មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/03/2020 - 14:15

ផ្តោត​ទៅ​លើគម្រោង​ផែន​ការ​ បណ្តុះ​បណ្តា​ល​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ជាជន​ជាតិ​ភាគ​តិ​ច​

កម្មា​ភិបាល​ខ្មែរ​ (ខាង​ស្តាំ​) សមាគម​កសិករ​ស្រុក​ទ្រីតូង​ស្វែង​យល់​គំ​រូ​ផលិត​កម្ម​នៅ​តំ​បន់​ជន​ជាតិ​ខ្មែរ​។​

អា​នយ៉ាង​៖ យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​អា​នយ៉ាង​ ការ​ងារ​គម្រោង​ផែន​ការ​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ជាជន​ជាតិ​ភាគ​តិ​ច​ ត្រូវ​បានខេត្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​តាំង​ពីកំ​ពុង​សិក្សា​នៅ​កម្រិត​ចំ​ណេះ​ទូទៅ​ ដើម្បី​បង្ក​ប្រ​ភព​ ជ្រើស​រើស​ចូល​រៀន​មហា​វិទ្យា​ល័យ​និង​ជម្រើស​ចូល​ធ្វើ​ការ​បន្ទាប់​ពីបញ្ចប់​ការ​សិក្សា​។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​ក៏​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បណ្ដុះ​បណ្តា​ល​ជំនាញ​ បំ​ពាក់​បំ​ប៉ន​បទ​ដ្ឋាន​ឱ្យ​កម្មា​ភិបាល​ជាជន​ជាតិ​ភាគ​តិ​ច​។​ ការ​ងារ​ជម្រើស​បុគ្គ​លិក អ្នក​រដ្ឋ​ការ​ជាជន​ជាតិ​ភាគ​តិ​ច​ ត្រូវ​បាន​អនុ​វត្ត​របប​អា​ទិភាព​សព្វ​គ្រប់​ ព្រម​ជា​មួយ​នោះ​ ខេត្ត​ក៏​បាន​អនុ​វត្ត​លើក​លែង​ប្រ​ឡង​វិញ្ញា​សាអង់​គ្លេស​ចំ​ពោះ​ជន​ជាតិ​ខ្មែរ​ចាម។​ មក​ទល់​នឹង​បច្ចុ​ប្បន្ន​ ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ ក្នុង​ខេត្ត​ សុទ្ធ​តែ​មាន​កង​កម្លាំង​ស្នូល​ជាជន​ជាតិ​ភាគ​តិច​គំ​រូ​ ដំណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ ខ្នះ​ខ្នែង​ ចលនា​មាមីង​គោរព​អនុ​វត្ត​ល្អ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ក៏​ដូច​ជា​ពាំនាំ​នូវ​គោល​បំ​ណង​របស់​មាមីង​ដល់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​បាន​ទាន់​ពេលសម​ស្រប​។​

ទូទាំង​ខេត្ត​អា​នយ៉ាង​ បច្ចុ​ប្បន្ន​ មាន​កម្មា​ភិបាល​   បុគ្គ​លិក  អ្នក​រដ្ឋ​ការ​ជាជន​ជាតិ​ភាគ​តិ​ច​ចំនួន  ១​.​៥​​២​២​រូប​ ស្រូប​អត្រា​៣​,៤​២​% បើ​ប្រៀប​ធៀប​នឹង​ចំ​នួន​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ទូទាំង​ខេត្ត​ រួមចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ សកម្ម​ភាព​របស់​ប្រ​ព័ន្ធ​នយោ​បាយ​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ។​ បច្ចុ​ប្បន្ន​ ខេត្ត​ នមាន​កម្មា​ភិបាល​ជាជន​ជាតិ​ភាគ​តិ​ច​ចំ​នួន​១​២​៣​រូប​ ចូល​រួម​បម្រើ​ការ​នៅ​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ មាន​អ្នក​តំ​ណាង​ជន​ជាតិ​ខ្មែរ​មួយ​រូប​ ជាអ្នក​តំ​ណាង​រដ្ឋ​សភា​នីតិ​កាល​១​៤ ​និង​មាន​អ្នក​តំ​ណាង​ជន​ជាតិ​ខ្មែរ​ចំ​នួន​២​៥​៨​រូប​ ចូល​រួម​ក្នុង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​២​០១​៦​-២​០២​១​៕

​                    ថា​ញ់ឡុង​-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ខេត្ត​អា​នយ៉ាង