01/06/2020 - 14:55

ស៊ូ​នឿយ​ហត់​ ដើម្បី​អនា​គតកូន​

តាម​ប្រ​សាសន៍​របស់​លោក​ឡឹម​យ៉ែ អនុលេខា​សាខា​បក្ស​ភូមិ​កិញដៅ​ ឃុំ​ហូដាក់​កៀង​ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ ប្ដី​ប្រ​ពន្ធ​បង​ត្រឹង​ខា និង​បង​ស្រី​លីធីឡែន នៅ​ភូមិ​កិញដៅ​ ជាគ្រួ​សារ​ក្រី​ក្រ មិន​ចេះ​អក្សរ​ ចិញ្ចឹម​ជីវិតដោយ​ការ​ស៊ី​ឈ្នួល​ ប៉ុន្តែ​ប្រឹង​ប្រែង​ចិញ្ចឹម​កូន​៤​នា​ក់រៀន​ចប់​មហា​វិទ្យា​ល័យ​ មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​

  ប្ដី​ប្រ​ពន្ធ​បង​ត្រឹង​ខា តែង​មាន​មោទនភាព​ ខណៈ​ពេល​សម្លឹង​មើល​រូប​ថត​របស់​កូន​ៗ​

ទទួល​សញ្ញា​បត្រ​មហា​វិទ្យា​ល័យ​។​

សព្វថ្ងៃ​ កូន​ប្រុស​ច្បង​របស់​បង​ត្រឹង​ខា ឈ្មោះ​ត្រឹង​ឡា បាន​បញ្ចប់​មហា​វិទ្យា​ល័យ​ផ្នែក​គ្រឿង​យន្ត​ ធ្វើ​ការ​នៅ​ខេត្ត​ឡុង​អាង​ កូន​ស្រី​បន្ទាប់​ឈ្មោះ​ត្រឹង​ធីវី បញ្ចប់​មហា​វិទ្យា​ល័យ​ផ្នែក​ច្នៃ​ជលផល​ ធ្វើ​ការ​នៅ​កឹង​ធើ កូន​ប្រុស​ទី៣​ឈ្មោះ​ត្រឹង​យីវ បញ្ចប់​មហា​វិទ្យា​ល័យ​ផ្នែក​គ្រឿង​យន្ត​ កំ​ពុង​ធ្វើ​ការ​នៅ​ក្រុង​ហូជីមិញ​ និង​កូន​ស្រី​ពៅ​ឈ្មោះ​ត្រឹង​ធីប៊ិ​ញ កំ​ពុង​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ច្នៃ​ជលផល​មួយ​នៅ​ក្រុង​កឹង​ធើ។​ 

កាល​ពី​មុន​ ដើម្បី​មាន​ប្រាក់​គិត​គូរ​ឱ្យ​កូន​ៗរៀន​សូត្រ​ ប្តី​ប្រ​ពន្ធ​បង​ខា ត្រូវ​ទៅ​ធ្វើ​ការ​ឈ្នួល​ ដាំ​ដំ​ណាំ​រួម​ផ្សំ​និង​បុល​ទុន​ធន​ាគារ​គោ​លនយោ​បាយ​សង្គម​។​ បង​ត្រឹង​ខា ឱ្យ​ដឹង​៖ “កាល​កូន​នៅ​តូចៗ​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ខំធ្វើ​ការ​រក​ស៊ី​ សន្សែ​សន្សំ​ទិញ​បាន​ដី​ចម្ការ​មួយ​កុង​ សង់​ផ្ទះ​ហើយ​ក៏​នៅ​សល់​ខ្លះ​សម្រាប់​ដាំ​ដំ​ណាំ​រួម​ផ្សំ​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​។​ ព្រោះ​តែក្រ មិន​ចេះ​អក្សរ​ នឿយ​លំ​បាក​នឹង​ការ​ដើរ​ស៊ី​ឈ្នួល​ បាន​ជាខ្ញុំ​ប្រឹង​គិត​គូរ​ឱ្យ​កូន​ៗ​រៀន​សូត្រ​ ដើម្បី​អនា​គតមាន​មុខ​របរ​រក​ស៊ី​ ចាក​ផុត​ពី​ស្ថាន​ភាព​ដើរ​ស៊ី​ឈ្នួល​គេ”។​ ឃើញ​ភាព​ទុក្ខ​លំ​បាក​រ​បស់ឪ​ពុក​ម្តាយ​ បាន​ជាកូន​ៗ​របស់​គាត់​ តែង​ខិត​ខំ​រៀន​សូត្រ​ឱ្យ​បាន​ពូកែ​គ្រប់​គ្នា​។​ សម្លឹង​ឃើញ​កូន​ៗ​ខិត​ខំ​រៀន​សូត្រ​ ប្ដី​ប្រ​ពន្ធ​បង​ ហា​ក់ដូច​ភ្លេច​អស់​នូវ​ការ​នឿយ​ហត់​នៃ​ការ​ស៊ី​ឈ្នួល​។​      

 ចាប់​ពី​ត្រឹម​ឆ្នាំ​២​០០៧​ កូន​ៗ​បាន​ប្រ​ឡង​ជាប់​ចូល​រៀន​មហា​វិទ្យា​ល័យ​ជាបន្ត​បន្ទាប់​ ប្ដី​ប្រ​ពន្ធ​បង​ មាន​ភាព​រីករ​ាយឥត​ស្រាក។​ តាំង​ពី​ពេល​នោះ​មក​ ក្រៅ​ពី​ដី​ស្រែ​១​កុង​ផលិតស្រូវ​សម្រាប់​យក​អង្ករ​ហូប​ បង​ត្រឹង​ខា ក៏​ទៅ​ធ្វើ​ការ​ឈ្នួល​ មានដូច​៖ បាញ់​ថ្នាំ​ ព្រោះ​ស្រូវ​ ឆ្លូក​ស្រូវ​ លីស្រូវ​។​ល។​ ចំ​ណែក​បងស្រី​ឡែន មួយ​ថ្ងៃ​ៗ​គិត​តែពី​ការ​ដាំ​បន្លែ​ ដករែកទៅ​លក់​នៅ​ផ្សារដើម្បី​រក​ប្រាក់​ចិញ្ចឹម​ កូន​រៀន​សូត្រ​។​ បង​ខា បាន​រ៉ាយ​រ៉ាប់​៖ “ខណៈពេល​កូន​ៗ​រៀន​មហា​វិទ្យា​ល័យ​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ធ្វើ​ការ​ ឈ្នួល​ហា​ក់ដូច​ឥត​ដឹង​នឿយ​ហត់​។​ រវាង​ម៉ោង​៣​ មាន់​រងាវ​ប្តី​ប្រ​ព័ន្ធ​ខ្ញុំ​ក្រោក​ពី​ដេក​ទៅ​ដកបន្លែ រែក​ទៅ​ផ្សារចូវ​ថា​ញ់ឱ្យ​ប្រ​ព័ន្ធ​ខ្ញុំ​លក់​  ចំ​ណែក​ខ្ញុំ​វិលត្រឡប់​មក​ផ្ទះ​ទៅ​ធ្វើ​ការ​ឈ្នួល​។​ ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​បាញ់​ថ្នាំ​ជាង​៥០ធុង​  រក​បានប្រាក់​ជាង​៤​០០.០០០ ដុង​។​ ស៊ី​ឈ្នួល​បាញ់​ថ្នាំ​ ថ្ងៃ​ក្ដៅ​ខ្លាំង​ពុល​ថ្នាំដួល​ សន្លប់​កណ្ដាល​វាល​។​ លុះ​ភ្ញាក់​ឡើង​ ក៏​ស្រាប​តែ​ឃើញ​ដេក​ក្នុង​មន្ទីរ​ពេទ្យ​។​ ស្បើយ​ពី​ជំ​ងឺ​ ខ្ញុំ​បន្ត​ទៅ​ធ្វើ​ការ​ឈ្នួល​ដើម្បី​រក​ប្រាក់​គិត​គូរ​ឱ្យ​កូន​ៗ​ រៀន​សូត្រ​”។​ ពេល​កូន​ៗ​ត្រូវ​ការ​ប្រាក់​ចំ​នួន​ច្រើន​ សម្រាប់​បង់​ប្រាក់​សាលា​ គឺប្ដី​ប្រ​ពន្ធ​បង​ទៅ​រកបុល​ខ្ចី​ប្រាក់​គេ ហើយ​ធ្វើ​ការ​សង​ជាខាង​ក្រោយ​ ព្រម​ទាំង​បុល​ប្រាក់​ធនាគារ​គោល​នយោ​បាយ​សង្គម​ រួច​ធ្វើ​ការ​ឈ្នួល​សង​រំលោះ​បន្តិច​ម្តង​ៗ​។​ល។​ ចំ​ណែក​រ​ដូវប្រាំង ខណៈ​ពេល​ប្រ​មូល​ផល​ស្រូវ​រួច​រាល់​ ប្តី​ប្រ​ពន្ធ​បង​ទៅ​ធ្វើ​ការ​ឈ្នួល​ ពង្រាយ​ចំ​បើង​ ដើរ​រើស​ស្រូវ​  ដើម្បី​លក់​យក​ប្រាក់ផ្ញើ​ឱ្យ​កូន​ៗ​រៀន​សូត្រ​។​ ធ្វើ​ការ​ឈ្នួល​ខួប​ឆ្នាំ​ នៅ​តែ​សង​បំ​ណុល​មិន​ស្រឡះ​ ប៉ុន្តែ​ប្ដី​ប្រ​ពន្ធ​បង​ពុំ​ដែល​ត្អួញត្អែ​ជាមួយ​កូន​ៗ​ម្តង​ណា​ឡើយ​។​ 

  បង​ខាឱ្យ​ដឹង​៖ “ បច្ចុប្បន្ន​ ប្រាក់​បុល​សម្រាប់ឱ្យ​កូន​រៀន​សូត្រ​ បាន​សង​រួច​ស្រឡះ​ ខ្ញុំ​ក៏​មិន​ដើរ​ស៊ី​ឈ្នួល​ដូច​មុន​ទៀត​ទេ​ សព្វ​ថ្ងៃ​ខ្ញុំ​នៅ​ផ្ទះ​ដាំ​ដំ​ណាំ​ រួម​ផ្សំ​ចិញ្ចឹម​ជ្រូក​ និង​ធ្វើ​ស្រែ​១​កុង​ ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​តែប៉ុណ្ណោះ​”៕​

លីធាន​ - ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ត្រឹង​ខា