គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទើបចាត់តាំងសន្និបាតបូកសរុប១០ឆ្នាំអនុវត្តកម្មវិធីទិសដៅជាតិ កសាងជនបទថ្មី ការចលនាទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី ដំណាក់កាល២០១០-២០២០។
លោកហ្វិញវ៉ាន់ស៊ុម អនុលេខាបក្សខេត្តសុកត្រាំងជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់បុគ្គលនិងសមូហភាព។
រយៈពេល១០ឆ្នាំកន្លង ខេត្តសុកត្រាំង បានកៀរគរថវិកាជាង១៦.៦២៥ពាន់លានដុង សម្រាប់អនុវត្តកម្មវិធី ទិសដៅជាតិកសាងជនបទថ្មី ក្នុងនោះ ទុនមជ្ឈិមជាង៧០៧ពាន់លានដុង ទុនភូមិភាគជាង៩៩២ពាន់លានដុង។ ពិសេស ប្រជាជនរួមវិភាគទានជាង១.៣៨៧ពាន់លានដុង ចំនួនក្រៅពីនោះគឺជាទុនបានមកប្រភពផ្សេងៗ។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ត្រូវបានកសាងថ្មីនិងបង្កើនកម្រិតនៅគ្រប់ភូមិភាគ។ ផ្ដើមពីនោះ ហេដ្ឋារចនាសម្ព័ន្ធជនបទបន្តមានជំហានរីកចម្រើន បង្កលក្ខណសម្បត្តិងាយស្រួលរាល់សកម្មភាពផលិតកម្ម តភ្ជាប់ទីផ្សារ លើកម្ពស់ជីវភាព សម្ភារៈរបស់ប្រជាជន នៅតាមតំបន់ជនបទផ្លូវគមនាគមន៍ អគ្គិសនី ទឹកស្អាតប្រើប្រាស់ បណ្ដាញព័ត៌មាន សាលារៀន ដំណាក់សុខាភិបាល។ល។ ត្រូវបានយកចិត្តទុកដាក់វិនិយោគទុនកសាងយ៉ាងល្អប្រសើរ។ ចុងឆ្នាំ២០១៨ គិតមធ្យមភាគចំណូលលើមនុស្សម្នាក់សម្រេច៣៨,២លានដុង/ឆ្នាំ (កើនទ្វេដងបើប្រៀបនឹងឆ្នាំ២០១០)។ បច្ចុប្បន្ន ទូទាំងខេត្តមានឃុំសម្រេចបទដ្ឋានជនបទថ្មីចំនួន៤២ កើន២៣ឃុំបើប្រៀបនឹងដំណាក់កាល១ (ឆ្នាំ២០១៥) ចំនួនឃុំក្រៅពីនោះសម្រេចពី១២ដល់១៧លក្ខឋាន។ ដោយឡែកក្រុងង៉ាណាំត្រូវបានធ្វើបែបបទជូនមជ្ឈិមពិនិត្យវាយតម្លៃដើម្បីទទួលស្គាល់ជនបទថ្មី ស្រុកមីស្វៀងមានឃុំសម្រេចបទដ្ឋានជនបទថ្មីទាំង១០០% និងបន្តខិតខំឱ្យបានសម្រេចបទដ្ឋានស្រុកជនបទថ្មីឆ្នាំ២០២០។
ស្របឱកាសនេះ មានសមូហភាពចំនួន១បានទទួលប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សមូហភាពចំនួន១០និងបុគ្គល១០៨រូប បានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ពីព្រោះមានស្នាដៃឆ្នើមក្នុងការអនុវត្តចលនាទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី ឃុំដែលសម្រេចបទដ្ឋានជនបទថ្មីទាំងនោះ បានទទួលអំណោយមាស៊ីនកុំព្យូទ័រមួយគ្រឿងតម្លៃ១០លានដុង៕
លីធាន - ថាច់ធី