មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/05/2020 - 15:34

វិវឌ្ឍ​ន៍យ៉ាង​សកម្ម​ដោយ​ការ​កសាង​ជន​បទ​ថ្មី​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ជំរុញ​អនុ​វត្ត​កសាង​ជន​បទ​ថ្មី​ ឃុំ​អា​ង​ហាវ ស្រុក​ទិញ​បៀង​ ខេត្ត​អា​ង​យ៉ាង​ សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជាច្រើន​។​ ក្នុង​នោះ​ លេច​ធ្លោ​បំ​ផុត​គឺ​ការ​ប្ដូរ​ផ្លាស់​យ៉ាង​សកម្ម​ក្នុង​ការ​ភ្ញាក់​រលឹក​របស់​ជន​រួម​ជាតិ​ខ្មែរ ​ដែល​ចូល​រួម​កសាង​ភូមិ​ ស្រុក​ ផ្លូវ​ស្អាត​បាត​ ផ្ទះ​សម្បែង​សម​រម្យ​ រក្សា​អនា​ម័យ​បរិស្ថាន​។​

  ដងផ្លូវ​គមនាគ​មន៍​ជន​បទ​ឃុំ​អា​ង​ហាវ។​

អាងហាវ ជាឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​៥​០%។​ លោក​ចៅ​រឹទ្ធី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ​ឃុំ​អា​ង​ហាវ ឱ្យ​ដឹង​៖ ឃុំ​មាន​គ្រួ​សារ​ប្រ​ជា​ជន​ប្រ​កប​របរកសិកម្ម​ជិត​៨០% ម្ល៉ោះ​ហើយ​ជីវភាព​នៅ​មាន​ការ​លំ​បាក​ច្រើន​។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ឆ្លង​តាម​រយៈ​ការ​ឃោ​សនាចលនា​របស់​រដ្ឋ​អំ​ណាច​ គណៈ​ ផ្នែក​អង្គ​ការ​មហា​ជន​ភូមិ​ភាគ​ បង្ក​បាន​ការ​ប្ដូរ​ផ្លាស់​យ៉ាង​សកម្ម​ក្នុង​ការ​ភ្ញាក់​រលឹក​របស់​ប្រ​ជា​ជន​ រួម​ជាមួយ​ភូមិ​ភាគ​ជំរុញ​នូវ​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​កសាង​ជន​បទ​ថ្មី​។​

លោក​ចៅ​ឈឿន អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​អា​ង​ហ្វា ឱ្យ​ដឹង​៖ “អា​ង​ហាវ ស្ថិត​ក្នុង​ដំណើរ​ការ​កសាង​ជន​បទ​ថ្មី​ ដូច្នេះ​ទាមទា​រការ​ចូល​រួម​គាំ​ទ្ររបស់​ប្រ​ជា​ជន​។​ ដោយ​បាន​ប្រ​ជា​ជន​ជឿទុក​ចិត្ត​ និង​តែង​តាំង​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ ខ្ញុំ​តែង​ឈាន​មុខ​ក្នុង​ការ​ចលនា​នៅ​ភូមិ​ភាគ​។​ អា​ស្រ័យ​ហេតុ​នោះ​ នៅ​ពេល​ខ្ញុំ​ចលនា​ គ្រួ​សារ​ខ្មែរ​ភាគ​ច្រើន​តែង​យល់​ស្រប​ប​រិច្ចាគ​ដី​ បើ​ក​ទូលាយ​ផ្លូវ​គមនាគ​មន៍​ជន​បទ​; បរិច្ចាគ​ដី​ស្រែ​ ដើម្បី​ជីក​ស្ដារ​ពង្រីក​ប្រ​ឡាយ​សម្រាប់​បម្រើ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ បង្កើន​ប្រ​សិ​ទ្ធភាព​បង្ក​បង្កើន​ផលកសិកម្ម​។​ល។​ រួម​ជាមួយ​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី​។​ មិន​តែប៉ុណ្ណោះ​ មាមីង​មួយ​ថ្ងៃ​កាន់​តែខ្នះ​ខ្នែង​ពលកម្ម​ផលិត​ ដាំ​ដុះ​ ចិញ្ចឹម​សត្វ​; ចេះ​សន្សំ​ ប្រិត​សំ​ចៃ​ក្នុង​ការ​ចាយ​វាយ​។​ល។​ ម្ល៉ោះ​ហើយ​ជីវភាព​បាន​ធូរ​ធារជាង​មុន​ច្រើន​”។​

ទោះ​បីជាការ​ប្រែប្រួល​មិន​ច្រើន​មែន​ ប៉ុន្តែ​មាន​ភាព​ផ្លាស់​ថ្មី​យ៉ាង​សកម្ម​ បង្ក​បាន​ការ​វិវឌ្ឍ​ដ៏​ធំ​របស់​មាមីង​ខ្មែរ​ ដែល​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ឃុំ​អា​ហា​វ បូក​សរុប​នោះ​ គឺ​៖ ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​កសាង​គមនាគ​មន៍​ ប្រ​ព័ន្ធ​លូទឹក​ក្នុង​ភូមិ​ស្រុក​។​ ឆ្លង​តាម​រយៈ​នោះ​ មាមីង​រួម​ជាមួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បង្កើន​កម្រិត​ និង​ចាក់​បេតុង​តាម​ដងផ្លូវ​ក្នុង​ភូមិ​គោក​រំដែល​ សានូ នៅ​ភូមិ​អា​ង​ថា​ញ់ដោយ​មាន​ប្រ​វែង​ជាង​៣​,២​ គ.ម។​ រីឯ​គ្រួ​សារ​ប្រ​ជា​ជន​ដែល​មាន​ដី​ក្នុង​តំ​បន់​ទំ​នប់​ធ្វើ​ស្រែ​៣​រដូវ​ បាន​សាម​គ្គី​រួម​កម្លាំង​ បាន​ជីក​ស្តារ​ប្រ​ឡាយ​រាយ​រង​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ក្នុង​ដំណាក់​កាល​វប្ប​កម្ម​ ដូច​៖ កែប្រែ​ភ្លឺ​ប្រ​ឡាយ ​សានូប្រ​ឡាយ​ លេខ​១​៥​; ផ្លូវ​ភ្លឺ​ទំ​នប់​ N១​ N២​ជាដើម​។​ល។​ ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​ដាក់​អំ​ពូលភ្លើង​បំ​ភ្លឺ​ក្នុង​ភូមិ​ព្រៃ​តាមុំ ចំ​ណុះ​ក្រុម​លេខ​ ៧​ និង​ ៨​ នៅ​ភូមិ​អា​ង​ឡើយ​។​ ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​យល់​ដឹង​ក្នុង​ការ​ចិញ្ចឹម​សត្វ​; គ្មាន​ស្ថាន​ភាព​គ្រួ​សារ​ប្រ​ជា​ជន​ចិញ្ចឹម​សត្វ​ក្នុង​ផ្ទះ​ទៀត​។​ ក្រៅ​ពីនេះ​ សព្វ​ថ្ងៃ​ជន​រួម​ជាតិ​ខ្មែរ​មាន​ស្មារ​តី​ភ្ញាក់​រលឹក​ខ្ពស់​ក្នុង​ការ​ចាក់​កាក​សំ​ណល់​សំ​រាម​ត្រឹម​ត្រូវ​តាម​ការ​កំ​ណត់​ ដើម្បី​រថយ​ន្តដឹក​ទៅ​កាន់​កន្លែង​វិនិ​ច្ឆ័យ​ ញុាំងឱ្យ​បរិស្ថាន​បៃតង​ស្អាត​នៅ​តាម​ភូមិ​ស្រុក​លើភូមិ​សាស្រ្ត​ឃុំ​។​

លោក​ចៅ​រឹទ្ធី ឱ្យ​ដឹង​៖ ឃុំ​អា​ង​ហាវ បាន​ចាត់​កម្មា​ភិបាល​ ឬ​ក៏​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​លើក​កម្ពស់​ជាង​ទៀត​ ក្នុង​ការ​ផ្សព្វ​ផ្សា​យពីគោល​ការ​ណ៍​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។​ ផ្តើម​ពីនោះ​ បង្ក​ស្មារ​តី​ភ្ញាក់​រលឹក​ស៊ី​ជម្រៅ​ពីភារកិច្ច​កសាង​ជន​បទ​ថ្មី​ គឺ​ជាភារៈ​កិច្ច​និង​ផលប្រ​យោជន៍​របស់​ពលរដ្ឋ​ម្នាក់​ៗ​ រួម​ចំ​ណែក​ដើម្បី​ឃុំ​អា​ង​ហាវកសាង​ សម្រេច​ឃុំ​ជន​បទ​ថ្មី​ខ្នាត​គំ​រូ​ ប្រ​កប​ដោយ​ចីរភាព​៕​

                                      ថា​ញ់ឡុង​-លីសៀ

 

ចែករំលែកអត្ថបទ