​យកនា​មព្រះ​បួន​ព្រះ​ភ័ក្ត្រ ដាក់​ជា​នាម​វត្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​។​

វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ បាន​កសាង​នៅ​លើ​ផ្ទៃ​ដី​៦​,៥​ហិកតា​ ឆ្លង​កាត់​ព្រះ​ចៅ​អធិ​ការ​ជាច្រើន​ជំ​នា​ន់​។​ វត្ត​ត្រូវ​បាន​ជួល​ជុល​និង​កសាង​សំ​ណង់​ថ្មី​ៗ​មួយ​ចំ​នួន​ ប្រ​កប​ដោយ​ស្ថាបត្យ​កម្ម​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ បច្ចុប្បន្ន​ មាន​សំ​ណង់​ជាច្រើន​ ដូច​៖ កុដិ​ សាលា​ ព្រះ​វិហារ​ ចេតិយ។​ល។​ បាន​កសាង​យ៉ាង​សមរម្យ​។​ ពិសេស​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្តបាន​កសាង​ស្រះ​មុជ្ជលិន មាន​ព្រះ​ពុទ្ធ​បដិ​មាប្រក់​នា​គ និង​កសាង​សត្វ​តំ​ណាង​ឆ្នាំ​ទាំង​១​២​ របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ក្រៅ​ពី​នោះ​ ក្នុង​បរិវេណ​វត្ត​មាន​ដាំ​ដើម​ទម្លាប់​ចោល​ម្លប់​ត្រជាក់​ទាំង​ប្រាំង វស្សា​ ពេល​ផ្លែ​ទុំ​ក្លិន​ក្រអូប​ ផ្អែម​ត្រជាក់​នៅ​ក្រោម​ដើម​ទម្លាប់​មាន​កៅ​អី​ថ្មសម្រាប់​ភ្ញៀវ​ទេសចរ​អង្គុយ​ លំ​ហែ​កាយ។​ ពេល​មក​កាន់​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្ត ភ្ញៀវ​ទេសចរ​មិន​ត្រឹម​តែបាន​ទស្សនា​នូវ​ស្ថាបត្យ​កម្ម​វប្បធម៌​ដ៏​ប្រ​ណីត​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​បាន​បណ្ដែត​អា​រម្មណ៍នឹង​ការ​ប្រ​គំ​ភ្លេង​ពិណពាទ្យ​ និង​របាំប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។​

ចម្ងាយ​ពី​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្តប្រ​ហែល​១​០០ម៉ែ​ត្រ គឺជា​រមណីយ​ដ្ឋាន​ទេសចរ​ណ៍យ៉ៀងតៀង​ ដែល​បាន​ប្រ​ជា​ជន​អភិរក្ស​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់មួយ​ ដោយ​មាន​ខ្លឹម​សារ​អប់​រំពី​ការ​ឧស្សាហ៍​ព្យា​យាម​ គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ពលកម្ម​ផលិត។​ បច្ចុប្បន្ន​ រមណីយ​ដ្ឋាន​ទេស​ចរណ៍​យ៉ៀង​តៀង​ កំ​ពុង​ដំ​ណើរ​ការ​កសាង​ដោយ​វិនិ​យោគ​ទុន​សរុប​ជាង​២​០០ពាន់​លាន​ដុង​។​ នេះ​ជាទីតាំង​ដ៏​សំ​ខាន់​ ទាក់​ទាញ​ភ្ញៀវ​ទេ​សចរ​មក​ទស្សនា​ រួម​ចំ​ណែ​ក​ជំ​រុញ​ការ​អភិវឌ្ឍ​ផ្នែក​ទេស​ចរណ៍​នៅ​ភូមិ​ភាគ​៕​

                                       យ្វីអា​ញ់-វិមាន​

ចែករំលែកអត្ថបទ