គណៈបញ្ជាការយោធាឃុំហីវតឺ ស្រុកទីវកឹង ខេត្តត្រាវិញ បានរៀបចំវគ្គពិគ្រោះនិងហ្វឹកហាត់វិទ្យាសាស្រ្ត -បច្ចេកទេសអំពីការដាំដុះ ចិញ្ចឹមសត្វ ឧបត្ថម្ភបុលទុនពីធនាគារ ដើម្បីកងកម្លាំងប្រជាស្វ័យត្រាណពង្រីកសេដ្ឋកិច្ចគ្រួសារលំនឹងជីវភាព។
បងឡេហុងតឺយ កំពុងថែទាំគោ។
ឃុំហីវតឺ បច្ចុប្បន្នមានសមាជិកកងប្រជាស្វ័យត្រាណចំនួន១២១នាក់ នេះជាកម្លាំងស្នូលក្នុងការកសាងខឿនការពារប្រទេសទូទាំងប្រជាជន យុទ្ធសាស្រ្តប្រយុទ្ធក្នុងប្រជាជន។ ទន្ទឹមនឹងនោះ ក៏ជាកម្លាំងពលកម្មវ័យក្មេង មានសុខភាពល្អ កាយសម្បទាមាំមួន និងគុណសម្បត្តិនៃកងទ័ពអ៊ំហូ ត្រូវបានបណ្តុះបណ្តាលវិជ្ជាជីវៈបន្ទាប់ពីរំសាយពីជួរទ័ព ម៉្លោះហើយបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ ដើម្បីកងកម្លាំងប្រជាស្វ័យត្រាណចូលរួមពង្រីកសេដ្ឋកិច្ច លំនឹងជីវភាព ឈានឡើងធ្វើមាន ស្ងប់ចិត្តបម្រើការងារ។ ឆ្នាំ២០១៩ គណៈបញ្ជាការយោធាសហការជាមួយនឹងសមាគមកសិករឃុំ ជួយធ្វើសំណុំបែបបទបុលទុន១២០លានដុង ពីធនាគារគោលនយោបាយសង្គមស្រុកទីវកឹង ជូនកងប្រជាស្វ័យត្រាណចំនួន៥នាក់ ដើម្បីអនុវត្តទម្រង់ចិញ្ចឹមគោមេ។ បច្ចុប្បន្ន ទម្រង់ចិញ្ចឹមគោរបស់កងប្រជាស្វ័យត្រាណឃុំពង្រីកបានប្រសិទ្ធភាព។ បងឡេហុងតឺយ ប្រធានកងភូមិផ្សារ ឱ្យដឹង៖ "ដើមឆ្នាំ២០១៩ គណៈបញ្ជាការយោធាឃុំ សមាគមកសិករឃុំ សហការជាមួយនឹងការិយាល័យធនាគារគោលនយោបាយសង្គមស្រុកទីវកឹង ឱ្យខ្ញុំបុលទុនអនុគ្រោះចំនួន៤០លានដុងទិញគោចិញ្ចឹម។ បានប្រភពទុននេះមក គ្រួសារខ្ញុំធ្វើរោងនិងទិញគោមេបាន២ក្បាល។ ដើម្បីធានាគ្រប់ប្រភពចំណីឱ្យគោ ក្រៅពីចំបើង ខ្ញុំដាំស្មៅបន្ថែម១កុង ដើម្បីកាត់បន្ថយការចំណាយទិញចំណី បង្កើនប្រសិទ្ធភាពក្នុងការចិញ្ចឹម"។ លោកថាច់វ៉ាន់ ប្រធានកងសេនាជនចល័តឃុំ ឱ្យដឹង៖ "គ្រួសារខ្ញុំ ក៏បានការិយាល័យធនាគារគោលនយោបាយសង្គមស្រុកទីវកឹង ឱ្យបុលដើមទុនចំនួន២០លានដុង ដើម្បីអនុវត្តទម្រង់ចិញ្ចឹមគោមេ។ អាស្រ័យបានចូលរួមវគ្គហ្វឹកហាត់អំពីការចិញ្ចឹមសត្វ ដែលឃុំសហការជាមួយនឹងផ្នែកឯកទេសចាត់តាំង ម៉្លោះហើយ ការថែទាំគោមេក៏មានភាពងាយស្រួលជាង។ ជាមួយនឹងគោមេ២ក្បាល មួយឆ្នាំៗរកបានប្រាក់ចំណូលជាង២០លានដុង"។
លោកលឿងហ្វាងឡុង មេបញ្ជាការរង គណៈបញ្ជាការយោធាឃុំហីវតឺ ឱ្យដឹង៖ "ក្រោយពីរយៈកាល១ឆ្នាំអនុវត្តទម្រង់ឧបត្ថម្ភដើមទុនដល់កងកម្លាំងប្រជាស្វ័យត្រាណរបស់ឃុំអនុវត្តទម្រង់ចិញ្ចឹមគោមេ ទម្រង់នេះពិតជាពង្រីកបានប្រសិទ្ធភាព ទូទាំងឃុំមានកងប្រជាស្វ័យត្រាណចំនួន៥នាក់ បានឧបត្ថម្ភបុលទុនពីការិយាល័យធនាគារ គោលនយោបាយសង្គមស្រុកទីវកឹង។ បន្ទាប់ពីធ្វើការត្រួតពិនិត្យ វាយតម្លៃទម្រង់ បច្ចុប្បន្ន ហ្វូងគោមេរបស់កងប្រជាស្វ័យត្រាណដូចពោលខាងលើ កើន១០ក្បាល។ សមមិត្តដែលបានបុលទុន សុទ្ធសឹងប្រើប្រាស់ប្រភពទុនចំគោលដៅ ទម្រង់អនុវត្តសម្រេចលទ្ធផលជាក់ស្តែង។ សមមិត្តម្នាក់ៗប្រើប្រាស់ប្រភពទុនមានប្រសិទ្ធភាព រួមចំណែកលើកកម្ពស់គុណភាពជីវភាពគ្រួសារស្ងប់ចិត្តបម្រើការងារបានល្អ"៕
សឺនម៉ាល័យ-មុនី