20/04/2020 - 16:00

ទូក​-ងវត្ត​ពង​ទឹក​ចាស់​ប្តេជ្ញា​រក្សា​ស្នាដៃ​

ពេល​រំលឹក​ដល់​ទូក​-ងវត្ត​ពង​ទឹក​ចាស់​ នៅ​ស្រុក​ថា​ញ់ទ្រី ខេត្ត​សុក​ត្រាំង​ គឺ​អ្នក​ដែល​ស្រឡាញ់​កីឡា​ទូក​-ងសុទ្ធ​សឹង​តែដឹង​ស្គាល់​ទាំង​អស់​គ្នា​។​ ព្រោះ​ថា​នេះ​ជាទូក​-ងដ៏​ពូកែ​រ​បស់ខេត្ត​សុក​ត្រាំង​ និង​ទូទាំង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។​

ក្តី​រីក​រាយ​ជ័យ​ជម្នះ​របស់​ទូក​-ងវត្ត​ពង​ទឹក​ចាស់​ ក្នុង​រដូវ​កាល​២​០១​៩​។​

ចាប់តាំង​ពីឆ្នាំ​២​០១​១​មក​ ទូក​-ងវត្ត​ពង​ទឹក​ចាស់​ បាន​ឈ្នះ​ពាន​រង្វាន់​លេខ​មួយ​បាន​៤​ដង លេខ​ពីរ៣​ដង និង​លេខ​បី២​ដង។​ លោក​អ៊ំ​សើុងសុខ​ហៀង ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ពង​ទឹក​ចាស់​ ឱ្យ​ដឹង​៖ “ទូក​-ងរបស់​វត្ត​រក្សា​ខ្ជាប់​ស្នាដៃ​ជាច្រើន​ឆ្នាំ​មក​នេះ​ គឺ​អា​ស្រ័យ​កីឡា​ករសាម​គ្គី​គ្នា​។​ ទន្ទឹម​នឹង​នោះ​ទទួល​បាន​ការ​ឧប​ត្ថម្ភ​ដ៏​ពិសេស​របស់​រដ្ឋ​អំ​ណាច​់​ភូមិ​ភាគ​និង​សប្បុរ​ស​ជន​ ម្ល៉ោះ​ហើយ​ទើប​បង​ប្អូន​ក្នុង​ក្រុម​មាន​លក្ខណ​សម្បត្តិ​ហាត់​សម​និង​អុំ​ប្រ​ណាំង​។​ ពិសេស​ កីឡា​ករនិង​គ្រូ​បង្វឹក​សុទ្ធ​សឹង​តែស្រឡាញ់​ពេញចិត្ត​នឹង​កីឡា​ទូក​-ង ដូច្នេះ​ទើប​ផ្សា​រភ្ជាប់​បាន​យូរ​អង្វែង​ ដើម្បី​ទទួល​ បាន​ស្នាដៃ​ខ្ពស់​នៅ​រាល់​លើក​ចូល​រួម​អុំ​ប្រ​ណាំង​”។​

ប្រ​ណាំង​ទូក​-ងជាវិញ្ញា​សាកីឡា​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​រក្សា​តាំង​ពីយូរ​លង់​មក​។​ នេះ​ជាវិញ្ញា​សាកីឡា​បង្ហាញ​់ពីស្មារ​តី​សាម​គ្គី​ ម្ល៉ោះ​ហើយ​បើ​ចង់​ឱ្យ​ទូក​-ងពូកែ​ នោះ​គឺ​ប្រ​ជា​ជន​ក្នុង​ភូមិ​ស្រុក​ក៏​ត្រូវ​មាន​សាម​គ្គី​ខ្ពស់​ និង​ស្រឡាញ់​រាប់​អា​ន​គ្នា​ដែរ​។​ កីឡាករទូក​-ងសុទ្ធ​តែ​ជា​កសិករ​  លុះ​ជិត​ដល់​ថ្ងៃ​បុណ្យ​ ទើប​ពួក​គាត់​ប្រ​មូល​គ្នា​ទៅ​វត្ត​ហាត់​សម​និង​អុំ​ប្រ​ណាំង​។​ បង​ត្រា​វ៉ាន់​ហៀង ជាកីឡា​ករផ្សា​រភ្ជាប់​នឹង​ទូក​-ងតាំង​ពីឆ្នាំ​២​០១​១​មក​ទល់​សព្វ​ថ្ងៃ​ ឱ្យ​ដឹង​៖  “ថ្ងៃ​ធម្ម​តា​យើង​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ក្រុង​ហូជីមិញ​ ប៉ុន្តែ​មុន​ពេល​អុំ​ប្រ​ណាំង​១​ខែ យើង​ខ្ញុំ​បាន​ប្រ​មូល​គ្នា​ទៅ​វត្ត​ដើម្បី​ហាត់​សម​និង​ចូល​រួម​ប្រ​ណាំង​។​  ក្រុម​គ្រួ​សារ​ខ្ញុំ​ពេញចិត្ត​នឹង​វិញ្ញា​សាប្រ​ណាំង​ទូក​-ង ហេតុ​នោះ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​ខ្ញុំ​ចូល​រួម​ហា​ត់សម​និង​អុំ​ប្រ​ណាំង​។​ បាន​ចូល​រួម​ក្រុម​កីឡា​ករទូក​-ងរបស់​វត្ត​ គឺ​ជាកិត្តិ​យស ហើយ​កាន់​តែមោទនៈ​ភាព​ជាង​ទៀត​ ខណៈ​ពេល​ទូក​-ងតែង​រក្សា​បាន​ស្នាដៃ​ខ្ពស់​នៅ​រាល់​លើក​ចូល​រួម​អុំ​ប្រ​ណាំង​”។​

រាល់​លើក​ចូល​រួម​អុំ​ប្រ​ណាំង​ទូក​-ងវត្ត​ពង​ទឹក​ចាស់​ (អា​វពណ៌​លឿង​ខាង​ស្តាំ​ដៃ​) តែង​អុំ​ផ្លោះ​ទៅ​មុន​ជានិច្ច​។​

បច្ចុ​ប្បន្ន​ ក្រុម​កីឡា​ករទូក​-ងវត្ត​ពង​ទឹក​ចាស់​ មាន​សមាជិក​ជាង​ ១​៥​០នាក់​ ក្នុង​នោះ​ មាន​ទាំង​គណៈ​កម្ម​ការ​ចាត់​តាំង​គ្រូ​បង្វឹក​ កីឡាករនិង​ក្រុម​អ្នក​ដណ្ដាំ​ស្ល។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ក្នុង​ក្រុម​តែង​ សាម​គ្គី​គ្នា​ គោរព​និង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់រាល់​សេច​ក្តី​កំ​ណត់​ដែល​គណៈ​កម្ម​ការ​ចាត់​តាំង​បាន​ដាក់​ចេញ​។​ ផ្តើម​ពីការ​សាម​គ្គី​អស់​ពីចិត្ត​ក្នុង​ការ​អុំ​ប្រ​ណាំង​ និង​ទឹក​ចិត្ត​ស្រឡាញ់​វិញ្ញា​សាកីឡា​ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​ ក្រុម​កីឡា​ករទូក​-ងវត្ត​ពង​ទឹក​ចាស់​ បាន​សាម​គ្គី​រួម​កម្លាំង​យក​ឈ្នះ​លើដៃ​គូ ដើម្បី​រក្សា​ខ្ជាប់​ស្នាដៃ​នៅ​រាល់​លើក​ចូល​រួម​អុំ​ប្រ​ណាំង​ក្នុង​ខេត្ត​និង​តំ​បន់​។​ ជាពិសេស​ ពាន​រង្វាន់​រដូវ​កាល​២​០១​៩​ ក្រុម​កីឡា​ករទូក​-ងវត្ត​ពង​ទឹក​ចាស់​ បាន​យក​ឈ្នះ​លើក្រុម​កីឡា​ករទូក​-ងស្រុក​កាង​ឡុង​ ខេត្ត​ត្រា​វិញ​ ដែល​ជាទូក​-ងមួយ​ដ៏​ពូកែ​ក្នុង​តំ​បន់​។​ ជាមួយ​ជ័យ​ជម្នះ​នោះ​ សាជាថ្មី​ម្តង​ទៀត​ លោក​អ៊ំ​សើុងសុខ​ហៀង គូសបញ្ជា​ក់​៖ “ទូក​-ងដែល​ពូកែ​ត្រូវ​សម្បទា​ដោយ​កត្តា​៣​យ៉ាង​ នោះ​គឺ​កម្លាំង​យុទ្ធ​សាស្រ្ត​និង​សាម​គ្គី​។​ ពោល​គឺ​ទូក​-ងវត្ត​ពង​ទឹក​ចាស់​ រក្សា​បាន​ស្នាដៃ​ខ្ពស់​ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ ក៏​អា​ស្រ័យ​សម្បទា​ដោយ​កត្តា​ទាំង​៣​យ៉ាង​នេះ​ឯង​។​ ជាពិសេស​ សាម​គ្គី​ បង្រួម​គ្នា​ជាកម្លាំង​នាំ​មក​នូវ​ជ័យ​ជម្នះ​”៕​

 យ្វីអាញ់-លីសៀ

ចែករំលែកអត្ថបទ