09/12/2019 - 16:50

ប្តេជ្ញា​រក្សា​តំ​ណែង​ជើង​ឯ​ក

ទូក​-ងនារី​វត្ត​បទុម​រង្សី​ទំ​នប់​ ឃុំ​អា​ង​និញ ស្រុក​ចូវ​ថា​ញ់ ខេត្ត​សុក​ត្រាំង​ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២​០​១​៧​ និង​បាន​ចាត់​ទុក​ជា​ទូក​-ងនារី​លឿន​បំ​ផុត​របស់​ខេត្ត​នាបច្ចុ​ប្បន្ន​។​ ពី​ព្រោះ​ទើប​តែ​ចូល​រួម​អុំ​ប្រ​ណាំង​ក្នុង​អំ​ឡុង​៣​ឆ្នាំ​កន្លង​ ប៉ុន្តែ​ទូក​-ងនារី​វត្ត​ទំ​នប់​ បន្ត​រក្សា​បាន​តំ​ណែង​ជើង​ឯ​ក២​ឆ្នាំ​បន្ត​បន្ទាប់​ៗ​គ្នា​។​

ទូក​-ងនារី​វត្ត​បទុម​រង្សី​ទំ​នប់​ ទទួល​រង្វាន់​លេខ​១​របស់​គណៈ​កម្ម​ការ​ចាត់​តាំង​។

ដោយបាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ការ​ឧប​ត្ថម្ភ​គាំ​ទ្រ​យ៉ាង​សកម្ម​របស់​សប្បុរ​ស​ជន​ អា​ជីវ​កម្ម​ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ហាត់​សម​ ម្ល៉ោះ​ហើយ​ទូក​-ងនារី​វត្ត​បទុម​រង្សី​ទំ​នប់​ បន្ត​រក្សា​បាន​តំ​ណែង​ជើង​ឯ​ក។​ ព្រះ​តេជព្រះ​គុណ​ឡឹម​ហ៊ីប ព្រះ​ចៅ​អធិ​ការ​វត្ត​បទុម​រង្សី​ទំ​នប់​ មាន​ថេរដី​កា​៖ “ទូក​-ងរក្សា​បាន​ស្នា​ដៃ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ គឺ​ដោយ​សារ​កីឡា​ការិ​នី​សាម​គ្គី​គ្នា​ គោ​រព​តាម​សេច​ក្តី​កំ​ណត់​របស់​គ្រូ​បង្វឹក​ គណៈ​កម្ម​ការ​ចាត់​តាំង​ និង​ហាត់​សម​ទៀ​ង​ទាត់​។​ ទោះ​បី​កីឡា​ការិ​នី​ខ្លះ​ជា​ប់រវាល់កិច្ច​ការ​ផ្ទះ​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​ដោយ​ទឹក​ចិត្ត​ស្រឡាញ់​កីឡា​ប្រ​ពៃណី​ជា​តិ​ ម្ល៉ោះ​ហើយ​ក៏​រៀប​ចំ​ទុក​ដាក់​ការ​ងារ​ផ្ទះ​រួច​រាល់​ ដើម្បី​មក​ចូល​រួម​ហា​ត់សម​ និង​ចូល​រួម​អុំ​ប្រ​ណាំង​”។​

ទូក​-ងនារី​វត្ត​បទុម​រង្សី​ទំ​នប់​ (អា​វពណ៌​ខៀវ​)ទទួល​ជ័យ​ជម្នះ​លើ​ទូក​-ងនារី​វត្ត​អូរជុំ​អា​រាម​ព្រែក​ចេក​ (ទី​រួម​ខេត្ត​ង៉ាណាំ)នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។

ក្នុង​អំ​ឡុង​ពេល​អុំ​ប្រ​ណាំង​នៅ​ក្នុង​ពិធី​បុណ្យ​អកអំ​បុក​-ប្រ​ណាំង​ទូក​-ងសុក​ត្រាំង​លើ​កទី​៤​ តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​ ឆ្នាំ​២​០​១​៩​ ទូក​-ងនារី​វត្ត​បទុម​រង្សី​ទំ​នប់​ តែ​ងឈរ​នៅ​កំ​ពូល​តារាង និង​មិន​ដែល​ចាញ់​ដៃ​គូ​ម្តង​ណាឡើយ​។​ ទោះ​បី​ប្រ​កួត​ជា​មួយ​នឹង​ទូក​-ងនារី​វត្ត​ពោធិ​វណ្ណ​វង្សាកៃ​រន្តខាង​កើត​ (ខេត្ត​ហូវយ៉ាង​) គឺ​ជា​ទូក​-ងជើង​ខ្លាំង​មួយ​នៃ​តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​ទូក​-ងនារី​វត្ត​អូរជុំ​អា​រាម​ព្រែក​ចេក​ (ទី​រួម​ខេត្ត​ង៉ាណាំ) នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ប៉ុន្តែ​ទូង​-ងនារី​វត្ត​បទុម​រង្សី​ទំ​នប់​នៅ​តែ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ ប្រ​កប​ដោយ​យុទ្ធ​វិ​ធី​ និង​សម​ត្ថ​ភាព​ ដើម្បី​យក​ឈ្នះ​លើ​ដៃ​គូ​ដោយ​អស់​ពី​ចិត្ត​។​ ផ្តើ​មពី​នោះ​ ទទួល​បាន​ការ​គាំ​ទ្រ​របស់​មហា​ជន​រាប់​ពាន់​នាក់​នៅ​តាម​ភ្លឺ​ព្រែក​ទាំង​សង​ខាង​។​ បង​ស្រី​លី​ធី​ហៀង កីឡា​ការិ​នី​ទូក​-ងវត្ត​ទំ​នប់​ ឱ្យ​ដឹង​៖ “យើង​ខ្ញុំ​ហាត់​សម​ក្នុង​អំ​ឡុង​២​០​ ថ្ងៃ​ខណៈ​ពេល​ហាត់​សម​គឺ​យើង​ខ្ញុំ​មាន​មុខ​គ្រប់​ពេល​ និង​ត្រូវ​តាម​ម៉ោង​កំ​ណត់​ ព្រម​ទាំង​គោ​រព​តាម​យុទ្ធ​សាស្រ្ត​របស់​គ្រូ​បង្វឹក។​ ដឹង​ច្បាស់​ថា​ឆ្នាំ​នេះ​ ពាន​រង្វាន់​នឹង​ប្រ​មូល​ផ្តុំ​ទូក​-ងនារីពូកែ​ៗ​ជា​ច្រើន​ក្នុង​តំ​បន់​ ម្ល៉ោះ​ហើយ​ បង​ប្អូន​ក្នុង​ក្រុម​អ្នក​ណាក៏​បារម្ភ​។​ ព្រោះ​ហេតុ​នោះ​ បង​ប្អូន​នារី​បាន​ឯ​កភាព​គ្នា​ត្រូវ​តែ​សាម​គ្គី​ជា​ធ្លុង​មួយ​ ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​លទ្ធ​ភាព​ដើម្បី​បន្ត​រក្សា​ស្នា​ដៃ​។​ ជោគ​ជ័យ​ឆ្នាំ​នេះ​ យើង​ខ្ញុំ​មាន​សេច​ក្តី​ត្រេក​អរ​ជា​ពន់ពេក​ ពី​ព្រោះ​រក្សា​តំ​ណែង​ជើង​ឯ​កបាន​ជោគ​ជ័យ​ផង​ នាំ​មក​នូវ​កិត្តិ​យស​ដល់​វត្ត​ និង​មាមីង​ក្នុង​ភូមិ​ស្រុក​ផង​”។​

បង​ស្រី​ត្រឹង​ធី​មី ជា​កីឡា​ការិ​នី​ផង​ និង​ជា​អ្នក​ធ្វើ​ហិរញ្ញ​ប្បទាន​ដល់​ទូក​-ងនារី​វត្ត​បទុម​រង្សី​ទំ​នប់​ផង​ គាត់​ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​ស្រឡាញ់​ពេញ​ចិត្ត​កីឡា​ទូក​-ង ប្តី​ខ្ញុំ​ជា​គ្រូ​បង្វឹក​ផ្នែក​ទូក​-ងបុរស​ ចំ​ណែក​ខ្ញុំ​ចូល​រួម​ទូក​-ងនារី​។​ អុំ​ទូក​-ងហត់​ណាស់​ ប៉ុន្តែ​ដោយ​ទឹក​ចិត្ត​ស្រឡាញ់​កីឡា​ប្រ​ពៃណី​   ជា​តិ​ ហេតុ​នោះ​អ្នក​ណាក៏​ខិត​ខំ​ហាត់​សម​និង​អុំ​អស់​ពី​ចិត្ត​ ភ្លេច​ទាំង​ការ​នឿយ​ហត់​។​ ភាព​ជោគ​ជ័យ​នៃ​ការ​ប្រ​កួត​ដណ្តើ​មពាន​រង្វាន់​ឆ្នាំ​នេះ​នឹង​ជា​សន្ទុះ​ដើម្បី​ខ្ញុំ​រួម​ដំ​ណើរ​បន្ត​ជា​មួយ​នឹង​បង​ប្អូន​នារី​ ហើយ​ឆ្នាំ​ក្រោយ​នឹង​ប្តេជ្ញា​បន្ត​រក្សា​តំ​ណែង​ជើង​ឯ​កនេះ​”៕

                                                        យ្វីអា​ញ់-វិ​មាន

ចែករំលែកអត្ថបទ