ជាច្រើនឆ្នាំកន្លង ស្រុកត្រឹងដេ ខេត្តសុកត្រាំង អនុវត្តល្អការងារអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរ។ ឆ្នាំ២០១៩ ស្រុកត្រឹងដេ បានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ពិធីបុណ្យង៉ិនអ៊ុង និងសិល្បៈរបាំ ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ។
សិល្បៈរបាំបឹងចុងនៅឃុំតាយវ៉ាន់ បានទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ។
តាមប្រសាសន៍លោកលីហ្វាងង៉ឹង អនុប្រធានការិយាល័យវប្បធម៌ កីឡានិងទេសចរណ៍ស្រុកត្រឹងដេ ក្រៅពីកេរដំណែលអរូបីថ្នាក់ជាតិចំនួន២ខាងលើ ស្រុកនៅមានកេរដំណែលដែលមានលក្ខណៈមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ដូច៖ ផ្ទាំងសិលាចារឹកស្លាកស្នាមសង្រ្គាមនៅភូមិយុងចាក ឃុំលីវទូ ជាកន្លែងរក្សាស្លាកស្នាមយុទ្ធជ័យដ៏អង់អាចក្លាហានក្នុងសម័យតស៊ូរំដោះប្រទេសជាតិ វត្តព្រែកអំពូ នៅឃុំថាញ់ថើយអាង ជាកេរដំណែលវប្បធម៌ថ្នាក់ខេត្ត។ ពិសេស ស្រុកនៅមានសិល្បករចម្រៀងចាប៉ីដងវែង (កេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ) គឺសិល្បករលីសេម លោកចូលរួមសម្ដែងក្នុងកម្មវិធីសមោសរសិល្បៈជាច្រើនលើក និងទទួលបានរង្វាន់ថ្នាក់ខេត្តនិងតំបន់ជាច្រើន។
សិល្បករលីសេម អ្នកចម្រៀងចាប៉ីដងវែងនៅស្រុកត្រឹងដេ។
ពេលនិយាយពីសិល្បៈរបាំរបស់ជនរួមជាតិខ្មែរសុកត្រាំង គេតែងរំលឹកដល់ក្រុមសិល្បៈរបាំបឹងចុង នៅឃុំតាយវ៉ាន់។ ក្រុមរបាំនេះត្រូវបានអភិរក្ស៦ជំនាន់មកហើយ តាំងពីដើមរហូតមកទល់សព្វថ្ងៃ។ បច្ចុប្បន្ន ទូទាំងខេត្តសុកត្រាំងនៅមានតែគ្រួសារសិល្បការិនី ឡឹមធីហឿង ដែលនៅរក្សាទម្រង់សិល្បៈនេះ។ អ្នកមីងហឿង បានរៀបរាប់៖ សិល្បៈរបាំគឺជាមរតកដូនតាបន្សល់ទុកមក ម៉្លោះហើយខ្ញុំខំប្រឹងអភិរក្សនិងបង្ហាត់ដល់កូនចៅក្នុងគ្រួសាររក្សាបន្ត។ ឆ្លងកាត់ជាច្រើនជំនាន់មក បច្ចុប្បន្ន សិល្បៈរបាំបឹងចុង ក៏បានទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ និងបានពិភពលោកដឹងស្គាល់ច្រើន។ នេះគឺជាកម្លាំងចលករសម្រាប់គ្រួសារ ខ្ញុំបន្តអភិរក្ស ដើម្បីរបាំមួយនេះឋិតថេរគង់វង់ដល់កូនចៅជំនាន់ក្រោយៗទៀត។
លោកលីហ្វាងងុឹង ឱ្យដឹងបន្ថែម៖ ស្រុកកំពុងសហការជាមួយនឹងគណៈ ផ្នែកនានា ផ្សព្វផ្សាយព្រមៗគ្នាការងារអភិរក្ស និងពង្រីកតម្លៃវប្បធម៌ ឆ្លងតាមរយៈការសិក្សាស្រាវជ្រាវ ធ្វើសមុច្ច័យឯកសារដើម្បីវាយតម្លៃនូវកេរដំណែលរូបីនិងអរូបី។ ផ្តើមពីនោះ សំណូមពររកដំណោះស្រាយអភិរក្ស ទាញយកផលតម្លៃឱ្យសមស្រប និងសម្រេចប្រសិទ្ធភាពជាក់ស្តែង សំដៅជំរុញការផ្សព្វផ្សាយកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ ដើម្បីក្លាយជាសម្បត្តិវប្បធម៌ដ៏ពិសេសរបស់ភូមិភាគ ទាក់ទាញភ្ញៀវទេសចរ៕
យី្វអាញ់-មុនី