បញ្ជាការដ្ឋាននគរបាលសមុទ្រវៀតណាម សហការជាមួយនឹងមជ្ឈមណ្ឌលទឹកប្រើប្រាស់ជនបទខេត្តសុកត្រាំង ទើបចាត់តាំង ជូនទឹកប្រើប្រាស់ចំនួន១៥០ម៣ ដល់ប្រជាជនក្នុងតំបន់ហួតហែងជ្រាបទឹកប្រៃ និងជូនម៉ាស់សុខាភិបាលចំនួន៤០០ទឹក លាងដៃកម្ចាត់មេរោគចំនួន១៧០ដប ដល់មាមីងនៅភូមិដីហឹង២ ឃុំថាញ់ថើយអាង ស្រុកត្រឹងដេ។
ក្នុងរដូវហួតហែងជ្រាបទឹកប្រៃឆ្នាំនេះ សុកត្រាំងមានប្រជាជនកង្វះទឹកប្រើប្រាស់ប្រមាណ ២៦.០០០គ្រួសារ។ តាមប្រសាសន៍វរសេនីយ៍ឯកបម្រុង ង្វៀនដិញធី ស្នងការនយោបាយនៃកងស៊ើបការណ៍លេខ២ មេបញ្ជាការដ្ឋាននគរបាលសមុទ្រវៀតណាម ឱ្យដឹង៖ ក្នុងដំណើរជូនទឹកប្រើប្រាស់ បរិក្ខារពេទ្យបម្រើមាមីងកសិករក្នុងរយៈពេលក្ដៅហួត ហែងជ្រាបទឹកប្រៃនិងជំងឺឆ្លង Covid-១៩ គឺជួយមាមីងសម្រាលការលំបាក កង្វះខាត ដើម្បីឆ្លងកាត់ភាពហួតហែងជ្រាបទឹកប្រៃប្រវត្តិសាស្រ្ត ក៏ដូចជាជំងឺដែលអាចនឹងមានហានិភ័យឆ្លងរាលដាលគ្រប់ទីកន្លែងលើពិភពលោកក៏ដូចជាក្នុងប្រទេស។
នៅខាងក្រោម គឺរូបថតមួយចំនួនដែលបានកត់សម្គាល់នៅស្រុកត្រឹងដេ ខេត្តសុកត្រាំង។
លីធាន-ថាច់ធី
![បញ្ជាការដ្ឋាននគរបាលសមុទ្រ ជូនទឹកនិងម៉ាស់ដល់មាមីងតំបន់ហួតហែង ជ្រាបទឹកប្រៃ ខេត្តសុកត្រាំង](https://baocantho.com.vn/image/fckeditor/upload/2020/20200427/images/khmer/71.jpg)
កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋាននគរបាលសមុទ្រវៀតណាម ចែកជូនម៉ាស់ដល់
មាមីងកសិករនៅឃុំថាញ់ថើយអាង ស្រុកត្រឹងដេរ។
![បញ្ជាការដ្ឋាននគរបាលសមុទ្រ ជូនទឹកនិងម៉ាស់ដល់មាមីងតំបន់ហួតហែង ជ្រាបទឹកប្រៃ ខេត្តសុកត្រាំង](https://baocantho.com.vn/image/fckeditor/upload/2020/20200427/images/khmer/72.jpg)
កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋាននគរបាលសមុទ្រវៀតណាម ចែកជូនទឹកលាងដៃកម្ចាត់មេរោគដល់មាមីងកសិករនៅឃុំថាញ់ថើយអាង ស្រុកត្រឹងដេ។
![បញ្ជាការដ្ឋាននគរបាលសមុទ្រ ជូនទឹកនិងម៉ាស់ដល់មាមីងតំបន់ហួតហែង ជ្រាបទឹកប្រៃ ខេត្តសុកត្រាំង](https://baocantho.com.vn/image/fckeditor/upload/2020/20200427/images/khmer/73.jpg)
កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋាននគរបាលសមុទ្រវៀតណាម ជួយមាមីងកសិករដឹកជញ្ជូនទឹកស្អាតយកទៅប្រើប្រាស់។
![បញ្ជាការដ្ឋាននគរបាលសមុទ្រ ជូនទឹកនិងម៉ាស់ដល់មាមីងតំបន់ហួតហែង ជ្រាបទឹកប្រៃ ខេត្តសុកត្រាំង](https://baocantho.com.vn/image/fckeditor/upload/2020/20200427/images/khmer/74.jpg)
បញ្ជាការដ្ឋាននគរបាលសមុទ្រវៀតណាម សហការជាមួយនឹងមជ្ឈមណ្ឌលទឹកប្រើប្រាស់ជនបទខេត្តសុកត្រាំង ផ្គត់ផ្គង់ទឹកស្អាតជូនមាមីងនៅតំបន់ហួតហែងជ្រាបទឹកប្រៃនៅស្រុកត្រឹងដេ។