បច្ចុប្បន្ន ទូទាំងប្រទេសកំពុងផ្តុំកម្លាំងប្រឆាំងជំងឺCOVID-១៩។ ឈានចូលរដូវភ្លៀងមានការព្រួយបារម្ភអំពី “ជំងឺផ្ទួនលើជំងឺ” ព្រោះថាជំងឺគ្រុនឈាមច្រើនផ្ទុះឡើងពេលឈានចូលរដូវភ្លៀង។ ផ្នែកសុខាភិបាលក្រុងបានផ្តល់អនុសាសន៍ប្រជាជនចូរប្រុងប្រយ័ត្នចំពោះជំងឺនេះ។
ក្រោយពីក្តៅមួយរយៈពេល កឹងធើមានភ្លៀងធ្លាក់ដើមឆ្នាំហើយ។
* រដូវភ្លៀង៖ មូសពងនិងកើតកើន
គ្រុនឈាមគឺជាជំងឺដែលរាលដាលពេញមួយឆ្នាំ។ ប៉ុន្តែពេលមានភ្លៀងធ្លាក់បានបង្កលក្ខណៈងាយស្រួលសម្រាប់មូសពងនិងកើតកើន។ យោងតាមនាយកដ្ឋានសុខាភិបាលបម្រុងឱ្យដឹងថា ពេលមូសខ្លាពង វាតែងជ្រើសរើសទឹកស្អាត រួចពងដាក់ ពួកវាមិនពងក្នុងលូទឹកស្អុយ កខ្វក់ដូចមនុស្សជាច្រើនតែងគិតស្មាននោះទេ។ មូសខ្លាអាចពងនៅច្រើនកន្លែងប្រសិនបើមានទឹកស្អាត។ សត្វមូសអាចពងដាក់ក្នុងពាង ក្រឡដែលគ្មានទឹក ហើយរស់បានដល់ទៅ៦ខែ ពេលមានទឹកភ្លាមពងនោះញាស់ជាដង្កូវទឹក រួចកើតជាមូស។ ដោយសារមានលក្ខណៈយ៉ាងនេះ មូសចម្លងជំងឺគ្រុនឈាមមានសមត្ថភាពកើតកើនយ៉ាងខ្លាំងក្លានៅរដូវវស្សា។ ជារៀងរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ ជំងឺរាលដាលមានការកើនឡើង រាលដាលបំផុតចាប់ពីខែមេសាដល់ខែតុលា និងខ្ពស់បំផុតចាប់ពីខែសីហាដល់ខែតុលា។
វេជ្ជបណ្ឌិតត្រឹងវ៉ាន់ត្វឹង ប្រធានផ្នែកបង្ការប្រឆាំងជំងឺឆ្លងនិងត្រួតពិនិត្យសុខាភិបាលអន្តរជាតិ មជ្ឈមណ្ឌលត្រួតជំងឺនៅក្រុងកឹងធើ (CDC កឹងធើ) មានប្រសាសន៍៖ “ ប្រជាជននៅជនបទច្រើន តែតម្កល់ទឹកភ្លៀងក្នុងពាងខាប់។ បើមិនគ្រប់ឱ្យបានល្អទេនឹងបង្កលក្ខណៈឱ្យមូសកើត។ មិនទាន់និយាយពីសំបកដូង កំប៉ុងក្រឡ សំបកកង់ ពេលមានភ្លៀងធ្លាក់ជាប់ទឹកនាំឱ្យកើតមូសផងដែរ។ ដូច្នេះនៅរដូវវស្សាដង់ស៊ីតេមូសកើនឡើង ប្រសិនបើមានភ្នាក់ងារបង្កជំងឺវាងាយនឹងរាលដាល” ។
* ហានិភ័យ” ជំងឺផ្ទួនលើជំងឺ”
នៅក្នុងបរិបទទូទាំងប្រទេស ពិសេសគឺផ្នែកសុខាភិបាលកំពុងខិតខំប្រឆាំងនឹងជំងឺCOVID-១៩ ប្រសិនបើធ្វេសប្រហែសក្នុងការបង្ការ ប្រឆាំងជំងឺគ្រុនឈាម អាចនឹងមានហានិភ័យរាលដាលនិងផ្ទុះឡើងនៃជំងឺគ្រុនឈាម ម៉្យាងជំងឺគ្រុនឈាមមិនទាន់មានវ៉ាក់សាំងបង្ការនិងថ្នាំព្យាបាលនៅឡើយ។ នាពេលបច្ចុប្បន្ន ប្រជាជនកំពុងយកចិត្តទុកដាក់បង្ការប្រឆាំងជំងឺCOVID-១៩ ហើយធ្វេសប្រហែសនិងព្រងើយកន្តើយក្នុងការបង្ការ ប្រឆាំងជំងឺគ្រុនឈាម។ ជំងឺគ្រុនឈាមងាយនឹងឆ្លងណាស់ គឺឆ្លងតាមរយៈមូសខាំអ្នកជំងឺ រួចមកខាំនិងចម្លងវីរុសទៅមនុស្សដែលមានសុខភាពធម្មតាឯទៀត។
CDC កឹងធើបានផ្តល់អនុសាសន៍ រដ្ឋអំណាចភូមិភាគ គប្បីបង្កើនអនាម័យបរិស្ថាន ជាពិសេសនៅផ្ទៃដីទំនេរមិនទាន់សង់ផ្ទះ នៅតំបន់ប្រជាជនតាំងទីលំនៅ។ នៅទីនេះមានស្មៅដុះ និងមានវត្ថុប្រើប្រាស់ចោលរត់រាយ។ នៅពេលមានភ្លៀងបង្កលក្ខណៈឱ្យមូសពងនិងកើតកើន។
វេជ្ជបណ្ឌិតត្រឹងវ៉ាន់ត្វឹង មានប្រសាសន៍៖ ប្រជាជនគ្រប់រូបទន្ទឹមនឹងការបង្ការ ប្រឆាំងជំងឺCOVID-១៩ ក៏គួរតែអនុវត្តវិធានការនានាសំដៅបង្ការជំងឺគ្រុនឈាម ដូច៖ ត្រូវសម្អាតទាំងក្នុងនិងក្រៅផ្ទះ កម្ចាត់មូស ដង្កូវទឹក ដេកដាក់មុង។ល។ គប្បីប្រមូលកាកសំណល់ជុំវិញផ្ទះ វត្ថុតម្កល់ទឹកត្រូវមានគម្របបិទ មិនទុកឱ្យមូសមានទីជម្រក។ ជំងឺគ្រុនឈាមមានរោគសញ្ញាដំបូងដូច៖ គ្រុនក្តៅ ក្អកហៀរសំបោរ ក្អួត។ល។ ងាយច្រឡំនឹងជំងឺផ្សេងទៀត។ ដូច្នេះវេជ្ជ បណ្ឌិតផ្តល់អនុសាសន៍ថា ក្នុងរដូវវស្សាគឺជារដូវនៃជំងឺគ្រុនឈាម ប្រជាជនចូរលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន។ នៅពេលមានរោគសញ្ញាគួរតែទៅជួបវេជ្ជបណ្ឌិតឯកទេស ឬមូលដ្ឋានសុខាភិបាលធ្វើការពិនិត្យនិងព្យាបាលឱ្យបានទាន់ពេល៕
អត្ថបទនិងរូប៖ ហ្វា-ប្រែ៖ សុផន