12/11/2019 - 13:54

ទូក​-ងវត្ត​ជ្រោយ​ទឹម​ចាស់​ជា​ប់លេខ​១​

ពាន​រង្វាន់​ប្រ​ណាំង​ទូក​-ងប្រ​ពៃណី​ លើ​កទី​១​៧​ ឆ្នាំ​២​០​១​៩​ នៅ​ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ នៅ​ដងព្រែក​ហ៊ឹងថា​ញ់ ភូមិ​តឹង​គ្វីA ឃុំ​តឹង​ហ៊ឹង ទើប​តែ​បញ្ចប់​។​  នេះ​គឺ​ជា​ចង្កោមព្រឹត្តិ​ការ​ណ៍​សំ​ដៅ​អំ​ណរ​ពិធី​បុណ្យ​អកអំ​បុក​–ប្រ​ណាំង​ទូក​-ង សុក​ត្រាំង​លើ​កទី​IV តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​ឆ្នាំ​     ២​០​១​៩​។​  ពិធី​ប្រ​ណាំង​ មាន​ទូក​-ងចូល​រួម​ចំ​នួន​១​០​ មក​ពី​ស្រុក​មីទូ មីស្វៀង​ ចូវ​ថា​ញ់ ក្រុង​សុក​ត្រាំង​ និង​ទូក​-ងម្ចាស់​ផ្ទះ​ស្រុក​ឡុង​ភូ  ចម្ងាយ​ខ្សែ​ទឹក​១​.២​០​០​ម៉ែ​ត្រ​។​

 លោក​ង្វៀន​ថា​ញ់ហ៊ុង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​ឡុង​ភូ  ជូន​ពាន​រង្វាន់​ដល់​ទូក​-ងជា​ប់លេខ​១​។​

ទូក​-ងនីមួយ​ៗ​ចូល​រួម​ប្រ​ណាំង​យ៉ាង​ស្វាហាប់ ប្តូរ​ផ្តាច់​និង​គួរ​ឱ្យ​ចាប់​អា​រម្ម​ណ៍​ បាន​ទាក់​ទាញ​ទស្សនិក​ជន​រាប់​ពាន់​នាក់​មក​ទស្សនា​។​ ក្រោយ​ពីប្រ​ណាំង​រយៈ​ពេល​ជា​ង​៥​ម៉ោង​ ទូក​-ង វត្ត​ជ្រោយ​ទឹម​ចាស់​ ក្រុង​សុក​ត្រាំង​ ជា​ប់លេខ​១​   (ទទួល​បាន​ប្រាក់​រង្វាន់​២​០​លាន​ដុង​);   លេខ​២​   ទូក​-ងវត្ត​សង្កែ​ (ទទួល​បាន​ប្រាក់​រង្វាន់​១​២​លាន​ដុង​)  លេខ​៣​ទូក​-ងវត្ត​ដៃ​តាសួសនិង​ លេខ​៤​ បាន​ទៅ​លើ​ទូក​-ង វត្ត​ស្រឡូ​ង៕

លីធាន​-លីសៀ

ចែករំលែកអត្ថបទ