សុកត្រាំង មានឆ្នេរសមុទ្រប្រវែង៧២គីឡូម៉ែត្រ មានដៃទន្លេធំៗចំ នួន៣ គឺត្រឹងដេ ឌិញអាង និងមីថាញ។ ក្នុងនោះ ស្រុកត្រឹងដេ មានឆ្នេរសមុទ្រប្រវែង១២គ.ម ជាកំពង់ផែមួយក្នុងចំណោមកំពង់ផែធំៗ រៀងរាល់ឆ្នាំមានកប៉ាល់នេសាទជាង៦០០គ្រឿង និងមានកប៉ាល់នៅក្នុងនិងក្រៅខេត្តចូលចត់នៅកំពង់ផែជាង១៦ពាន់លើក។ ដើម្បីប្រជាជនស្ងប់ចិត្តច្បាមសមុទ្រ បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង បានកសាងនិងពង្រីកល្អតួនាទីកងប្រជាស្វ័យត្រាណសមុទ្រ ក្នុងការការពារប្រទេស-សន្តិសុខនៅភូមិភាគ។
កងប្រជាស្វ័យត្រាណសមុទ្រស្រុកត្រឹងដេ ខ្នះខ្នែងផ្សព្វផ្សាយដល់អ្នកនេសាទពីច្បាប់នៃការទាញយកផលសមុទ្រ។
វរសេនីយ៍ឯកបម្រុង ឌាំងថាញឡឹម មេបញ្ជាការនៃគណៈបញ្ជាការដ្ឋានយោធាស្រុកត្រឹងដេ ឱ្យដឹង៖ “កងប្រជាស្វ័យត្រាណសមុទ្រមានចំនួនជិត ៨% នៃចំនួនកងប្រជាស្វ័យត្រាណរបស់ស្រុកត្រឹងដេ។ ដូច្នេះ គណៈបញ្ជាការដ្ឋានយោធាស្រុក បង្កើតកងអនុសេនាតូចច្បាមសមុទ្របានចំនួន២ កងសម្រាប់ធ្វើសកម្មភាពនៅលើសមុទ្រ។ ទន្ទឹមនឹងនោះ តែងសហការជាមួយផ្នែកសមត្ថកិច្ចនានាយាមល្បាត ដើម្បីរួមចំណែករក្សាស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពដែនសមុទ្រ។ ម្យ៉ាងទៀត សកម្មភាពរបស់កងប្រជាស្វ័យត្រាណសមុទ្រ តែងបង្កប់នូវភាពគ្រោះថ្នាក់ផ្សេងៗ ទាមទារសមមិត្តកងប្រជាស្វ័យត្រាណម្នាក់ៗ ត្រូវមានសុខភាពល្អ កម្រិត វិជ្ជា សមត្ថភាពប្រយុទ្ធរហ័សរហួន មានគោលជំហរ ឆន្ទះបេ្តជ្ញាចិត្តទើបសម្រេចបានល្អភារកិច្ចដែលប្រគល់ជូន”។
កងប្រជាស្វ័យត្រាណសមុទ្រ តែងរួមដំណើរជាមួយអ្នកនេសាទ ខណៈពេលចេញសមុទ្រ។
អាស្រ័យសកម្មភាពរបស់កងប្រជាស្វ័យត្រាណសមុទ្រ មានលក្ខណៈពិសេស មានសំណូមពរខ្ពស់ ម្ល៉ោះហើយគណៈបញ្ជាការដ្ឋានយោធាស្រុក សហការនឹងឃុំនីមួយៗ ពិនិត្យជម្រើសយុទ្ធជននៃកងប្រជាស្វ័យត្រាណសមុទ្រដែលជាប្រធាននាវិកផង និងជាម្ចាស់មធ្យោបាយផង ព្រមទាំងស្នើតែងតាំងភារកិច្ចដល់កម្មាភិបាលក្រុម ឬកងអនុសេនាតូច ដើម្បីងាយស្រួលក្នុងដំណាក់កាលបំពេញភារកិច្ចផង។ ព្រមទាំងផ្សព្វផ្សាយដល់ប្រភពធនធានមនុស្សនិងគ្រប់មធ្យោបាយចុះឈ្មោះ ត្រៀមចូលរួមការពារអធិបតេយ្យ សិទ្ធិអធិបតេយ្យ ពេញលេញ និងដែនសមុទ្រតាមការកំណត់របស់រដ្ឋាភិបាល។ បងឌាំងមិញថាយ កងប្រជាស្វ័យត្រាណសមុទ្រស្រុកត្រឹងដេ ឱ្យដឹង៖ "ខណៈពេលចេញទៅសមុទ្រ ឃើញកប៉ាល់នេសាទចម្លែក យើងខ្ញុំរាយការណ៍ជូនកងកម្លាំងសមត្ថកិច្ចដីគោកជាបន្ទាន់ ដើម្បីក្តាប់ស្ថានភាពនៅលម្ហសមុទ្រ។ ម្យ៉ាងទៀត ពេលជួបកប៉ាល់នេសាទរងគ្រោះលើផ្ទៃសមុទ្រ យើងខ្ញុំក៏ជួយសង្គ្រោះ រួចអូសចូលដី គោកដោយសុវត្ថិភាព"។ អ្នកមីងតាំងធីញ៉ ជាអ្នកនេសាទម្នាក់នៅភូមិកាង ទីប្រជុំជនត្រឹងដេ ត្រកូលគាត់ធ្វើនេសាទ៣ជំនាន់មកហើយ ឱ្យដឹង៖ “សព្វថ្ងៃ បានកងប្រជាស្វ័យត្រាណសមុទ្រផ្សព្វផ្សាយពីសេចក្ដីកំណត់របស់ច្បាប់ ផ្ដល់ព័ត៌មានពីស្ថានភាពអាកាសធាតុភ្លៀងព្យុះ ហេតុនោះ គ្រួសារនាងខ្ញុំស្ងប់ចិត្តចេញទៅធ្វើនេសាទ។ ពិសេសគឺការណែនាំពីរបៀបធ្វើ នេសាទជិតច្រាំង ចាប់ពីកម្រិត ៦-៧ គាវុតសមុទ្រមកដីគោក មិនចេញទៅឆ្ងាយដូចមុនទៀតទេ”៕
យ្វីអាញ់-លីសៀ