ឆ្លងតាមរយៈប្រភពមូលនិធិសប្បុរសធម៌ទ្រីតែ្វ សមាគមជំរុញការសិក្សាខេត្តត្រាវិញ បានផ្សព្វផ្សាយ កសាង ពិនិត្យប្រគល់ជូននិងដាក់ឱ្យប្រើប្រាស់ “គេហដ្ឋានជំរុញការសិក្សា” ចំនួន៦៦ខ្នង ក្នុងមួយខ្នងៗ តម្លៃ៥០លានដុង ផ្តល់ជូនគ្រួសារក្រីក្រ គ្រួសារខ្មែរមានកូនរៀនគ្រាន់បើ ពូកែ ដែលមានជីវភាពក្រលំបាក។
បងស្រីផាមធីភឿង រីករាយពីលទ្ធផលរៀនសូត្ររបស់កូនៗ។
ពិនិត្យលំនៅឋានរឹងមាំដែលទើបបានដាក់ឱ្យប្រើប្រាស់កាលពីខែ១២/២០១៩ អាស្រ័យសមា គមជំរុញការសិក្សាស្រុកកូវកែផ្សព្វផ្សាយកសាង បងស្រីផាមធីភឿង នៅភូមិយុងណូយ ឃុំតាមង៉ាយ រំភើបរីករាយឱ្យដឹង៖ “គ្រួ សារនាងខ្ញុំមានកូន២នាក់ កូនច្បងឈ្មោះលឺវធីញ៉ាញ់ កំពុងរៀនថ្នាក់ទី១០ សាលាមធ្យមសិក្សា ចំណេះទូទៅអាងភូតឹង កូនបន្ទាប់ឈ្មោះលឺវហ្វាងអឹង រៀនថ្នាក់ទី២ សាលាបឋមសិក្សាតាមង៉ាយ។ កូនៗលុះក្នុងដំបូន្មាន និងមានបំណងរៀនសូត្រចប់ចុងចប់ដើម។ ឥឡូវមានលំនៅឋានមាំទាំ គ្រួសារនាងខ្ញុំសូមអរគុណចំពោះសមាគមជំរុញការសិក្សាខេត្ត និងស្រុកដែលបានឧបត្ថម្ភកូនៗមាន កន្លែងរស់នៅ និងរៀនសូត្របានល្អប្រសើរ”។
កាលពីមុននេះ ខណៈពេលមិនទាន់មានគេហដ្ឋានជំរុញការសិក្សា គ្រួសារបងស្រីភឿង មានតែកូនខ្ទមតូចដាច់រខេករខាក។ ពេលមាន ភ្លៀងព្យុះម្តងៗ ព្រួយខ្លាចតែផ្ទះបាក់រលំ ប្តីប្រពន្ធបញ្ជូនរបស់របរ នាំកូនទាំងពីរឱ្យទៅនៅអាស្រ័យផ្ទះជីដូន។ ការរៀនសូត្ររបស់ក្មួយៗ ក៏ជួបការលំបាក ពីព្រោះផ្ទះលេចទឹកភ្លៀង សូម្បីតែកន្លែងដេកនិងតុរៀន ក៏ត្រូវបិទបាំងដោយផ្ទាំងនីឡុងដែរ។ល។ ទោះបីដូច្នេះ តែកូនទាំងពីនាក់របស់បងស្រី នៅតែខិតខំរៀនសូត្រសម្រេចបានស្នាដៃខ្ពស់ជានិច្ច។ ពិសេសគឺ ៥ឆ្នាំបន្តបន្ទាប់ពីថ្នាក់ទី៦ដល់១០ ប្អូនលឺវធីញ៉ាញ់ តែងសម្រេចកិត្តិនាមជាសិស្សរៀនពូកែ។ ប្អូនលឺវធីញ៉ាញ់ ឱ្យដឹង៖ “បងប្អូនពីរនាក់ មានការត្រេកអរណាស់ ពេលបានពូមីងឧបត្ថម្ភសង់លំនៅឋានរឹងមាំ ដើម្បីមានកន្លែងស្នាក់នៅកន្លែងរៀនសូត្របានត្រឹម ត្រូវដូច្នេះ។ ប្អូននឹងខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីឪពុកម្តាយសប្បាយចិត្ត និងជាការតបស្នងសងគុណដល់ពូមីងដែលបានឧបត្ថម្ភលំនៅឋានដល់គ្រួសារប្អូន”។
លោកស្រីង្វៀនធីខា ប្រធានសមាគមជំរុញការសិក្សាខេត្ត ឱ្យដឹង៖ “ជាមួយលក្ខឋានអំពីលំនៅឋានជំរុញការសិក្សា ដែលបានមកពីមូលនិធិសប្បុរសធម៌ទ្រីតែ្វ ផ្តល់ជូនឱ្យខេត្ត ប្រសិនបើ គ្រួសារទាំងនោះឆ្លើយតបតាមតម្រូវការក៏បានសមាគមជំរុញការសិក្សាស្រុក ទីរួមខេត្ត ក្រុងធ្វើ ការពិនិត្យនិងអនុវត្តជាបន្ទាន់។ តាមការគ្រោងទុក ក្នុងឆ្នាំ២០២០ នឹងមានគេហដ្ឋានជំរុញការសិក្សាប្រមាណ៦០ខ្នងទៀត ត្រូវបានសង់ជូនគ្រួសារក្រីក្រ មានជីវភាពក្រលំបាក និងគ្រួសារខ្មែរដែលកំពុងចិញ្ចឹមកូនរៀនសូត្រមានការលំបាកខាងលំនៅឋាន។ល។”៕
សឺនម៉ាល័យ-លីសៀ