23/03/2020 - 14:15

និមិត្ត​រូប​នៃ​វីរភាព​បដិវត្តន៍​លើទឹក​ដី​បៃណូយ

យុទ្ធ​នារី​ពលី​ វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​នាង​ង៉ែត​ បាន​ក្លាយ​ជាស្តូប​អម​តៈក្នុង​ទឹក​ចិត្ត​នៃ​ប្រ​ជាជន​ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​។​ វីរៈ​នារី​រស់​នៅ​ទឹក​ដី​អូឡឹម​វីរភាព​ ក្លាហាន​ ស្ម័គ្រ​ស្មោះ​ តស៊ូ​ពលី​ជីវិត​ដើម្បី​បុព្វ​ហេតុ​រំដោះ​ជាតិ​ ក្នុង​វ័យ​២​០ឆ្នាំ​។​

ផ្នូរ​យុទ្ធ​នារី​ពលី​ វីរនារី​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​នាង​ង៉ែត​ ត្រូវ​បាន​ជួស​ជុល​កសាង​រឹង​មាំនិង​គួរ​ជាទីគោរព​។​

វីរៈ​នារី​នៃ​ទឹក​ដី​ឃុំ​អូឡឹម នាងង៉ែត​ កើត​ឆ្នាំ​១​៩​៤​២​ នៅ​ឃុំ​អូឡឹម​ ស្រុក​ទ្រីតូង​ ក្នុង​គ្រួ​សារ​ខ្មែរ​ក្រី​ក្រមួយ​។​  ឪ​ពុក​ម្តាយ​ស្លាប់​ចោល​ គាត់​និង​បង​ប្រុស​ រស់​នៅ​ជាមួយ​ជីតា​ ក្នុង​សម័យ​សង្គ្រាម​ដ៏​សាហាវ។​  រស់​នៅ​ក្នុង​តំ​បន់​មូល​ដ្ឋាន​សឹក​តំ​បន់​ភ្នំ​ណូយតូដ៏​ល្បី​រន្ទឺ  ម្ល៉ោះ​ហើយ​នាង​ង៉ែត​ ឆាប់​ភ្ញាក់​រលឹក​បដិវត្តន៍។​ កាល​អា​យុ​១​៨​ឆ្នាំ​  នាង​ជាអ្នក​នាំ​សារ​ ផ្គត់​ផ្គង់​ស្បៀង​អា​ហារ និង​ថ្នាំ​សង្កូវ​ដល់​កង​ទ័ព​។​ ក្រោយ​មក​ចូល​រួម​សកម្ម​ភាព​ក្នុង​សមាគម​នារី​រំដោះ​ នាង​ចលនា​មហា​ជន​ផង​និង​ធ្វើ​ជាអ្នក​នាំ​សារ​ផង​។​  នាង​តែង​ឈាន​មុខ​ក្នុង​ការ​តស៊ូ​និង​មាន​គំ​និត​ឈ្លាសវៃក្នុង​សកម្ម​ភាព​។​ រដូវ​ប្រាំ​ង នាង​ដាក់​ស្បៀង​អា​ហា​រក្នុង​ធុង​ជីលា​មក​គោ រែក​ទៅ​បាចស្រែ​។​ រដូវ​វស្សា​ ដាក់​ស្បៀង​អា​ហា​រ ថ្នាំ​សង្កូវក្នុង​ក្អម​ទឹក​ធ្វើ​ពុត​ជាទៅ​ដោត​សន្ទូច​។​ ដោយ​ភាព​ប៉ិន​ប៉ៅដូច្នេះ​  នាង​ផ្តល់​ពត៌មាន​បាន​ទាន់​ពេល​ ដឹក​ជញ្ជូន​ស្បៀង​អា​ហា​រជូន​កង​ទ័ព​។​

កាល​សម័យ​នោះ​ រដ្ឋ​អំ​ណាច​ង៉ោឌឹញយ៉េម ​អនុវត្ត​ច្បាប់​១​០/៥​៩​ រឹតប​ន្តឹង​ទាហាន​ធានា​សុវត្ថិ​ភាព​ ប្រ​ជា​ការ​ពារ​ បំ​ពាក់​គ្រឿង​អា​វុធ​ បង្កើន​ទ័ព​ស្រួច​ចល័ត​ ទ័ព​ពិសេស​  អាវ​ក្រោះ​ ដើម្បី​ប្រ​ឈម​ នឹង​ការ​វាយ​សម្រុក​ផ្ទួនៗ​គ្នា​ ពីគ្រប់​សម​រភូមិ​របស់​កង​កម្លាំង​បដិវត្តន៍​អាង​យ៉ាង​។​ កាល​នោះ​ ការ​តស៊ូ​ប្រ​ឆាំង​របស់​ជន​រួម​ជាតិ​ឃុំ​អូឡឹម​ បាន​វាយ​សម្រុក​ទៅ​លើប៉ុស្តិ៍​ និង​អភិ​បាល​ស្រុក​ទ្រីតូង​ ច្រើន​លើក​ច្រើន​សា។​ បង​ស្រី​នាង​ង៉ែត​  ជាកម្លាំង​ស្នូល​ អ្នក​ឈាន​មុខ​ក្នុង​ការ​ចលនា​តស៊ូ​ប្រ​ឆាំង​។​

“វ័យ​២​០ឆ្នាំ​ជារៀង​រហូត​”

ខែមីនា​ ឆ្នាំ​១​៩​៦​២​ គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ទ្រីតូង​  បាន​បំ​ផុស​ចលនា​ តស៊ូ​ប្រ​ឆាំង​ការ​គាប​ សង្កត់​ពីបច្ចាមិត្រ  ជាពិសេស​ បង​ស្រី​នាង​ង៉ែត​ បាន​តស៊ូ​ប្រ​ឆាំង​ទល់​មុខ​នឹង​ចៅ​ហ្វាយ​ស្រុក​៖ “ចៅ​ហ្វាយ​ស្រុក​ជាជន​ជាតិ​ខ្មែរ​ ហេតុ​អ្វី​បាន​ជាសម្លាប់​ខ្មែរ​ ចាប់​បង្ខំ​ខ្មែរ​គ្នា​ឯង​ ចោល​ស្រែ​ចម្ការ​ ផ្ទះ​សម្បែង​ វត្ត​អា​រាម​  និង​ភូមិ​ឋាន​ដែល​ដូន​តាបន្សល់​ទុក​មក​ ចូល​ទៅ​សម​រភូមិ​ប្រ​យុទ្ធ​ ដើម្បី​បង្អត់​អា​ហារ​យ៉ាង​ដូច្នេះ​។​ បើ​ទៅ​ធ្វើ​ស្រែ​ចម្ការ​ នឹង​ត្រូវ​រង​គ្រាប់​រំសេវ។​ល។​ តើលោក​គិត​នឹង​សម្លាប់​ប្រ​ជា​ជន​ខ្មែរ​ទាំង​អស់​ឬ​យ៉ាង​ណា?”។​ ចៅ​ហ្វាយ​ស្រុក​ទាល់គំ​និត​  ក៏​សន្យា​ឱ្យ​រួច​ពីមាត់​។​ ចាប់​ពីនោះ​ កេរ្តិ៍​ឈ្មោះ​របស់​បង​ស្រី​ កាន់​តែល្បី​ខ្លាំង​ឡើង​ៗ​ ក៏​បាន​ប្រ​ជា​ជន​ជឿទុក​ចិត្ត​និង​គាំ​ទ្រជានិច្ច​។​  ថ្វី​ត្បិត​ដូច្នោះ​ក្តី​ នោះ​ហើយ​គឺ​ជាមូល​ហេតុ​ដែល​នាំ​ឱ្យ​ពួក​ខ្មាំង​សម្រេច​ចិត្ត​សម្លាប់​បង​ស្រី​។​

ថ្ងៃ​១​៣​/៣​/១​៩​៦​២​ ក្រោយ​ពីនាំ​ស្បៀង​អា​ហា​រ ថ្នាំ​សង្កូវ​វិល​ត្រ​ឡប់​មក​វិញ​ បង​ស្រី​ត្រូវ​ពួក​ខ្មាំង​ចាប់​។​ ពួក​វាបញ្ជូន​បង​ស្រី​ទៅ​កាន់​ប៉ុស្តិ៍​សាលា​សង្កសី ឃុំ​ទុក​ក្នុង​ទ្រុង​ដែក​រលួស​មួយ​ គ្រាន់​តែរេខ្លួន​នឹង​ត្រូវ​មុត​ដែក​រលួស​។​  ពួក​វាយ​កបង​ស្រី​ទៅ​វាយ​យក​ចម្លើយ​ ធ្វើ​ទារុណកម្ម​ និង​សម្លុត​ស្មារតី​ ប៉ុន្តែ​បង​ស្រី​នៅ​តែ​មិន​ព្រម​ឆ្លើយ​។​  ពេល​នោះ​ឈ្មោះ​តាយ-អនុសេនីយ៍​ទោ ប្រ​ធាន​ប៉ុស្តិ៍​ជាជន​ជាតិ​ខ្មែរ​ ដោយ​ឃើញ​បង​ស្រី​មាន​សម្រស់​ ស្រស់​ស្អាត​ ម្ល៉ោះ​ហើយ​ធ្វើ​ទារុណកម្ម​ផង​ លួងលោម​ផង​ ដោយ​ប្រើ​ពាក្យ​៖  “បើ​នាង​ឯង​ព្រម​ធ្វើ​ជាប្រ​ពន្ធ​អញ​ អញ​នឹង​ធានា​នាង​ឯង​ឱ្យ​រួច​ពីការ​ដាក់​គុក និង​មាន​ជីវ​ភាព​ធូរ​ធារ មិន​បាចលំ​បាក​នឿយ​ហត់​ទេ  ប្រ​សិនបើ​នាង​ឯង​ព្រម​ឆ្លើយ​ សារ​ភាព​ពីវៀត​កុង​ នោះ​នឹង​បាន​រង្វាន់​”។​ មិន​ត្រឹម​តែមិន​ព្រម​ស្តាប់​ប៉ុណ្ណោះ​ទេ បង​ស្រី​នៅ​ទាំង​ស្រែ​កសង្ឃ​កជេរ​៖  “អញ​ស៊ូ​ស្លាប់​ប្រ​សើរ​ជាង​ធ្វើ​ជាប្រ​ពន្ធ​ពួក​អា​ចោល​ម្សៀត​ឯង​ ដែល​ធ្វើ​បាប​ប្រ​ជា​ជន​ បំ​ផ្លាញ​ប្រ​ទេស​ជាតិ​ដូច​ពួក​ឯង​នោះ​ទេ”។​ វាហាក់​ដូច​ជា​ត្រូវ​ជះទឹក​ទៅ​លើមុខ​  បញ្ចេញ​ឫ​កកោង​  វាយ​ដំច្រំធាក់​បង​ស្រី​យ៉ាង​ព្រៃ​ផ្សៃ​។​

សមាជិក​សម្ព័ន្ធ​យុវ​ជន​ដោតធូប​រំលឹក​ដឹង​គុណ​ និង​កត់​សម្គាល់​ការ​រួម​ចំ​ណែក​របស់​បង​ស្រី​ក្នុង​បុព្វ​ហេតុ​រំដោះ​ជាតិ​។​

ព្រឹក​ថ្ងៃ​១​៥​/៣​/១​៩​៦​២​ ពួក​វាបាន​នាំ​បង​ស្រី​ចេញ​ទៅ​កាន់​វាល​ស្រែ​ភូមិ​ចុង​ខ្សាច់​  ហើយ​កៀង​ប្រ​ជា​ជន​ឱ្យ​ចេញ​ទៅ​ធ្វើ​ជា​កសិណ​សាក្សី​ បង​ស្រី​ត្រូវ​ប្រ​ហារ​ជីវិត​ មុន​ពេល​បាញ់​សម្លាប់​បង​ស្រី​ ប្រ​ធាន​ប៉ុស្តិ៍​បាន​សួរ​បង​ស្រី​៖   “មុន​ពេល​នាង​ឯង​ស្លាប់​ តើនាង​ឯង​មាន​អ្វី​ចង់​និយាយ​ឬ​ទេ?”។​ បង​ស្រី​ឆ្លើយ​ភ្លាម​៖  “អញ​មិន​ខ្លាច​ស្លាប់​ទេ ទោះ​បីអញ​ស្លាប់​ពិត​មែន​ ប៉ុន្តែ​ប្រ​ជា​ជន​អញ​នៅ​រស់​ពិត​ជាកម្ទេច​ពួក​ឯង​ជាមិន​ខាន​។​ល។​”។​ ពួកវាមិន​បាញ់​សម្លាប់​បង​ស្រី​ភ្លាម​ៗ​នោះ​ទេ ពួក​វាធ្វើ​ទារុណក​ម្ម​បង​ស្រី​គ្រប់​យ៉ាង​ តាំង​ពីវាយ​បំ​បាក់​ដៃ​ កាត់​ត្រចៀក​ កាត់​អណ្តាត រួច​ហើយ​ទើប​បាញ់​សម្លាប់​។​ ទន្ទឹម​នឹង​នោះ​ វាចេញ​បញ្ជា​មិន​ឱ្យ​អ្នក​ណាយ​កសាក​សព​បង​ស្រី​ទៅ​កប់​ជាដាច់ខាត​ ប៉ុន្តែ​ប្រ​ជា​ជន​នៅ​តែលបយក​សាក​សព​បង​ ស្រី​ទៅ​បញ្ចុះ​ទាល់តែ​បាន​។​ 

បង​ស្រី​បាន​ស្លាប់​មែន​ពិត​ ប៉ុន្តែ​ឆន្ទៈ​ទឹក​ចិត្ត​អង់​អា​ចក្លាហាន​របស់​ស្ត្រី​វ័យ​២​០ឆ្នាំ​ តែង​រស់​នៅ​ជានិច្ច​  ក្លាយ​ជារូប​សំ​ណាក​ឋិត​ថេរ​ជាអម​តៈ សម្រាប់​ស្រ​ទាប់​យុវ​ជន​វៀត​ណាម​យក​តម្រាប់​តាម​។​ ថ្ងៃ​២​៥​/៣​/២​០០៥​ ប្រ​ធាន​រដ្ឋ​ បាន​ឧទ្ទិសជូន​កិត្តិ​នាម​វីរៈ​នារី​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ដល់​បង​ស្រី​នាង​ង៉ែត​។​  បង​ស្រី​ជាស្រ្តី​ខ្មែរម្នាក់​គត់​នៅ​ខេត្ត​អាង​យ៉ាង​ បាន​ប្រ​ទាន​ជូន​កិតិ្តនាម​ដ៏​ឧត្តុង្គ​ឧត្តមនេះ​៕​

អត្ថ​បទ​​ រូប​ថត​៖ ឌឹនផុង-ប្រែសម្រួល​៖ លីសៀ

រូប​សំ​ណាកនាង​ង៉ែត​ បាន​ក្លាយ​ជាចំ​ណាប់​អា​រម្មណ៍​ចំ​កវី​និពន្ធ​កំ​ណាព្យ​និង​បទ​ភ្លេង​។​ តួ យ៉ាងដូច​បទ​ចម្រៀង​ ដែល​មាន​ចំ​ណង​ជើង​ថា​ “សំ​ពត់​អា​វនាង​សារ៉េត” និពន្ធ​ដោយ​លោក​ត្រឹនមិញ​ទ្រី ឆ្នាំ​១​៩​៦​៨​ បាន​សម្តែង​ពី​មនោ​សញ្ចេត​នា​ខ្លោច​ផ្សា​ររបស់​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​  ចំ​ពោះ​ការ​ពលី​ជីវិត​យ៉ាង​អង់​អាច​ក្លា​ហាន​របស់​ស្រ្តី​ខ្មែរ​លើទឹក​ដី​បៃណូយ។​ ពំនោល​ទុក្ខ​សោក​ អម​ដោយ​លំ​នាំ​បទ​ភ្លេង​លន្លង់​លន្លោច​ ស្រងេះស្រងោច​ខ្លោច​ផ្សា​៖ នាង​អើយ​នាង​សារ៉េត។​  តាំង​ពីឃ្លាត​ឆ្ងាយ​ បង​នឹក​ស្រុក​នឹក​នាង​។​ គយ​គន់​កំ​ពូល​ភ្នំ​ណូយតូ បង​ហាក់​ស្រមៃ​ឃើញ​នាង​ កំ​ពុង​អង្គុយ​វេញសូត្រ​។​  ឃើញ​ប្រ​ឡាយ​នឹក​អា​ល័យ​ទឹក​ជ្រោះ​។​ ជួប​អូន​បង​ស្រមៃ​កាល​យើង​សាសង​ក្រោម​ដួង​ចន្ទ្រានារា​ត្រី​មួយ​នោះ​។​ល។​

 

 

ចែករំលែកអត្ថបទ