វត្តសិលាទ្រ (ថ្មទល់) មានទីតាំងឋិតនៅភូមិថ្មទល់ សង្កាត់៩ ក្រុងត្រាវិញ ខេត្តត្រាវិញ ចម្ងាយពីមជ្ឈមណ្ឌលក្រុងត្រាវិញប្រមាណ៤គីឡូម៉ែត្រ។ វត្តសិលាទ្រ មិនត្រឹមតែជាកន្លែងបួសរៀននិងអប់រំសីលធម៌ចំពោះយុវវ័យខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងអភិរក្សប្រពៃណីវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូទៀតផង។ មកកាន់វត្តសិលាទ្រ មិត្តនឹងបានគយគន់ភាពស្រស់ស្អាតជាមួយនឹងក្បូរក្បាច់រចនា ស្ថាបត្យកម្មប្រកបដោយលក្ខណៈវប្បធម៌ខ្មែរបុរាណ។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរនឹងចាប់អារម្មណ៍ចំពោះភ្នំសិប្បនិមិ្មតឋិតនៅកណ្ដាលស្រះ ជាមួយនឹងទិដ្ឋភាពធម្មជាតិស្រស់ត្រកាល គ្របដណ្ដាប់ដោយម្លប់ឈើដ៏ត្រឈឹងត្រឈៃ។ល។៕
កម្រងរូប៖ ទីទុយ
ខ្លោងទ្វារវត្តសិលាទ្រ នៅក្បែរផ្លូវជាតិ៥៤។
ជ្រុងមួយនៃព្រះវិហារវត្តសិលាទ្រ។
បង្គោលទង់បានកសាងនៅខាងមុខព្រះវិហារ។
ជ្រុងមួយនៃបរិវេណវត្តសិលាទ្រ។
ភ្នំសិប្បនិមិ្មតឋិតនៅកណ្ដាលស្រះ។