រយៈពេលកន្លង ប៉ុស្ដិ៍ការពារព្រំដែនភូមី បានជំរុញការអនុវត្តកម្មវិធីជាច្រើនដើម្បីជំនួយដល់មាមីងតំបន់ព្រំដែន ជាពិសេស ឧបត្ថម្ភដល់ប្អូនៗសិស្សានុសិស្សតាមរយៈកម្មវិធី “ជម្រុញដំណើរប្អូនទៅកាន់សាលា"។
ប៉ុសិ៍្តការពារព្រំដែនភូមីជូនអំណោយដល់សិស្សានុសិស្សកម្ពុជា នៅឃុំព្រែកក្រឹស។
នៅភូមិខ្វែង ឃុំភូឡើយ ស្រុកយ៉ាងថាញ់ គ្រួសារប្អូនត្រឹងធីប៊ិញវ៉ាង ជាគ្រួសារលំបាកបំផុត ឪពុកស្លាប់ចោល ម្ដាយមិនអាចធ្វើការងារធ្ងន់បាន។ ឆ្នាំ២០០៦ កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង បានជំនួយផ្ទះមហាសាមគ្គី១ខ្នងដល់គ្រួសារប្អូន។ ដើម្បីជួយប្អូនវ៉ាងមានលក្ខណសម្បត្តិទៅកាន់សាលា ប៉ុសិ៍្តការពារព្រំដែនភូមី បានបញ្ចូលឈ្មោះប្អូន ក្នុងកម្មវិធី "ជម្រុញដំណើរប្អូនទៅកាន់សាលា" រួចបានឧបត្ថម្ភទឹកប្រាក់៥០០.០០០ដុង/ខែ។ ប្អូនត្រឹងធីប៊ិចវ៉ាង សិស្សថ្នាក់ទី៩ អនុវិទ្យាល័យភូមី ចែករំលែក៖ "ប្អូនប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន។ ប្អូនសូមអរគុណចំពោះពូៗកងទ័ពបានផ្ចុងផ្ដើមនិងឧបត្ថម្ភដល់ប្អូន ដើម្បីជម្រុញកម្លាំងចិត្តប្អូនទៅកាន់ សាលា"។
សព្វថ្ងៃ ប៉ុស្ដិ៍ការពារព្រំដែនភូមី ឧបត្ថម្ភសិស្សអនុវិទ្យាល័យភូមីចំនួន៦នាក់។ លោកកៅវ៉ាន់បាវ ជាគ្រូបង្រៀនអនុវិទ្យាល័យភូមី ឱ្យដឹង៖ "អាស្រ័យការជួយជ្រោមជ្រែងពីសំណាក់បងៗ កង ទ័ពការពារព្រំដែន ទើបញុាំងឱ្យប្អូនៗមានទំនុកចិត្តក្នុងការរៀនសូត្រ ក៏ដូចជាក្នុងជីវភាពរស់នៅ"។
មិនត្រឹមតែជួយឧបត្ថម្ភប្អូនៗសិស្សានុសិស្ស ក្រីក្រក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុស្ដិ៍ការពារព្រំដែនភូមីនៅទាំងបើកទូលាយកម្មវិធីជំនួយដល់សិស្សានុសិស្សនៃប្រទេសមិត្តកម្ពុជាទៀតផង។ ប៉ុស្ដិ៍ការពារព្រំដែនកំពុងឧបត្ថម្ភដល់សិស្សានុសិស្សរបស់ប្រទេសកម្ពុជា៩នាក់នៅ២ឃុំរបស់ស្រុកកំពង់ត្រាច ខេត្តកំពត។ កម្មវិធីជម្រុញដំណើរប្អូនទៅកាន់សាលា ត្រូវបានអនុវត្តនៅប្រទេសមិត្ត ហើយក៏ទទួលបាននូវទឹកចិត្តស្រឡាញ់រាប់អានពីសំណាក់ប្រជាជនកម្ពុជានិងកងកម្លាំងការពារព្រំដែនរបស់ប្រទេសមិត្ត។ លោកអនុសេនីយ៍ឯក Chinh Nak អនុប្រធានកងអនុសេនាធំលេខ៣នៃកងវរសេនាតូចលេខ ២ ប៉ូលិសការពារព្រំដែនកម្ពុជា ចែករំលែក៖ "ខ្ញុំរីករាយយ៉ាងខ្លាំងខណៈពេលខាងវៀតណាម បានជួយឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រនៅកម្ពុជា។ ជំហានដំបូងនៅ៤ភូមិ ចំណុះឃុំព្រែកក្រឹសនិងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ខ្ញុំសូមថ្លែងអំណរគុណចំពោះកងទ័ពនិងប្រជាជនវៀតណាម មានចិត្តសន្ដោសនាំយកអំណោយដ៏មានតម្លៃជួយដល់ សិស្សានុសិស្សក្រីក្រនៅប្រទេសកម្ពុជា"។
វរសេនីយ៍ទោហាឌឹកហាញ ប្រធានប៉ុស្ដិ៍ការពារព្រំដែនភូមី កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង ឱ្យដឹង៖ "ប៉ុស្ដិ៍ការពារព្រំដែនភូមី អនុវត្តកម្មវិធីជម្រុញដំណើរប្អូនទៅកាន់សាលាដល់សិស្សានុសិស្សច្រើនបំផុត។ ដើម្បីអនុវត្តបានប្រការនេះ មុនដំបូងបង្អស់គឺគណៈកម្មាធិការបក្ស មេបញ្ជាការអង្គភាពត្រូវមានសេចក្ដីសម្រេចចិត្តផែនការជាក់ស្ដែង អនុវត្តល្អការងារអប់រំគោលនយោបាយ សតិអារម្មណ៍ដល់កម្មាភិបាលយុទ្ធជនយល់ច្បាស់អំពីគោលដៅ អត្ថន័យនៃកម្មវិធីជម្រុញដំណើរប្អូនទៅកាន់សាលា។ ផ្ដើមពីនោះ កម្មាភិបាល យុទ្ធជនស្ម័គ្រចិត្តដកប្រាក់បៀរវត្សបង្កើតជាមូលនិធិ ដើម្បីអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាព"។ ឆ្នាំសិក្សា២០១៩- ២០២០ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង បានឧបត្ថម្ភសិស្សានុសិស្សចំនួន១១៣នាក់ ក្នុងនោះ ឧបត្ថម្ភដល់សិស្សានុសិស្សប្រទេសកម្ពុជា១៣នាក់ផងដែរ៕
ត្រុងង្វៀន - ថាច់ធី