មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/02/2020 - 15:55

កសាង​សាខា​បក្ស​ស្អាត​ស្អំ​ រឹង​មាំ​

ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​មិន​ឈប់​ឈរ​ ៣​ឆ្នាំ​បន្ត​បន្ទាប់​ សាខា​បក្ស​ភូមិ​ព្រែក​ពិន្ទង ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ បាន​ទទួល​ស្គាល់​ជា​  “សាខា​បក្ស​ស្អាត​ស្អំ​  រឹង​មាំ​ គំ​រូ​”។​  នោះ​គឺ​ជា​សមិទ្ធ​ផល​នៃការខិត​ខំរបស់​បក្ខជន​ម្នាក់​ៗ​ សាម​គ្គី​ ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​អនុវត្ត​សម្រេច​លើស​បទដ្ឋាន​នៃ​សេច​ក្តី​សម្រេច​ដាក់​ចេញ​។​ 

ផ្តើ​មពីប្រ​ភព​ទុន​នៃ​សង្គម​ូនីយក​ម្ម ផ្លូវ​ជន​បទ​ជា​ច្រើន​នៅ​ភូមិ​ព្រែក​ពិន្ទងឆ្ពោះ​ទៅ​ទី​ប្រ​ជុំ​ជន​ សុទ្ធ​តែ​បាន​កសាង​យ៉ាង​រឹង​មាំ​។​

តាម​ប្រ​សាសន៍​លោក​ហ្វិញ​ស្វឹង​ហ្វាង​ លេខា​សាខា​បក្ស​ព្រែក​ពិន្ទង សាខា​បក្ស​មាន​បក្ខជន​១​១​រូប​ ក្នុង​នោះ​ជន​ជាតិ​ខ្មែរ​១​០​រូប​។​ រៀង​រាល់​ឆ្នាំ​ សាខា​បក្ស​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ា​ត់ការ​ងារ​ចាត់​បក្ខជន​ចុះ​ឈ្មោះ​ខិត​ខំ​រៀន​សូត្រ​លើក​កម្ពស់​ចំ​ណេះ​ដឹង​ បំ​ពាក់​បំ​ប៉ន​និង​ហ្វឹក​ហ្វឺន​អត្ត​ចរិត​ សីល​ធម៌​ ទុក​ដូច​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ ដើម្បី​កសាង​អង្គ​ការ​បក្ស​ស្អាត​ស្អំ​ រឹង​មាំ​គឺ​ជា​កត្តា​សំ​ខាន់​ ដើម្បី​សម្រេច​បាន​ល្អ​ភារ​កិច្ច​នយោ​បាយ​។​  ក្នុង​កិច្ច​ប្រ​ជុំ​សាខា​បក្ស​រៀង​រាល់​ខែ​ គណៈ​កម្ម​ាធិ​ការ​សាខា​បក្ស​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្តី​សម្រេច​របស់​គណៈ​កម្ម​ាធិការ​បក្ខ​ភាគ​ថ្នាក់​លើ​។​ ផ្តោត​លើ​ការ​ទិតៀន​និង​ស្វ័យ​ទិតៀន​ ឈរ​លើ​ស្មារតី​ប្រ​ជា​ធិប​តេយ្យ​ ស្ថាបនា​គ្នា​ដើម្បី​រីក​ចម្រើន​។​ ទន្ទឹម​នឹង​នោះ​ គណៈ​កម្ម​ាធិការ​បក្ស​ក៏​ចាត់​ឱ្យ​បក្ខ​ជន​ម្នាក់​ៗ​អនុវត្ត​ ត្រួត​ពិនិត្យ​ភារកិច្ច​ដែល​ប្រ​គល់​ឱ្យ​ ហើយ​រាយ​ការណ៍​អំ​ពី​លទ្ធ​ផល​អនុវត្ត​រៀង​រាល់​ខែ​។​ 

ព្រែក​ពិន្ទងគឺ​ជា​ភូមិ​តំ​បន់​ជ្រៅ​ ភូមិ​លំ​បាក​ខ្លាំង​និង​ភ្ជាប់​ជា​មួយ​ភូមិ​ភាគ​ជា​ច្រើន​ ម៉្លោះ​ហើយ​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​មាន​ភាព​ស្មុគ​ស្មាញ​បង្គួរ​។​ ពេល​បាន​ជ្រើស​ជា​ភូមិ​កសាង​ជន​បទ​ថ្មី​គំ​រូ​ គណៈ​កម្ម​ា​ធិការ​សាខា​បក្ស​បាន​បញ្ជ្រាប​សេច​ក្តី​សម្រេច​ដល់​បក្ខ​ជន​ក្នុង​សាខា​បក្ស​។​  ផ្តើ​មពីនោះ​ សាខា​បក្ស​បាន​ផ្ដុំ​កម្លាំង​ចលនា​ប្រ​ជា​ជន​ចុះ​ឈ្មោះ​អនុវត្ត​ខ្លឹម​សារ​ទាំង​១​១ និង​បទដ្ឋាន​ចំ​នួន​១​៥​របស់​គណៈ​ប្រ​ជា​ចលនា​ខេត្ត​ ។​ ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្ម​ា​ធិការ​សាខា​បក្ស ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​ចលនា​ផ្សព្វ​ផ្សាយ​ជា​ប្រ​ចាំ ដើម្បី​ប្រ​ជា​ជន​បាន​យល់​និង​ព្រម​អនុវត្ត​លក្ខឋាន​កសាង​ជន​បទ​ថ្មី​។​ ក្រៅ​ពីនោះ បក្ខ​ជន​រាយ​ការណ៍​ពីល្បឿន​នៃ​ការ​អនុវត្ត​ក្នុង​កិច្ច​ប្រ​ជុំ​សាខា​បក្ស​ប្រ​ចាំ​ខែ​។​ ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​នោះ លក្ខឋាន​ដែល​សាខា​បក្ស​ដាក់​ចេញ​ត្រូវ​បាន​ប្រ​ជា​ជន​គាំ​ទ្រ​និង​អនុវត្ត​។​ ជា​ក់​ស្ដែង​គឺ​ការ​ងារ​សង្គមូប​នីយក​ម្ម​ក្នុង​ការ​កសាង​ផ្លូវ​ជន​បទ​ ដាក់​អំ​ពូល​ភ្លើ​ង​តាម​ដងផ្លូវ​ ដាក់​កាមេរ៉ា​សុវត្ថិ​ភាព​និង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ។​ បច្ចុប្បន្ន​ដងផ្លូវ​ទៅ​កាន់​ភូមិ​ព្រែក​ពិន្ទងត្រូវ​បាន​ក្រាល​បេតុងហើយ​ដាក់​អំ​ពូលភ្លើ​ង​បំ​ភ្លឺ និង​ដាក់​កាមេរ៉ា​សុវត្ថិ​ភាព​។​ លោក​យ័ញ​ថាញ់​ក្វាង មាន​ក្តី​មោទន​ភាព​៖ “ កម្មា​ភិបាល​ភូមិ​សុទ្ធ​តែ​ជា​បុគ្គល​គំ​រូ អស់​ពី​ចិត្ត​នឹង​ការ​ងារ​ សហកា​រយ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន បង្កើត​ការ​ជឿ​ទុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​។​ ហេតុ​នោះ ពេល​ដែល​កម្មា​ភិបាល​ផ្សព្វ​ផ្សាយ​ចលនា​គឺ​មាមីង​យល់​ភ្លាម​ ហើយ​ចូល​រួម​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អនុវត្ត​យ៉ាង​ល្អ ចំ​ណង​មិត្ត​ភាព​ភូមិ​ផង​របង​ជា​មួយ​ត្រូវ​បាន​រឹតប​ន្តឹង​ជាង”។​

“ទូទាំង​ឃុំ​មាន​សាខា​បក្ស​ចំ​នួន​១​២ សាខា​បក្ស​ភូមិ​ព្រែក​ពិន្ទងគឺ​ជា​សាខា​បក្ស​ទី​២ របស់​ឃុំ​ដែល​រក្សា​បាន​កិត្តិ​នាម​ “ស្អាត​ស្អំ រឹង​មាំ គំ​រូ​” រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ជា​មួយ​ការ​ងារ​ឆ្នើម គឺ​សង្គមូបនីយក​ម្ម​កសាង​ផ្លូវ​ជន​បទ​និង​លុប​បំ​បាត់​ភាព​ក្រី​ក្រ។​ ជាក់​ស្តែ​ងនៅ​ឆ្នាំ​២​០​១​៩ ចំ​នួន​គ្រួ​សារ​ចាក​ផុត​ពីភាព​ក្រី​ក្រក្នុង​ភូមិ​ចំ​នួន​១​៥​ លើ​ស៣​គ្រួ​សារ​បើ​ប្រៀប​នឹង​ភាគ​កម្រិត​ដាក់​ចេញ​។​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់ សាខា​បក្ស​ភូមិ​ព្រែក​ពិន្ទងអនុ​វត្ត​សម្រេច​លើ​សបទដ្ឋាន​ដែល​បក្ខភាគ​ប្រ​គល់​ឱ្យ​”- លោក​ស៊ើងសារិន្ទ លេខា​គណៈកម្ម​ា​ការ​បក្ស​ឃុំ​ភូមី បាន​ឱ្យដឹង​ដូច្នេះ​៕

យ្វីអាញ់-លេង​មី

ចែករំលែកអត្ថបទ