16/12/2019 - 17:25

អនុ​វត្ត​ការ​ងារ​បង្ការ​បង្រ្កាប​រោគ​ឆ្លង​រាល​ដាល​បាន​ល្អ​

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ កម្មា​ភិ​បាល​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ដំ​ណាក់​សុខា​ភិ​បាល​ ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​បាន​អនុ​វត្ត​ល្អ​តួនាទី​ ភារកិច្ច​របស់​ខ្លួន​ ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​។​ ទន្ទឹម​នឹង​នោះ​ ជួយ​ប្រ​ជា​ជន​លើ​កកម្ពស់​ស្មារ​តី​បង្ការ​បង្រ្កាប​រោគ​ឆ្លង​ រាល​ដាល​គ្រប់​ប្រ​ភេទ​ និង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​ការ​ងារ​បង្ការ​បង្រ្កាប​រោគ​ឆ្លង​រាល​ដាល​នៅ​ភូមិ​ភាគ​។​

វេជ្ជ​បណ្ឌិត​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឡុង​ភូ កំ​ពុង​ឆ្លុះ​អេកូពិនិត្យ​សុខ​ភាព​ជូន​អ្នក​ជំងឺ​។​

គ្រូ​ពេទ្យ​ត្រេវរ៉េត ប្រ​ធាន​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឡុង​ភូ ឱ្យ​ដឹង​៖ “រយៈ​ពេល​កន្លង​ ដំ​ណាក់​សុខា​ភិ​បាល​បាន​ផ្នែក​សុខា​ភិ​បាល​ស្រុក​ជំនួយ​សម្ភារៈ​បរិក្ខារ​ទំ​នើប​ៗ​ និង​មាន​វេជ្ជ​បណ្ឌិត​ស្រប​តាម​គោ​ល​ការ​ណ៍​ ម្ល៉ោះ​ហើយ​ឆ្លើ​យ​តប​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​។​ សព្វ​ថ្ងៃ​ ចំ​នួន​អ្នក​ជំងឺ​មក​ពិនិត្យ​ព្យា​បាល​នៅ​ដំ​ណាក់​សុខា​ភិ​បាល​មាន​កម្រិត​ថយ​ចុះ​ (ប្រ​ហែល​៣​០​នាក់​/ថ្ងៃ​ ថយ​ចុះ​៥​០​%បើ​ប្រៀប​នឹង​ឆ្នាំ​មុន​)។​ ថ្វី​បើ​ដូច្នោះ​ក្ដី​ ដំ​ណាក់​សុខា​ភិ​បាល​នៅ​តែ​ចាត់​កម្មា​ភិ​បាល​ប្រ​ចាំ​ការ​២​៤​/២​៤​ម៉ោង​ ដើម្បី​អនុ​វត្ត​ឱ្យ​បាន​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​”។​ ឡុង​ភូជា​ឃុំ​លំ​បាក​ពិសេស​ មាន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​គ្រប់​រូប​ទ​ទួល​បាន​របប​ធានា​រ៉ាប់​រង​សុខា​ភិ​បាល​១​០​០​%។​ ព្រោះ​ហេតុ​នោះ​ ខណៈ​ពេល​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិ​បាល​ភ្ជាប់​ប្រ​ព័ន្ធ​ ប្រ​ជា​ជន​តែ​ងជ្រើស​ទៅ​កន្លែង​ផ្គត់​ផ្គង់​សេវា​ថែ​ទាំ​សុខ​ភាព​ល្អ​បំ​ផុត​ដើម្បី​ព្យា​បាល​ជំងឺ​។​ ដទៃ​ពីនោះ​ ភូមិ​សាស្រ្ត​ឃុំ​ឡុង​ភូធំ​ទូលាយ​និង​នៅ​ជា​ប់ជា​មួយ​ភូមិ​ភាគ​ជា​ច្រើន​ សំ​ខាន់​គឺ​នៅ​ជា​ប់មជ្ឈ​មណ្ឌល​សុខាភិ​បាល​ស្រុក​ ម្ល៉ោះ​ហើយ​ នៅ​ពេល​ឈឺ​ថ្កាត់​ម្ដង​ៗ​ប្រ​ជា​ជន​ច្រើន​តែ​ទៅ​ព្យា​បាល​ជំងឺ​នៅ​កន្លែង​ជិត​បំ​ផុត​។​  ថ្វី​បើ​ចំ​នួន​អ្នក​ជំងឺ​មក​ពិនិត្យ​ព្យា​បាល​មាន​ការ​ថយ​ចុះ​ព្រោះ​មូល​ហេតុ​រួម​ក៏​ដោយ​ ប៉ុន្តែ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឡុង​ភូនៅ​តែ​បង្ក​បាន​ទំ​នុក​ ចិត្ត​ចំ​ពោះ​អ្នក​ជំងឺ​។​ យាយ​ត្រឹង​ធីមីភឿង នៅ​ភូមិ​តឹង​ឡុក​ ឱ្យ​ដឹង​៖ “ខ្ញុំ​មាន​ជំងឺ​លើ​សសម្ពាធ​ឈាម​ ម្ល៉ោះ​ហើយ​ច្រើន​តែ​មក​ពិនិត្យ​ជំងឺ​និង​យក​ថ្នាំ​ផឹក។​ វេជ្ជ​បណ្ឌិត​នៅ​ទី​នេះ​មាន​ការ​ខ្នះ​ខ្នែង​ ចាត់​ទុក​អ្នក​ជំងឺ​ដូច​សាច់​ញាតិ​ផ្ទាល់​ខ្លួន​។​ បំ​ផុត​គឺ​ណែនាំ​របៀប​ផឹកថ្នាំ​ សម្រាក​សម្រាន្ដ បង្ហាញ​របៀប​សង្រ្គោះ​ជា​មូល​ដ្ឋាន​ បង្ការ​ជំងឺ​ពេល​មាន​ស្ថាន​ភាព​អា​ក្រក់​ និង​របៀប​បង្ការ​បង្រ្កាប​រោគ​ឯ​ទៀ​ត​  ម្ល៉ោះ​ហើយ​ខ្ញុំ​គ្មាន​ការ​បារម្ភ​”។​

កម្មា​ភិ​បាល​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឡុង​ភូកំ​ពុង​ពិនិត្យ​សុខ​ភាព​ធ្មេញ​ជូន​អ្នក​ជំងឺ​។​ 

ឆ្នាំ​២​០​១​៩​ ត្រូវ​បាន​ចាត់​ទុក​ជា​ឆ្នាំ​ផ្ទុះ​ឡើង​ជំងឺ​គ្រុនឈាម​ និង​ជំងឺ​ពង​ដៃ​ជើង​មាត់​នៅ​ខេត្ត​សុក​ត្រាំង​ ប៉ុន្តែ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឡុង​ភូមាន​ការ​ត្រួត​ពិនិត្យ​រោគ​ឆ្លង​រាល​ដាល​បាន​ល្អ​ មិន​ទុក​ឱ្យ​កើត​សម្បុក​រោគ​ធំ​និង​រាល​ដាល​ពាស​ពេញ​។​ ជា​ក់​ស្ដែង​ក្នុង​ឆ្នាំ​នេះ​ ទូទាំង​ឃុំ​មាន​អ្នក​កើត​ជំងឺ​ពង​ដៃ​ជើង​មាត់​ចំ​នួន​៥​០​ ករណី​ ថយ​ចុះ​១​៧​ករណី​ បើ​ប្រៀប​នឹង​ឆ្នាំ​២​០​១​៨​; គ្រុនឈាម​២​២​ករណី​ ថយ​ចុះ​២​ករណី​ បើ​ប្រៀប​នឹង​ឆ្នាំ២​០​១​៨​។​ គ្រូ​ពេទ្យ​ ត្រេវរ៉េត ឱ្យ​ដឹង​បន្ថែ​ម​៖ “ដំ​ណាក់​សុខា​ភិ​បាល​បាន​ចង្អុល​ការ​ដល់​កម្មា​ភិ​បាល​ពេទ្យ​ បង្កើន​ការ​ចុះ​ទៅ​តាម​មូល​ដ្ឋាន​ សហកា​រជិត​ស្និទ្ធ​ជា​មួយ​នឹង​អង្គ​ការ​មហា​ជន​ ក្រុម​សុខា​ភិ​បាល​ចំ​នួន​ ៩​ និង​សហកា​រី ១​៨​ នាក់​ ជំរុញ​ខ្លាំង​ក្លា​ការ​ផ្សព្វ​ផ្សា​យ​ចំ​ណេះ​ដឹង​ជា​មូល​ដ្ឋាន​ក្នុង​ការ​បង្ការ​បង្រ្កាប​រោគ​ឆ្លង​រាល​ដាល​។​ ព្រម​ជា​មួយ​នោះ​ បង្កើន​យុទ្ធ​នាការ​កំ​ចាត់​ដង្កូវ​ទឹក​តាម​ទិស​ស្លោ​ក “គ្មាន​ដង្កូវ​ទឹក​ គ្មាន​ជំងឺ​គ្រុនឈាម​”; ជំរុញ​ខ្លាំង​ក្លា​ការ​ងារ​ផ្សព្វ​ផ្សា​យ​ក្នុង​ការ​បង្ការ​ជំងឺ​ពង​ដៃ​ជើង​មាត់​ជូន​ស្រ្តីមាន​កូន​តូចនិង​នៅ​តាម​សាលា​មត្តេយ្យ។​ អា​ស្រ័យ​មាមីង​មាន​ការ​ភ្ញាក់​រលឹក​ខ្ពស់​ ម្ល៉ោះ​ហើយ​នៅ​ពេល​សាច់​ញាតិ​មាន​ជំងឺ​ តែ​ងប្រ​ញាប់បញ្ជូន​ទៅ​មូល​ដ្ឋាន​សុខា​ភិ​បាល​ជិត​បំ​ផុត​ដើម្បី​ពិនិត្យ​ជំងឺ​និង​រួម​កម្លាំង​បង្រ្កាប​រោគ​ឆ្លង​រាល​ដាល​។​ ជា​ពិសេស​ នៅ​ពេល​មាន​ករណី​ជំងឺគ្រុនឈាម​ ដំ​ណាក់​សុខា​ភិ​បាល​បាន​សហកា​រជា​មួយ​នឹង​ភូមិ​ភាគ​ដំ​ណើរ​ការ​បាញ់​ថ្នាំ​កំ​ចាត់​ដង្កូវ​វទឹក​ក្នុង​រង្វង់​បរិវេណ​ជុំ​វិ​ញ​ ២​០​០​ ម៉ែ​ត្រ​ ម្ល៉ោះ​ហើយ​ស្ថាន​ភាព​រោគ​ឆ្លង​រាល​ដាល​ឋិត​ក្នុង​ការ​ត្រួត​ពិនិត្យ​”។​

 ឆ្នាំ​ ២​០​១​៩​ ឃុំ​ឡុង​ភូជា​ភូមិ​ភាគ​មាន​ចំ​នួន​ករណី​កើត​ជំងឺ​ ទាប​បំ​ផុត​ក្នុង​ស្រុក​ និង​ជា​អង្គ​ភាព​ឈាន​មុខ​របស់​ស្រុក​សម្រេច​ក្រម​បទ​ដ្ឋាន​ជា​តិ​អំ​ពី​សុខា​ភិ​បាល​ឃុំ​៕       

                                                    យ្វីអា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ