កីឡា - ទេសចរណ៍ ទេសចរណ៍

30/09/2019 - 15:41

រម​ណីយ​ដ្ឋាន​ទេស​ចរ​ណ៍​ល្បី​ឈ្មោះ​នៅ​បាក​លីវ​

និយា​យ​ដល់​បាក​លីវ​ ភ្ញៀវ​ទេស​ចរ​តែ​ងនឹក​ដល់​អតីត​សិល្បករ​កាវ​វុាំងលូវ-កវី​និព័ន្ធ​បទ​ចម្រៀង​ដ៏​ល្បី​ “យា​កោហ្វាយ​ឡាង” ដែល​ប្រ​ជា​ជន​រស់​នៅ​តំ​បន់​ណាម​បូ​ភាគ​ច្រើន​តែ​ងដឹង​ឮ​។​ ទន្ទឹម​នឹង​នោះ​ បាក​លីវ​ នៅ​មាន​រម​ណីយ​ដ្ឋាន​ទេស​ចរ​ណ៍​ល្បី​ៗ​ជា​ច្រើន​ កំ​ពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរជា​តិ​និង​អន្តរ​ជា​តិ​ មក​ទស្សនា​កម្សាន្ត​ ដូច​ជា​៖ វាលកង្ហាខ្យល់​បាក​លីវ​ ញ៉ាម៉ា​កបាក​លីវ​ និង​មាន​ទី​តាំង​ទេស​ចរ​បែប​ជំនឿ​សាសនា​ ដូច​ជា​៖ មណ្ឌល​អា​គារ​កុង​តឺបាក​លីវ​ វត្ត​គម្ភីរ​សាគរព្រែក​ជ្រៅ​និង​បដិមា​ព្រះ​ម៉ែ​គង់ ស៊ី​អ៊ីមជា​ដើម​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​មួយ​ចំ​នួន​នៃ​រម​ណីយ​ដ្ឋាន​ទេស​ចរ​ណ៍​ល្បី​ឈ្មោះ​នៅ​បាក​លីវ​៕ 

                       លីធាន​-ពេជ្រ​សឿន​

វត្ត​គម្ភីរ​សាគរ (ព្រែក​ជ្រៅ​) ឃុំ​វិ​ញត្រាច់ដុង​ ក្រុង​បាក​លីវ​ កសាង​នៅ​ឆ្នាំ​១​៨​៨​៧​ បាន​ទទួល​ស្គាល់​ជា​កេរដំណែល​វប្ប​ធម៌​ប្រ​វត្តិ​សាស្ត្រ​ថ្នាក់​ខេត្ត​ក្នុង​ឆ្នាំ​២​០​០​១​។​ បច្ចុ​ប្បន្ន​ វត្ត​គម្ភីរ​សាគរជា​រម​ណីយ​ដ្ឋាន​ទេស​ចរ​ណ៍​មួយ​ដ៏​ល្បី​ឈ្មោះ​ក្នុង​ខេត្ត​ បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​តិ​និង​អន្តរ​ជា​តិ​មក​ទស្សនា​កម្សាន្ត​យ៉ាង​ច្រើន​កុះ​ករ​។​
 

មណ្ឌល​បដិមា​ព្រះ​ម៉ែ​គង់ស៊ី​អី​ម សង្កាត់​ញ៉ាម៉ា​ក ក្រុង​បាក​លីវ​ ជា​សំ​ណង់​ ស្ថាប្យកម្ម​ វប្ប​ធម៌​ ជំនឿ​សាសនា​ដ៏​ល្បី​នៅ​ខេត្ត​បាក​លីវ​។​ រៀង​រាល់​ឆ្នាំ​ បាន​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​ និង​គោ​រព​បូជា​យ៉ាង​ច្រើន​កុះ​ករ​។​

ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​កម្សាន្ត​និង​យក​ខ្យល់​អា​កាស​នៅ​រោង​ចក្រវា​យោ​អគ្គិ​សនី​បាក​លីវ​។

មណ្ឌល​អនុ​ស្សាវរីយ៍​ចម្រៀង​តាយតឺណាម​បូ​ និង​កវី​និពន្ធ​កាវ​វុាំងលូវ បាន​កសាង​នៅ​សង្កាត់​២​ ក្រុង​បាក​លីវ​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​យ៉ាង​កុះ​ករ​។​

ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​និង​ថត​រូប​អនុ​ស្សាវរីយ៍​ រូប​សំ​ណាកសូនពីក្រមួន​របស់​អតីត​សិល្បករ​កាវ​វុាំងលូវ។​

មគ្គុ​ទេស​ក៍​ទេស​ចរ​ឧទ្ទេស​នាម​ពីរបស់​របរប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​របស់​កុង​តឺបាក​លីវ​។​

មណ្ឌល​ទេស​ចរ​ណ៍​ញ៉ាម៉ា​ក កំ​ពុង​ទាក់​ទាញ​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​យ៉ាង​ច្រើន​កុះ​ករ​។​

 

ចែករំលែកអត្ថបទ