25/05/2020 - 15:42

វះកាត់​ផ្លាស់​សន្លាក់ឆ្អឹង​ត្រគាក ដល់​អ្នក​ជំ​ងឺ​វ័យ​ចំ​ណា​ស់​២​នាក់

កឹង​ធើ៖ តាម​ប្រ​ភព​ព័ត៌​មាន​ពី​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ ឱ្យ​ដឹង​ មន្ទីរ​ពេទ្យ​ទើប​ធ្វើ​ការ​វះកាត់​ផ្លាស់​សន្លាក់ឆ្អឹង​ត្រគាកដល់​អ្នក​ជំ​ងឺ​វ័យ​ចាស់​២​នាក់ ដែល​មានចង្វាក់​បេះ​ដូង​ដើរ​យឺត​។​

​គ្រូ​ពេទ្យ​កំ​ពុង​ធ្វើ​ការ​វះកាត់​ផ្លាស់​សន្លាក់ឆ្អឹង​ត្រគាក។​

នោះ​គឺស្រ្តីអ្នក​ជំ​ងឺ​ វ័យ​៧​៧​ឆ្នាំ​ នៅ​ខេត្ត​សុក​ត្រាំង​ បាន​បញ្ចូនមក​កាន់​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​២​២​ ខែ​មេសា​ ក្រោយ​ពី​គាត់​ដើរ​ដួល​។​ អ្នក​ជំ​ងឺ​រូប​នេះ​ ដួល​បាក់​ឆ្អឹង​ផាលត្រគាក ក្រៅ​ពី​នោះ​ អ្នក​ជំ​ងឺ​មាន​រោគ​សញ្ញា​ចំ​ណុច​នៃ​ការ​ចលនា​បេះ​ដូង​ចុះ​ខ្សោយ​-ការ​ចលនា​ចង្វាក់​បេះ​ដូង​ខុស​ប្រ​ក្រតី​៤០ ដង​ក្នុង​មួយ​នា​ទី។​ អ្នក​ជំ​ងឺ​ទី២​ ក៏​ជាស្រ្តីវ័យ​៨​៤​ឆ្នាំ​ នៅ​ខេត្ត​ហូវ​យ៉ាង​ បាន​បញ្ចូនមក​កាន់​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​២​៦​ ខែ​មេសា​ ក្នុង​ស្ថាន​ភាព​ឈឺ​ចង្កេះ​ខាង​ស្តាំ​ខ្លាំង​ បន្ទាប់​ពី​ដើរ​ដួល​។​ អ្នក​ជំ​ងឺ​បាន​បាក់​ឆ្អឹង​ផាលត្រគាកខាង​ស្តាំ​ ចង្វាក់​បេះ​ដូង​ដើរ​យឺត​៤​០ដង​មួយ​នា​ទី។​

ក្រោយ​ពី​ពិភាក្សា​យោ​បល់ គ្រូ​ពេទ្យ​បាន​សម្រេច​ចិត្ត​ដាក់​ម៉ាស៊ីន​ជំ​នួយ​បេះ​ដូង​មុន​នឹង​ធ្វើ​ការ​វះកាត់​ផ្លាស់​សន្លាក់ ឆ្អឹង​ត្រគាកខាង​ឆ្វេង​ពាក់​កណ្ដាល​។​ ក្រោយ​ពី​វះកាត់​ អ្នក​ជំ​ងឺវ័យ​៧​៧​ឆ្នាំ​ ត្រូវ​បាន​ដាក់​ម៉ាស៊ី​ន​ជំ​នួយ​បេះ​ដូង​ជារៀង​រហូត​ រួច​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​។​ ឯអ្នក​ជំ​ងឺ​ទី២​  ត្រូវ​បាន​ដាក់​ម៉ាស៊ីន​ជំ​នួយ​បេះ​ដូង​ជារៀង​រហូត​ នៅ​ថ្ងៃ​១​៦​ ខែ​ឧសភា​។​

តាម​ប្រ​សាសន៍​ វេជ្ជ​បណ្ឌិត​ហ្វិញ​ថុងអែម​ នា​យក​មជ្ឈ​មណ្ឌល​របួស​និង​កែ​រាងកាយ​នៃ​មន្ទីរ​ពេទ្យ​ ការ​បាក់​ឆ្អឹង​ត្រគាក និង​បាក់​ឆ្អឹង​ផាលត្រគាក គឺបណ្ដាល​មក​ពី​ការ​រអិល​ដួល​ ភាគ​ច្រើន​តែង​កើត​មាន​ចំ​ពោះ​មនុស្ស​ចាស់​។​ ការ​វះកាត់​ផ្លាស់​សន្លាក់​ឆ្អឹង​ត្រគាក ជួយ​អ្នក​ជំ​ងឺ​ឆាប់​ជាសះស្បើយឡើង​វិញ​ អា​ច​ដើរ​ទៅ​មក​បាន ជៀស​វាង​ស្ថាន​ភាព​អ្នក​ជំ​ងឺ​ដេក​មួយ​កន្លែង​ បណ្ដាល​ឱ្យ​ឈឺ​រុាំរ៉ៃមក​ពី​ឆ្អឹង​ដែល​បាក់​នោះ​ប៉ះ​គ្នា​។​ ដោយ​សារ​អ្នក​ជំ​ងឺ​ដេក​មួយ​កន្លែង​ ធ្វើ​ឱ្យ​សរីរាង្គដូច​ជា​ ពោះ​វៀន​ធំ​ ប្លោក​នោម មិន​អាច​ដំ​ណើរការ​ធម្ម​តាបាន​  បណ្ដាល​ឱ្យ​លំ​បាក​ក្នុង​ការ​បន្ទោរបង់​ ធ្វើ​ឱ្យ​ទល់​នោម ឆ្លង​មេរោគ​តម្រងនោម។​ រលាក​ត្រង់​កន្លែង​ដែល​សង្កត់​លើ​ ដូច​ជា​ គូទ ខ្នង​ កែង​ជើង​ ។​ ការ​រលាក​ធ្វើ​ឱ្យ​ស្ទះសរ​សៃ​ឈាម​ដែល​ផ្គត់​ផ្គង់​ឈាម​ទៅ​ជើង​ ដោយ​សារ​អ្នក​ជំ​ងឺ​ដេក​មួយ​កន្លែង​ មិន​ធ្វើ​ចលនា​ជាដើម​។​ ក្រោយ​ពី​ធ្វើ​ការ​វះកាត់​ អ្នក​ជំ​ងឺ​អា​ច​ធ្វើ​ចលនា​ និង​ដើរ​សសៀរៗ​បាន​ បន្ទាប់​ពី​ការ​វះកាត់​២​-៣​ថ្ងៃ​។​

ការ​វះកាត់​ផ្លាស់​សន្លាក់ឆ្អឹង​ត្រគាក ចំ​ពោះ​មនុស្ស​វ័យ​ចំ​ណា​ស់​នៅ​លើ​ពិភព​លោក​ និង​នៅ​វៀត​ណា​ម តែង​ប្រ​ឈមនឹង​ហា​និភ័យ​ខ្ពស់​ ឬ​ក៏​អា​ច​នឹង​បាត់​បង់​ជីវិតក៏​សឹងមាន​ មក​ពី​រាងកាយ​អ្នក​ជំ​ងឺ​ស្ថិត​ក្នុង​ភាព​ជរា និង​មាន​រោគ​ប្រ​ចាំ​កាយ​មួយ​ចំ​នួន​ផង​ ដូច​ជា​ ទឹក​នោមផ្អែម​ សម្ពាធឈាម​ឡើង​ខ្ពស់​ ខ្សោយ​បេះ​ដូង​ជាដើម​។ ​ទោះ​ជាដូច្នោះ​ក៏​ដោយ​ តែបើ​សិនបាន​ធ្វើ​រោគ​វិនិ​ច្ឆ័យ​ច្បាស់​លាស់​ ត្រៀម​បម្រុង​គ្រប់​សព្វ​ សុខ​ភាព​រ​បស់អ្នក​ជំ​ងឺ​អា​ច​ធានា​បាន គ្រូ​ពេទ្យ​មាន​ឯក​ទេ​សច្បាស់​លាស់​ នោះ​អា​ច​នឹង​ធ្វើ​ការ​វះកាត់​ដោយ​សុវត្ថិ​ភាព​៕​

                                                  អត្ថ​បទ​ រូប​ថត​៖ ហ្វែហ្វា-ពេជ្រ​សឿន

ចែករំលែកអត្ថបទ