20/04/2020 - 16:00

ទម្រង់​សម​ស្រប​នឹង​ភាព​ជាក់​ស្តែង​

តាម​ប្រ​សាសន៍​លោក​ង្វៀន​កុង​យ្វី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថា​ញ់ A ខេត្ត​ហូវយ៉ាង​ គោល​នយោ​បាយ​ឧប​ត្ថម្ភ​ជាច្រើន​ដល់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​លើភូមិ​សាស្រ្ត​ប្រ​កប​ដោយ​សុក្រឹតភាព​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​។​ ផ្តើម​ពីនោះ​ ជន​រួម​ជាតិ​ស្ងប់​ចិត្ត​ពលកម្ម​ផលិត​ និង​ធ្វើ​អា​ជីវ​កម្ម​ ហេតុ​នោះ​ជីវភាព​កាន់​តែលំ​នឹង​ អត្រា​គ្រួ​សារ​គ្រាន់​បើ​និង​ធូរ​ធារកាន់​តែកើន​ឡើង​។​

ផ្លូវ​បាង៉្វាននៅ​ភូមិ​ឡាងហ៊ឹម ទីប្រ​ជុំ​ជន​រ៉ាច់ហ្គយបាន​កសាង​ពីកម្ម​វិធី​១​៣​៥​។​

នៅតាម​ឃុំ​ ទីប្រ​ជុំ​ជន​ និង​ភូមិ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​ រស់​នៅ​ស្ទើរ​តែទាំង​អស់​នៅ​លើភូមិ​សាស្រ្ត​ស្រុក​ចូវ​ថា​ញ់ A សុទ្ធ​តែ​មាន​ផ្លូវ​កៅ​ស៊ូ​ ឬ​ផ្លូវ​បេតុង​ចូល​ទៅ​ដល់​មជ្ឈ​មណ្ឌល​ មាន​អគ្គិ​សនីជាតិ​១​០០% មាន​សាលា​រៀន​ ដំណាក់​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​ជាតិ​ និង​មាន​ប្រៃសណីយ៍វប្ប​ធម៌​ មជ្ឈ​មណ្ឌល​ រៀន​សូត្រ​សហគម​ន៍ គ្រួ​សារ​មាន​អគ្គិ​សនីប្រើ​ប្រាស់​៩៩,៩៩%  គ្រួ​សារ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ស្រប​អនា​ម័យ​ជាង​៩​៥​% គ្រួ​សារ​មាន​មធ្យោ​បាយ​សោ​តទស្សន៍​១​០០%។​ បង​ស្រី​ដាវធីតឹម នៅ​ឃុំ​ត្រឿង​ឡុង​A ឱ្យ​ដឹង​៖ “ឥឡូ​វកន្លែង​ខ្ញុំ​នៅ​មាន​អគ្គិ​សនី និង​ទឹក​ ស្អាត​ប្រើ​ប្រាស់​ហើយ​។​ មិន​ត្រឹម​តែដូច្នោះ​ មាន​គ្រួ​សារ​ខ្លះ​មាន​Wifi ទូរ​ទស្សន៍​ខ្សែ​កាប​ទៀត​ផង​។​ ផ្លូវ​នៅ​មុខ​ផ្ទះ​ក៏​បាន​ក្រាល​បេតុង​រួច​រាល់​ ហេតុ​នោះ​ជិះ​ម៉ូតូ​ចេញ​ទៅ​ថ្នល់​ធំ​ស្រួល​ណាស់​។​ ចាប់​ពីថ្ងៃ​មាន​ផ្លូវ​បូងតុង-ម៉ោកង៉ាង​រត់កាត់​ទទឹង មាមីង​តែង​យក​បន្លែ​បង្ការ​ ត្រី​ ខ្យង​ដែល​រកបាន​ចេញ​មក​ដាក់​លក់​នៅ​ចិញ្ចើម​ថ្នល់​ ដើម្បី​រកប្រាក់​ចំ​ណូល​បន្ថែម​”។​

 លោក​យ័ញ​វ៉ាន់​ហ្វាង​ ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ចូវ​ថា​ញ់A ពេល​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​កសាង​សម្រេច​រួច​រាល់​ បាន​ធ្វើ​ជាមូល​ដ្ឋាន​គ្រឹះ​ដើម្បី​គោល​នយោ​បាយ​ដទៃ​ទៀត ​ផ្សព្វ​ផ្សា​យអនុវត្ត​បាន​ងាយ​ស្រួល​។​ តួយ៉ាង​ដូច​ការ​បណ្តុះ​បណ្តាល​របរ ក៏​បាន​ស្រុក​ចាត់​តាំង​ឡើង​ជារៀង​រាល់​ឆ្នាំ​ បាន​ទាក់​ទាញ​យុវ​ជន​ជាជន​ជាតិ​ភាគ​តិច​ចូល​រួម​យ៉ាង​កុះ​ករ។​ មុខ​របរ​បណ្តុះ​បណ្តា​ល​ជាសំ​ខាន់​គឺ​មុខ​របរ​ទូទៅ​។​ ក្រោយ​ពីបញ្ចប់​វគ្គ​បណ្តុះ​បណ្តា​ល​ ពលករ​មួយ​ចំ​នួន​បាន​ពិគ្រោះ​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​នៅ​ក្នុង​ និង​ក្រៅ​ស្រុក​ ឬ​ក៏​មាន​តម្រូវ​ការ​ទៅ​ពលកម្ម​នៅ​បរទេស​ ក្រៅ​ពីនេះ​ប្រ​កប​ការ​ងារ​នៅ​ភូមិ​ភាគ​។​ រយៈ​ពេល​កន្លង​ ស្រុក​បណ្តុះ​បណ្តា​ល​របរជូន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​បាន​១​៨​៩​គ្រួ​សារ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​១​២​៤​នាក់​ ចំ​នួន​ក្រៅ​ពីនេះ​ប្រ​កប​របរលក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​ និង​ពង្រីក​ផលិត​កម្ម​ ចិញ្ចឹម​សត្វ​ និង​ដាំ​ដុះ​។​ល។​ បង​ដាវផាត់​ដាក នៅ​ភូមិ​ឡាងហ៊ឹម ទីប្រ​ជុំ​ជន​រ៉ាច់ហ្គយ ឱ្យដឹង​៖ “អា​ស្រ័យ​មាន​ផ្លូវ​បេតុង​ ទើប​ខ្ញុំ​បើ​ក​ម៉ូតូ​ទៅ​ទីប្រ​ជុំ​ជន​រៀន​ជួស​ជុល​ម៉ូតូ​បាន​ងាយ​ស្រួល​។​ ខ្ញុំ​រៀន​ចេះ​ហើយ​ ប៉ុន្តែ​សព្វ​ថ្ងៃ​ ខ្ញុំ​នៅ​ធ្វើ​ឱ្យ​លោក​គ្រូ​ ដើម្បី​មាន​បទ​ពិសោ​ធ​ន៍បន្ថែម​។​ ពេល​ណាបាន​ជំនាញ​មែន​ទែន​ ខ្ញុំ​នឹង​មក​បើ​ក​ហាង​ជួស​ជុល​នៅ​ផ្ទះ​ ពីព្រោះ​នៅ​ភូមិ​ខ្ញុំ​គ្រួ​សារ​ណាក៏​មាន​ម៉ូតូ​ទាំង​អស់​”៕​

ហាថា​ញ់-វិមាន​

 

ចែករំលែកអត្ថបទ