លោកវ៉ជីកុង អនុប្រធានគណៈកម្មធិការប្រជាជនស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង បានអះអាង៖ រយៈពេលកន្លង ស្រុកបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារពង្រឹងការពារប្រទេស សន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម នៅតំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្ត។
ការផ្សព្វផ្សាយគោលនយោបាយច្បាប់ជូនជនរួមជាតិភាគតិច ត្រូវបានចាត់
តាំងនៅវត្តមន្ទាមុនីតាមុំ។
ដើម្បីអនុវត្តល្អការងារពោលខាងលើ ទន្ទឹមនឹងវិធានការជាច្រើនព្រមៗគ្នា គ្រប់គណៈ ផ្នែក រណសិរ្ស អង្គការមហាជនលើភូមិសាស្រ្តស្រុក បានគួបផ្សំជាមួយនឹងឃុំ ទីប្រជុំជន ផ្សព្វផ្សាយពង្រីកនូវទម្រង់ប្រជាចលនាប៉ិនប្រសប់ខាងវិស័យសន្ដិសុខសណ្ដាប់ធ្នាប់។ តួយ៉ាងដូចទម្រង់៖ "ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច" "គណៈកម្មការការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្រុមប្រជាការពារ" នៅឃុំធ្វីឡេវ; “ក្រុមប្រជាការពារចល័ត"នៅឃុំដិញអាង; “លេខទូរស័ព្ទទាន់ហេតុការណ៍” នៅឃុំដិញហ្វា; “ទ្វាររបងសន្ដិសុខ” នៅឃុំវិញហ្វាហឹងណាម; “ឧគ្ឃោសនាស័ព្ទសន្តិសុខសណ្តាប់ធ្នាប់"នៅឃុំវិញភឿកB; “កំពង់ផែសន្តិសុខសណ្ដាប់ធ្នាប់" នៅឃុំវិញភឿកA។ល។ ឆ្លងតាមរយៈនោះ បានរួមចំណែកលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន បង្ការប្រឆាំងប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្ត "បម្រែបម្រួលសន្តិភាព"; ឆ្លៀតយកបញ្ហា ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជនជាតិ សាសនា បំណងបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិយើង។ ស្ថានភាពសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម តំបន់ជនរួមជាតិភាគតិច ត្រូវបានរក្សាខ្ជាប់ និងមានភាពលំនឹង។ ស្ថានភាពក្ដីក្ដាំប្តឹងផ្តល់នៅតំបន់ជនរួមជាតិភាគតិចថ្វីបើនៅមាន ប៉ុន្តែមិនច្រើន មិនមានភាពស្មុគស្មាញ ករណីក្ដីក្ដាំកើតឡើងភាគច្រើនគឺវិវាទក្នុងសាច់ញាតិ។ ផ្នែកសមត្ថកិច្ចបានធ្វើការដោះស្រាយទាន់ពេលវេលា ទៅតាមសេចក្ដីកំណត់របស់ច្បាប់។ល។
លោកលីមិញថាំង នាយករងខុទ្ទកាល័យ គណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ឱ្យដឹង៖ "ក្រៅពីផែនការគួបផ្សំពោលខាងលើ ការរៀបចំផ្សព្វផ្សាយច្បាប់នៅតាមភូមិភាគ បានរួមចំណែកលើកកម្ពស់ស្មារតីរបស់ប្រជាជន ស្ដីពីគោលនយោបាយច្បាប់របស់រដ្ឋ។ ផ្ដើមពីនោះ ប្រជាជនមានស្មារតីគោរពច្បាប់សន្ដិសុខសណ្ដាប់ធ្នាប់កាន់តែល្អប្រសើរឡើង"។ នៅស្រុកហ្គក្វាវ ការផ្សព្វផ្សាយនូវគោលនយោបាយច្បាប់របស់រដ្ឋ នៅតំបន់ជនរួមជាតិភាគតិច ច្រើនតែបានចាត់តាំងឡើងនៅតាមវត្តអារាមពុទ្ធសាសនាខ្មែរ និងតែងបានព្រះសង្ឃឧបត្ថម្ភគាំទ្រ។ ការរួមកម្លាំងរបស់ព្រះសង្ឃនឹងរដ្ឋអំណាចភូមិភាគ បានទាក់ទាញពុទ្ធបរិស័ទចូលរួមកុះករ។ ពូយ័ញតឹងថៀង នៅឃុំដិញហ្វា ឱ្យដឹង៖ "រដ្ឋចាត់តាំងការផ្សព្វផ្សាយច្បាប់នៅតាមវត្តអារាម បានជួយឱ្យអ្នកមានវ័យចំណាស់ដូចជាយើងខ្ញុំកាន់តែងាយស្រួលទៅចូលរួម។ ម៉្យាងទៀតចាត់តាំងនៅវត្ត ឃើញថាមានភាពជិតស្និទ្ធជាង ម្ល៉ោះហើយនៅត្រង់បញ្ហាណាមិនទាន់ច្បាស់ គឺយើងខ្ញុំសួរភ្លាម។ មិនចំពោះតែខ្ញុំទេ នៅក្នុងឱកាសនេះក៏មានមាមីងជាច្រើនទៀតបានសួរពីបញ្ហាច្បាប់ដែលពាក់ព័ន្ធដល់គ្រួសាររបស់ខ្លួនដែរ។ អាស្រ័យហេតុនោះ នៅរាល់លើកចាត់តាំងផ្សព្វផ្សាយច្បាប់ មានមាមីងចូលរួមកុះករណាស់។ ដោយមានការផ្សព្វផ្សាយដូច្នេះ ទើបយើងមានការយល់ដឹងបន្ថែម ដើម្បីរស់នៅត្រឹមត្រូវតាមច្បាប់"៕
ហាថាញ់ - ថាច់ធី