08/04/2020 - 14:37

សម្លេង​មាស​នៃ​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប

អា​ស្រ័យ​មាន​ទេព​កោ​សល្យ​ពីកំ​ណើត​ និង​មាន​ការ​ជក់ចិត្ត​ដិតអា​រម្ម​ណ៍សិល្បៈ​តាំង​ពីកុមារ​ ម៉្លោះ​ហើយ​ពេល​បាន​ទទួល​ចូល​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប  ព្រម​ទាំង​បាន​ណែនាំ​ដោយ​អស់​ពីចិត្ត​ពីសំ​ណាក់​សិល្បករ​រៀមច្បង​និង​មិត្ត​រួម​អា​ជីព​ ផ្តើម​ពីនោះ​ សិល្បករ​ថា​ច់​សេដ្ឋ​ ក៏​មាន​ឈ្មោះ​បោះ​សម្លេង​ក្នុង​មជ្ឈ​ដ្ឋាន​សិល្បៈ​ជំនាញ​ បច្ចុ​ប្បន្ន​ សិល្បករ​ថា​ច់​សេដ្ឋ​ ជាតួឯក​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីបខេត្ត​ត្រា​វិញ​។​

  សិល្បករ​ថា​ច់​សេដ្ឋ​ ក្នុង​តួព្រះ​បាទ​វេស្សន្តរ។​

សិល្បករថា​ច់​សេដ្ឋ​ កើត​ឆ្នាំ​១​៩​៨​៣​ នៅ​ភូមិ​អូរទទឹង ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ​។​ ថ្វី​ដ្បិត​កើត​ក្នុង​គ្រួ​សារ​មិន​មាន​អ្នក​ណាប្រ​ឡូ​ក​ក្នុង​វិស័យ​សិល្បៈ​ក៏​ដោយ​ ប៉ុន្តែ​ សិល្បករ​ថា​ច់​សេដ្ឋ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ពីទេព​កោស​ល្យ​ច្រៀង​រាំតាំង​ពីកុមារ​ម៉្លេះ​។​ អា​យុ​២​១​ឆ្នាំ​ គាត់​បាន​ទទួល​ចូល​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីបខេត្ត​ត្រា​វិញ​។​ នៅ​ទីនេះ​ គាត់​មាន​ឱកាស​ពង្រីក​ចំ​ណង់ចំ​ណូល​ចិត្ត​របស់​ខ្លួន​ បូក​ផ្សំ​នឹង​ការ​ជួយ​ណែនាំ​ដោយ​អស់​ពីចិត្ត​ពីសិល្បករ​រៀមច្បង​ មិន​យូរ​ប៉ុន្មាន​ គាត់​ក៏​ទទួល​បាន​លទ្ធ​ផលដ៏​ត្រចះ​ត្រចង់​។​ បន្ទាប់​ពីចូល​ក្រុម​បាន​ជិត​៥​ឆ្នាំ​ នៅ​សមោសរ​សិល្បៈ​ច្រៀង​រាំទូទាំង​ប្រ​ទេស​ឆ្នាំ​២​០០៩​ សិល្បករ​វ័យ​ក្មេង​ថា​ច់​សេដ្ឋ​ ទទួល​បាន​មេដាយ​មាស​១​គ្រឿង​ សម្តែង​តួឯក​ក្នុង​រឿង​ “ឥន្ទ​បុត្តកុមារ​” ចង​ក្រង​ដោយ​សិល្បករ​ឆ្នើម​ថា​ច់​ស៊ុង​។​ ភាព​ជោគ​ជ័យ​នេះ​ បាន​ផ្តល់​ជាកម្លាំង​ចិត្ត​ញុាំងឱ្យ​គាត់​រឹតតែ​មាន​ការ​ជឿជាក់​ ប្ដេជ្ញា​ផ្សា​រភ្ជាប់​នឹង​វិស័យ​សិល្បៈ​យូរ​អង្វែង​។​ សិល្បករ​ថា​ច់​សេដ្ឋ​ ឱ្យ​ដឹង​៖ “ខ្ញុំ​ត្រេក​អរ​និង​មោទនភាព​ណាស់​ពេល​បាន​ សម្តែង​ជាតួឯក​ ខ្ញុំ​រំភើប​ចិត្ត​គ្មាន​អ្វី​ប្រៀប​ផ្ទឹម។​ ទាំង​អស់​នេះ​ គឺ​អា​ស្រ័យ​ថ្នាក់​ដឹក​នាំ​ក្រុម​និង​មិត្ត​រួម​អា​ជីព​ ជួយ​ជ្រោម​ជ្រែង​ទើប​ខ្ញុំ​មាន​ថ្ងៃ​នេះ​។​  នៅ​រាល់​ទំ​នុក​ច្រៀង​និង​តួអង្គ​ក្នុង​រឿង​ ខ្ញុំ​ខិត​ខំ​ព្យា​យាម​ហា​ត់សម​ឱ្យ​បាន​ស្ទាត់​ជំនាញ​”។​

ទោះ​បីទទួល​បាន​ភាព​ជោគ​ជ័យ​ តែសិល្បករ​ ថា​ច់​សេដ្ឋ​ មិន​ស្កប់​ចិត្ត​ចំ​ពោះ​ខ្លួន​ឯង​នោះ​ទេ។​ ផ្ទុយ​មក​វិញ​ គាត់​មិន​បង្អង់​ក្នុង​ការ​ព្យា​យាម​រៀន​សូត្រ​បទ​ពិសោ​ធ​ន៍ពីសិល្បករ​-ការិ​នីរៀមច្បង​ជានិច្ច​ ដើម្បី​បង្កើន​សម​ត្ថ​ភាព​ក្នុង​ការ​សម្តែង​របស់​ខ្លួន​ឱ្យ​កាន់​តែមាន​ភាព​ល្អ​ប្រ​សើរ​ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ហេតុ​នោះ​ គាត់​បាន​ក្លាយ​ជាសិល្បករ​ម្នាក់​ក្នុង​ចំ​ណោម​សិល្បករ​-ការិ​នី ដែល​មាន​ឈ្មោះ​បោះ​សម្លេង​ក្នុង​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប។​ តួសម្តែង​របស់​គាត់​ក្នុង​រឿង​ច័ន្ទ​វង្ស​ និង​រឿង​ព្រះ​បាទ​វេស្សន្តរ បាន​ធ្វើ​ឱ្យ​ទស្សនិក​ជន​ជក់ចិត្ត​ដិតអា​រម្ម​ណ៍ សរ​សើរ​មិន​ដាច់​ពីមាត់​។​ល។​

លោក​ថា​ច់​ស៊ុង​ ប្រ​ធាន​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប បញ្ជា​ក់​៖ “ខ្ញុំ​ត្រេក​អរ​ណាស់​ពេល​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីបមាន​សិល្បករ​វ័យ​ក្មេង​ដើរ​តួឯក​។​ ខ្ញុំ​យល់​ឃើញ​ថា​ ទោះ​ជាវ័យ​នៅ​ក្មេង​ តែសិល្បករ​ថា​ច់​សេដ្ឋ​ បង្កើត​បាន​ស្នាដៃ​ល្អ​ៗ​ជាច្រើន​ រួម​ចំ​ណែក​ក្នុង​វិស័យ​សិល្បៈ​ ស័ក្តិ​សម​នឹង​កិត្តិ​នាម​សិល្បករ​វ័យ​ក្មេង​មាន​ទេព​កោ​សល្យ​ បាន​ជ្រើស​ជាតួឯក​របស់​ក្រុម​។​ សិល្បករ​ថា​ច់​សេដ្ឋ​ ទទួល​បាន​មេដាយ​និង​រង្វាន់​ជាច្រើន​នៅ​ក្នុង​ពិធី​ប្រ​ឡង​សមោសរ​សិល្បៈ​ ព្រម​ទាំង​ទទួល​បាន​ប័ណ្ណ​សរ​សើរ​និង​លិខិត​សរ​សើរ​ជាច្រើន​”៕​

សឺនមា៉ល័យ-មុនី

 

ចែករំលែកអត្ថបទ