ឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង ជាឃុំក្រីក្រ លំបាករបស់ខេត្ត ។ រយៈពេលកន្លង ដោយការឧបត្ថម្ភពីប្រភពទុនរបស់មជ្ឈិម ភូមិភាគ និងការខិតខំគិតគូររបស់រដ្ឋអំណាចឃុំ ក្នុងការកាត់បន្ថយភាពក្រីក្រដោយចីរភាព ម្ល៉ោះហើយទើបជីវភាពជនរួមជាតិខ្មែរនៅឃុំសាភៀង បានលើកកម្ពស់ជាបណ្ដើរៗ។
រដ្ឋអំណាចភូមិភាគអនុវត្តគោលនយោបាយថែទាំមនុស្សចាស់បានត្រឹមត្រូវ។
ឃុំសាភៀងមានជនរួមជាតិខ្មែររស់នៅជាង២៧% ម្ល៉ោះហើយបានរដ្ឋវិនិយោគនូវគោលនយោបាយជាច្រើនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ក្នុងនោះ មានគោលនយោបាយឧបត្ថម្ភសង់លំនៅឋាន ដីធារផ្ទះ ដីផលិតកម្ម ឧបត្ថម្ភទុនអភិវឌ្ឍផលិតកម្ម ផ្លាស់ប្តូរមុខរបរ ពូជដំណាំ សត្វចិញ្ចឹម បណ្តុះបណ្តាលវិជ្ជាជីវ: និងឧទ្ទេសនាមការងារធ្វើដល់ពលករជនបទ។ល។ ឃើញថាពង្រីកបានប្រសិទ្ធភាព។ ផ្តើមពីនោះ ជួយឱ្យគ្រួសារខ្មែរក្រីក្រប្រកៀកបន្ទាត់ក្រីក្រ មានលក្ខណៈអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូល លំនឹងជីវភាព។ ទន្ទឹមនឹងនោះ រដ្ឋអំណាចភូមិភាគនៅទាំងផ្សព្វផ្សាយនូវគោលនយោបាយឧបត្ថម្ភកម្រៃសិក្សាដល់សិស្ស និស្សិតក្រីក្រប្រកបដោយប្រសិទ្ធភាព បានរួមចំណែកលើកកម្ពស់ប្រជាបញ្ញានៅតំបន់ជនរួមជាតិខ្មែរ។ ជនរួមជាតិខ្មែរខិតខំខ្នះខ្នែង ម្ចាស់ការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការផលិត និងចិញ្ចឹមសត្វ រួមចំណែកបង្កើនប្រាក់ចំណូលដល់គ្រួសារ។
ដោយសារការឧបត្ថម្ភទុន ទើបគ្រួសារខ្មែរក្រីក្រនៅឃុំមានលក្ខណៈផលិតកម្ម។
បងយ័ញញ័រ នៅភូមិ៥ ឱ្យដឹង៖ "គ្រួសារក្រ គ្មានដីផលិត មានតែដីធារផ្ទះ ដោយបានរដ្ឋអំណាចឃុំឧបត្ថម្ភបុលប្រាក់៣០លានដុងពីធនាគារគោលនយោបាយសង្គម ទើបខ្ញុំមានលក្ខណៈចិញ្ចឹមមាន់។ អាស្រ័យអនុវត្តបច្ចេកទេសតាមការណែនាំរបស់កម្មាភិបាល ម្ល៉ោះហើយមាន់ធំធាត់ល្អ។ ចិញ្ចឹមមាន់មួយឆ្នាំលក់បាន៣លើក មួយលើកៗរកបានប្រាក់ចំណេញពី២០ដល់៣០លានដុង។ បច្ចុប្បន្ន គ្រួសារខ្ញុំចិញ្ចឹមមាន់បានជាង៤០០ក្បាល។ ប៉ុន្មានឆ្នាំនេះ គ្រួសារខ្ញុំមានជីវភាពធូរធារ មិនដើរធ្វើការឈ្នួលដូចមុនទៀត"។ រីឯលោកក្វាច់មិត្រ នៅភូមិ៥ ឱ្យដឹង៖ "គ្រួសារខ្ញុំក្រ គ្មានដីចែកឱ្យកូននោះទេ ហេតុនោះខ្ញុំខិតខំចិញ្ចឹមកូន៥នាក់រៀនមហាវិទ្យាល័យ ដើម្បីអនាគតកូនៗបានល្អប្រសើរជាង។ អាស្រ័យរដ្ឋមានគោលនយោបាយឧបត្ថម្ភនិស្សិតក្រីក្របុលទុន និងរដ្ឋអំណាចបានពិនិត្យឱ្យបុលទុនទាន់ពេល ម្ល៉ោះហើយទើបខ្ញុំមានលក្ខណៈគិតគូរឱ្យកូន៥នាក់រៀនចប់មហាវិទ្យាល័យ។ ឥឡូវ កូនៗមានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង ជីវភាពបានធូរធារ និងជួយគ្នាថែទាំឪពុកម្តាយ"។
តាមប្រសាសន៍លោកផាមហ្វាងខាំ ប្រធានគណៈកម្មាធិការប្រជាជនឃុំសាភៀង ឆ្នាំកន្លង ឃុំឆ្លៀតយករាល់ប្រភពគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ និងគម្រោង កម្មវិធីផ្សេងៗវិនិយោគដល់គ្រួសារខ្មែរក្រីក្រ និងអង្គការមហាជននានា តែងអស់ពីចិត្តក្នុងការត្រួតពិនិត្យ តាមដាន ណែនាំមាមីងជ្រើសទម្រង់រកទទួលទានដែលមានប្រសិទ្ធភាព និងសមស្របជាមួយនឹងលក្ខណៈសេដ្ឋកិច្ចគ្រួសារ។ ពិសេស គឺមាមីងមានឆន្ទៈខិតខំឈានឡើងចាកផុតពីភាពក្រីក្រ ម្ល៉ោះហើយ បានរួមចំណែកជួយឱ្យឃុំសម្រេចនូវទិសដៅកាត់បន្ថយភាពក្រីក្រតាមភាគកម្រិតក្នុងឆ្នាំ។ តាមភាគកម្រិត អត្រាគ្រួសារខ្មែរចាកផុតពីភាពក្រីក្ររបស់ឃុំ សម្រេចមធ្យមភាគពី៣ដល់៤%ក្នុងមួយឆ្នាំ៕
លីធាន-វិមាន