16/12/2019 - 17:25

គីម​សើុង៖

សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​លើ​កស្ទួយ​ដោយ​សារ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​

ដោយ​លក្ខណៈ​ពិ​សេស​ជា​ឃុំ​កសិ​កម្ម​ មាន​ឧត្តម​ភាព​ខាង​ដំ​ណាំ​អំ​ពៅ​  (ប្រ​មាណ​ ១.១០០ ​ហិកតា) ​ ក៏​ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ជីវ​ភាព​ប្រ​ជា​ជន​ឃុំ​គីម​សើុង ស្រុក​ថ្កូវ​ ខេត្ត​ត្រាវិ​ញ តែ​ងជួប​ការ​លំ​បាក​ខណៈ​ពេល​តម្លៃ​អំ​ពៅ​ចុះ​ថោក​។​ ផ្តើ​មពីភាព​ជា​ក់​ស្តែ​ងខាង​លើ​ កាល​ពី​ឆ្នាំ​ ២​០​១​៧​ ប្រ​ជា​ជន​ក្នុង​ឃុំ​មិន​អល់​អែកក្នុង​ការ​បង្វែរ​ផ្ទៃ​ដី​ដាំ​អំ​ពៅ​ដែល​ផ្តល់​ទិន្ន​ផល​ទាប​ ងាក​មក​អនុ​វត្ត​ទម្រង់​ផលិត​កម្ម​ផ្សេង​ៗ ​ដូច​៖ ដាំ​ដំ​ណាំ​និង​ចិញ្ចឹម​ជលផល​ ផលិត​ស្រូវ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​។​ល។​ ជំហាន​ដំ​បូងផ្តល់​តម្លៃ​សេដ្ឋ​កិច្ច​កើន​ពី៣​-៥​ដង បើ​ប្រៀប​នឹង​ដាំ​អំ​ពៅ​។​

ផ្ទៃ​ដី​ចិញ្ចឹម​បង្គា ភូមិ​ជ្រោយ​ទន្សាត្រូវ​បាន​បង្វែរ​ពីផ្ទៃ​ដី​ដាំ​អំ​ពៅ​។​

កសិករកៀង​សម្បូរ​ នៅ​ភូមិ​ថ្កូវ​ ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​ដាំ​អំ​ពៅ​ជា​ង​៣​០​ឆ្នាំ​មក​ហើយ​ មក​ពីតម្លៃ​អំ​ពៅ​ចុះ​ថោក​ ហើយ​ការ​ដាំ​អំ​ពៅ​ត្រូវ​ជួល​កម្ម​ករ​តាំង​ពី​ចុះ​ពូជ​ ថែ​ទាំ​រហូត​ដល់​ប្រ​មូល​ផល ម្ល៉ោះ​ហើយ​មិន​ចំ​ណេញ​ទេ។​  ក្នុង​មួយ​រដូវ​អ្នក​ដាំ​ខាត​ដើម​ទុន​ពី២​-៣​លាន​ដុង​/១​.០​០​០​ម៉ែ​ត្រ​ការ៉េ​ បើ​តម្លៃ​អំ​ពៅ​ក្រោម​ពី៩​៥​០​ដុង​/គីឡូ​ក្រាម​។​ ចាប់​ពី​ឆ្នាំ​២​០​១​៧​ គ្រួ​សារ​ខ្ញុំ​ បង្វែរ​ផ្ទៃ​ដី​ដាំ​អំ​ពៅ​១​ហិកតា​ ងាក​មក​ចិញ្ចឹម​ត្រី​ផ្ទក់និង​ត្រី​ក្រាយ​; ផ្តល់​តម្លៃ​សេដ្ឋ​កិច្ច​ពី១​៥​០​-២​០​០​លាន​ដុង​/១​.០​០​០​ម៉ែ​ត្រ​ការ៉េ​”។​

លោក​ស្រី​ត្រឹម​ធីសាណេន ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​គីម​សើុង ឱ្យ​ដឹង​៖ តាម​រយៈ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​  បាន​បង្ក​ភាព​វិ​វឌ្ឍ​ជា​វិ​ជ្ជមាន​សម្រាប់​ប្រ​ជា​ជន​ភូមិ​ភាគ​  រួម​ចំ​ណែកកំ​ណើន​តម្លៃ​ផលិត​កម្ម​ក្នុង​រយៈ​ពេល​៩​ខែ​ដើម​ឆ្នាំ​​   ២០​១​៩​  សម្រេច​ជា​ង​ ​៣៨​,២​   ពាន់​លាន​ដុង​  លើ​ស​​​​​​​​​​​​៥​២​,៨​%នៃ​ផែន​ការ​; ក្នុង​នោះ​ តម្លៃ​ផលិត​កសិ​កម្ម​ និង​ជលផល​សម្រេច​២​៦​,១​ពាន់​លាន​ដុង​។​ ផ្តើ​មពីនោះ​ ជម្រុញ​ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់​ៗ​សម្រេច​៣​៥​លាន​ដុង​/ម្នាក់​/ឆ្នាំ​  (កើន​៥​លាន​ដុង​/ម្នាក់​/ឆ្នាំ​បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២​០​១​៨​)។​

តាម​តួលេខ​បាន​សឱ្យ​ឃើញ​ថា​៖ ឆ្នាំ​២​០​១​៩​ កសិ​ករ​ឃុំ​គីមសើុង បាន​បង្វែរ​រចនា​សម្ព័ន្ធ​ផ្ទៃ​ដី​ដាំ​អំ​ពៅ២​៨​៥​,៨​២​ហិកតា​ ងាក​មក​ទម្រង់ផលិត​កម្ម​ផ្សេង​ៗ​។​ ក្នុង​នោះ​    បាន​បង្វែរ​ផ្ទៃ​ដីដាំ​អំ​ពៅ​  ១​៦​៥​,៩​១​ហិកតា​ ងាក​មក​ផលិត​ស្រូវ​; ផ្ទៃ​ដី​៩​៨​,៤​៦​ហិកតា​ ងាក​មក​ដាំ​និង​ចិញ្ចឹម​ជលផល; ផ្ទៃ​ដី​១​៣​,៣​៣​ហិកតា​ ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​; ផ្ទៃ​ដី​៤​,០​៣​ហិកតា​ ងាក​មក​ដាំ​ដូង​ និង​ផ្ទៃ​ដី​៤​,០​៩​ហិកតា​ងាក​មក​ដាំ​ស្មៅ​ចិញ្ចឹម​គោ​។​ បច្ចុ​ប្បន្ន​ ផ្ទៃ​ដី​ដាំ​អំ​ពៅ​ក្នុង​ឃុំ​នៅ​តែ​៧​៧​៨​,៣​៩​ហិកតា​ កាត់​បន្ថយ​២​៩​៨​,៩​១​ហិកតា​ បើ​ប្រៀប​នឹង​រដូវ​អំ​ពៅ​ឆ្នាំ​២​០​១​៨​-២​០​១​៩​។​ ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​ប្រ​ជា​ជន​អនុ​វត្ត​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​សម្រេច​ប្រ​សិ​ទ្ធ​ភាព​ខ្ពស់​ ភូមិ​ភាគ​បាន​វិ​និ​យោ​គ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​តំ​បន់​ដែល​បង្ក​បង្កើន​ផល មាន​ដូច​៖ ជីកស្តារ​ប្រ​ឡាយ​និង​ធ្វើ​ទំ​នប់​ជា​ដើម​។​  ក្នុង​រយៈ​ពេល​៩​ខែ​ដើម​ឆ្នាំ​២​០​១​៩​ ឃុំ​គីម​សើុង កសាង​ទំ​នប់​ចំ​នួន​៣​ នៅ​ភូមិ​បឹង​ស្នា​យ ភូមិ​បាយ​ឆាវ​ និង​ភូមិ​ជ្រោយ​ទន្សា ដោយ​មាន​ប្រ​វែង​ជា​ង​ ១​០​,៤ ​គីឡូ​ម៉ែ​ត្រ​; ជីកស្តារ​ប្រ​ឡាយ​ចំ​នួន ​៩ ​ខ្សែ​ មាន​ប្រ​វែង ​៣​,៧​៥​ គីឡូ​ម៉ែ​ត្រ​។​ល។​  ថ្វី​ត្បិត​ដូច្នោះ​ក្តី​ ក្នុង​ដំ​ណាក់​កាល​អនុ​វត្ត​ការ​បង្វែរ​រចនា​សម្ព័ន្ធ​  ប្រ​ជា​ជន​ឃុំ​គីម​សើុងជួប​ការលំ​បាក​មិន​តិច​ផង​ដែរ​ មក​ពី​តំ​បន់​ដែល​ដាំ​អំ​ពៅ​មិន​ទាន់​មាន​ស្ពាន​ថ្នល់​ត្រឹម​ត្រូវ​នៅ​ឡើយ​៕

សឺនម៉ា​ល័យ​-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ភូមិ​ជ្រោយ​ទន្សា