គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងទើបចាត់តាំងសន្និបាតបូកសរុបបណ្តោះអាសន្ន១០ឆ្នាំកសាងខឿនការពារប្រទេសទូទាំងប្រជាជន ដំណាក់កាល២០០៩-២០១៩។
លោកង៉ោហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គលឆ្នើម ក្នុងអំឡុង១០ឆ្នាំកសាងខឿន ការពារប្រទេសទូទាំងប្រជាជនដំណាក់កាល២០០៩-២០១៩។
ឆ្លងកាត់១០ឆ្នាំផ្សព្វផ្សាយអនុវត្តការកសាងខឿនការពារប្រទេសទូទាំងប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត បានចង្អុលការដល់កម្លាំងប្រដាប់អាវុធនិងគណៈ ផ្នែក អង្គការមហាជន រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ អនុវត្តប្រកបដោយប្រសិទ្ធភាពការចលនាមហាជន កសាងមូលដ្ឋាននយោបាយ ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាជនបំផុតគឺនៅតំបន់ចំណុចសំខាន់ខាងការការពារប្រទេស សន្តិសុខតំបន់នៅលំបាកច្រើន។ ជាក់ស្តែង គឺគណៈកម្មាធិការប្រជាជនខេត្ត បានចង្អុលការ ចាត់តាំងបំប៉នចំណេះដឹងការពារប្រទេស សន្តិសុខបាន៨៦២ថ្នាក់ ក្នុងនោះ សម្រាប់អ្នកមុខអ្នកការសាសនា បព្វជិតចំនួន១៣៣ថ្នាក់។ ចាត់តាំងធ្វើសមយុទ្ធចាប់ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋានបាន២៤៥លើក ឆ្លងតាមរយៈនោះ បានជួយឱ្យគណៈកម្មាធិការបក្ស រដ្ឋអំណាច និងគណៈ ផ្នែក អង្គការមហាជនភូមិភាគគ្រប់លំដាប់ថ្នាក់លើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវ សមត្ថភាពចំពោះភារកិច្ចយោធាការការពារប្រទេសនៅភូមិភាគ។ ទន្ទឹមនឹងនោះ សង់ផ្ទះឧបការគុណ ផ្ទះមេត្តាធម៌ ផ្ទះមិត្តរួមកង ផ្ទះមហាសាមគ្គីបានចំនួន២៧៨ខ្នង ព្រមជាមួយនោះ ក៏បានចុះទៅសួរសុខទុក្ខនិងជូនអំណោយ ពិនិត្យជំងឺ ផ្គត់ផ្គង់ឱសថដោយឥតគិតថ្លៃដល់គ្រួសារស្ថិតក្នុងក្របខណ្ឌគោលនយោបាយ គ្រួសារក្រីក្រ និងជូនអាហារូបករណ៍ដល់ប្អូនៗសិស្សានុសិស្សដែលមានស្ថានភាពលំបាកស្ថិតក្នុងកម្មវិធី "បុណ្យចូលឆ្នាំថ្មីកងទ័ព-ប្រជាជន" នៅលើភូមិសាស្រ្តឃុំឆ្ងាយដាច់ស្រយាលចំនួន១០ គិតជាទឹកប្រាក់សរុបជាង៥៦ពាន់លានដុង រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីប្រជាជន។
ស្របក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានជូនប័ណ្ណសរសើរដល់សមូហភាពចំនួន៦ និងបុគ្គល៣១រូប ដែលមានស្នាដៃឆ្នើមក្នុងអំឡុង១០ឆ្នាំកសាងខឿនការពារប្រទេសទូទាំងប្រជាជនដំណាក់កាល២០០៩-២០១៩៕
យ្វីអាញ់-វិមាន