ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/12/2019 - 09:09

ប្រ​វត្តិ​ ​និង​អត្ថ​ន័យ​នៃ​ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​(២​២​/១​២​/១​៩​៤​៤​) និង​ទិវា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​ប្រ​ទេស​(២​២​/១​២​/១​៩​៨​៩​)

ខែ​ធ្នូ​ ​ឆ្នាំ​​១៩៤៤​ ​មគ្គុ​ទ្ទេសក៍​ ​ហូជីមិញ​ ​បាន​ចេញ​សេច​ក្តី​ណែនាំ​មួយ​ បង្កើត​កង​ឃោ​ស​នា វៀតណាម​រំដោះ​កង​ទ័ព​។​ ​សេច​ក្តី​ណែនាំ​បាន​សង្កត់​ធ្ងន់​ថា​៖ “ឈ្មោះ​កង​ឃោ​សនា​វៀត​ណាម​រំដោះ​កង​ទ័ព​ មាន​ន័យ​ថា​ ​នយោ​បាយ​សំ​ខាន់​ជា​ង​យោធា​។​ ​គឺ​ជា​កង​ឃោ​សនា​... ​ទន្ទឹម​នឹង​នោះ​ ក៏​ជា​ចំ​ណុច​ចាប់​ផ្តើ​ម​នៃ​ការ​រំដោះ​កង​ទ័ព​ ​អា​ច​រំដោះ​កង​ទ័ព​ពី​ភាគ​ខាង​ត្បូ​ងរ​ហូត​ដល់​ភាគ​ខាង​ជើង​...” ។​

សម​មិត្ត​ ​វ៉​ង្វៀ​នយ៉ាប បាន​អា​នបទ​បញ្ជា​ការ​លេខ​ I - សេច​ក្តី​សម្រេច​ បង្កើត​កង​ឃោ​សនា​វៀត​ណាមរំដោះ​កង​ទ័ព​ (២​២​/១​២​/១​៩​៤​៤​) ។​ (រូប​ថត​៖ ឯ​កសារ​ TTXVN)

ថ្ងៃ​ទី​២​២​ ខែ​ធ្នូ​ ​ឆ្នាំ​១​៩​៤​៤​ នៅ​ក្នុង​ព្រៃ​មួយ​ឋិត​នៅ​ចំ​កណ្ដាល​រវាង​ មេទ័ព​ហ្វាង​ហ្វា​ថា​ម​ ​និង​ត្រឹនហ៊ឹ​ងដាវ​ ​ចំ​ណុះ​ចូ​វង្វៀ​នប៊ិ​ញ​ (សព្វ​ថ្ងៃ​ជា​ស្រុក​ង្វៀន​ប៊ិ​ញ​ ​ខេត្ត​កាវ​បាំ​ង) ​បង្កើត​កង​ឃោ​សនា​វៀត​ណាមរំដោះ​កង​ទ័ព​ ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​ ​ដោយ​មាន​៣​កង​តូច​ មាន​យុទ្ធ​ជន​ចំ​នួន​៣​៤​នាក់​ ដឹក​នាំ​ដោយ​ សម​មិត្ត​ហ្វាង​សឹម​ ប្រ​ធាន​កង​ និង​សម​មិត្ត​ ​វ៉​ង្វៀ​នយ៉ាប បញ្ជា​ការ​ផ្ទាល់​។​ ការ​បង្កើត​កង​​ឃោ​សនាវៀត​ណាម​រំដោះ​កង​ទ័ព​ មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​និង​ពិសេស​ ​ចំ​ពោះ​ប្រ​វត្តិ​សាស្រ្ត​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​។​

សេច​ក្តី​ណែនាំ​ ​បង្កើត​កង​ឃោ​សនា​វៀត​ណាម​រំដោះ​កង​ទ័ព​ ​របស់​មគ្គុ​ទ្ទេសក៍​ហូជីមិញ​ ​មាន​អត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ​ រួម​មាន​បញ្ហា​សំ​ខាន់​ៗ​ស្តី​ពី​គោ​ល​មាគា៌​យោធា​របស់​បក្ស​យើង​ដូច​ជា​៖ បញ្ហា​តស៊ូ​ទូទាំង​ប្រ​ជា​ជន​ ​ចល​នា​និង​ប្រ​ដា​ប់​អា​វុធ​ទូទាំង​ប្រ​ជា​ជន​ ​គោ​ល​ការ​ណ៍​កសាង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​បដិវត្ត​ន៍​គោ​ល​ជំហរ​កសាង​កម្លាំង​ប្រ​ដាប់​អា​វុធ​បដិវត្ត​ន៍​ គោ​ល​ការ​ណ៍​កសាង​កង​ទ័ព​៣​ប្រ​ភេទ​ វិ​ធី​សកម្ម​ភាព​ផ្សា​រភ្ជាប់​នឹង​យោធា​នយោ​បាយ​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ ​គោ​ល​ការ​ណ៍​ប្រ​យុទ្ធ​និង​យុទ្ធ​វិ​ធី​ឈ្លប់​របស់​កម្លាំង​ប្រ​ដាប់​អា​វុធ​។​ ​លោក​ប្រ​ធាន​ ហូជីមិញ បា​នមាន​ប្រ​សាសន៍​៖ ​“... ​កង​ឃោ​សនា​វៀត​ណាម​រំដោះ​កង​ទ័ព​ គឺ​ជា​ក្រុម​រៀមច្បង​ ​សង្ឃឹម​ថា​នឹង​ឆាប់​មាន​ក្រុម​បន្ត​វេន​ផ្សេង​ៗ​ទៀ​ត​។​ ​ថ្វី​ត្បិត​តែ​ដំបូង​មាន​ទ្រង់​ទ្រាយ​តូច​ក៏​ពិត​មែន​ ប៉ុន្តែ​អនា​គត​ពិត​ជា​រុង​រឿង​ខ្លាំង​ណាស់​។​ កង​គឺ​ជា​ចំ​ណុច​ចាប់​ផ្តើ​ម​នៃ​ការ​រំដោះ​ទ័ព​ អា​ច​រំដោះ​កង​ទ័ព​ពី​ភាគ​ខាង​ត្បូង​រហូត​ដល់​ភាគ​ខាង​ជើង​ ​ទូទាំង​ប្រ​ទេស​វៀត​ណាម​របស់​យើង​”។​ ដោ​យអត្ថ​ន័យ​នោះ​ ថ្ងៃ​ទី​២​២​ ខែ​ធ្នូ​ ​ឆ្នាំ​១​៩​៤​៤​ ត្រូវ​បាន​ជ្រើស​ជា​ថ្ងៃ​អនុ​ស្សាវរីយ៍​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​។​

ឆ្លង​កាត់​សង្រ្គាម​តស៊ូ​ប្រ​ឆាំង​បារាំង​ អា​មេរិក​... កង​ទ័ព​របស់​យើង​ផ្ដើម​ពី​កម្លាំង​តូច​មួយ​ ​អា​វុធ​សាម​ញ្ញ​ បាន​ឈាន​ឡើង​ក្លាយ​ជា​កង​ទ័ព​ដ៏​ខ្លាំង​ក្លា​ ជំនាញ​ទាន់​សម័យ​ ផ្សា​រ​ភ្ជាប់​ជា​មួយ​ប្រ​ជា​ជន​ បាន​គូស​បញ្ជា​ក់​ពី​ប្រ​ពៃណី​ដ៏​រុងរឿង​ដែល​អ៊ំ​បាន​បង្រៀន​៖ “… ​កង​ទ័ព​របស់​យើង​ស្មោះ​ត្រង់​ជា​មួយ​បក្ស ​គោ​រព​ស្រឡាញ់​ប្រ​ជា​ជន​ ​ត្រៀម​ខ្លួន​ប្រ​យុទ្ធ​និង​ពលី​ដើម្បី​ឯ​ករាជ្យ​និង​សេរី​ភាព​របស់​ប្រ​ទេស​ជា​តិ​ សង្គម​និយម​ ​ភារៈ​កិច្ច​ណា​ក៏​សម្រេច​បាន​ លំ​បា​កយ៉ាង​ណា​ក៏​ឆ្លង​ផុត​ សត្រូវ​ណា​ក៏​យក​ឈ្នះ​បាន​...” ។​

លើ​កដំបូង​នៅ​ក្នុង​ប្រ​វត្តិ​សាស្ត្រ​របស់​ប្រ​ទេស​យើង​ ​មាន​កង​ទ័ព​ប្រ​ភេទ​ថ្មី​មួយ​ អា​ស្រ័យ​បក្ស​កុម្មុយ​និស្ត​ ​និង​លោក​ប្រ​ធាន​ហូជីមិញ​ ​​ដឹក​នាំ​ ​អប់​រំ​និង​លត់ដំ​ ជា​កង​ទ័ព​បដិវត្ត​ន៍​ផ្តើ​ម​ចេញ​ពី​ប្រ​ជា​ជន​ ​ដើម្បី​ប្រ​ជា​ជន​ប្រ​យុទ្ធ​ ប្រ​កប​ដោយ​សារ​ជា​តិ​នៃ​វណ្ណៈ​កម្ម​ករ​ លក្ខណៈ​ប្រ​ជា​ជន​ លក្ខណៈ​ជា​តិ​ជ្រាល​ជ្រៅ​; តស៊ូ​ដើម្បី​បុព្វ​ហេតុ​ឯ​ករាជ្យ​ជា​តិ​និង​សង្គម​និយម​។​

ឆ្នាំ​ ១​៩​៨​៩​ តាម​សេច​ក្តី​ណែនាំ​របស់​គណៈ​លេខា​មជ្ឈិម​បក្ស​ ​និង​សេច​ក្តី​សំ​រេច​របស់​រដ្ឋា​ភិបាល​ ថ្ងៃ​ទី​២​២​ ខែ​ធ្នូ​ ​ជា​រៀង​រាល់​ឆ្នាំ​មិន​ត្រឹម​តែ​ជា​ថ្ងៃ​អនុ​ស្សាវរីយ៍​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​ប៉ុណ្ណោះ​ទេ​ ​ថែ​ម​ទាំង​ជា​ទិវា​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​ទៀ​ត​ផង​។​ ​ផ្តើ​ម​ពីនោះ​ ​ជា​រៀង​រាល់​ឆ្នាំ​ ​ឱ្យ​តែ​ដ​ល់​ថ្ងៃ​នេះ​ ទូទាំង​ប្រ​ជា​ជន​វៀត​ណាម​តែ​ងតែ​រៀប​ចំ​សកម្ម​ភាព​សំ​ដៅ​លើ​ប្រ​ធាន​បទ​ ​ការ​ពារ​ប្រ​ទេស​ ​និង​កង​ទ័ព​ ​ក្នុង​គោ​ល​បំ​ណង​ដើម្បី​ផ្សព្វ​ផ្សា​យ​ទូលំ​ទូលាយ​នូវ​ប្រ​ពៃណី​ប្រ​យុទ្ធ​ប្រ​ឆាំង​ខ្មាំង​ រក្សា​ទឹក​ដី​របស់​ជន​ជា​តិ​ និង​រំលឹក​នូវ​គុ​ណសម្បត្តិ​នៃ​កង​ទ័ព​អ៊ំ​ហូ​។​ អប់​រំ​ទឹក​ចិត្ត​ស្នេហា​ជា​តិ​ ​ស្រឡាញ់​សង្គម​និយម​ ​លើ​កទឹក​ចិត្ត​ប្រ​ជា​ពល​រដ្ឋ​គ្រប់​រូប​ យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ការ​ការ​ពារ​ប្រ​ទេស​ ​កសាង​កង​ទ័ព​ ការ​ពារ​មាតុ​ភូមិ​៕

សារ​ព័ត៌មាន​កឹង​ធើ​ភាសា​ខ្មែរ​សរុប

ចែករំលែកអត្ថបទ