រយៈពេលជាង៨ឆ្នាំមុន ភូមិបឹងព្រលឹត ឃុំត្រុងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង ជាភូមិភាគក្រ គ្មានទឹកសាប គ្មានផ្លូវដាន គ្មានអគ្គិសនី គ្មានទឹកស្អាតប្រើប្រាស់។ល។ ភូមិបឹងព្រលឹត ឥឡូវផ្លូវគមនាគមន៍ត្រូវបានចាក់បេតុង សាលារៀន ធារាសាស្រ្ត អគារវប្បធម៌ភូមិ។ល។ ត្រូវបានផ្តោតការយកចិត្តទុកដាក់វិនិយោគកសាងបណ្តាញអគ្គិសនីជាតិបានតភ្ជាប់ចូលដល់ផ្ទះ។
ផ្លូវគមនាគមន៍ជនបទនៅភូមិបឹងព្រលឹតត្រូវបានចាក់បេតុង។
ភូមិបឹងព្រលឹត មានជនរួមជាតិខ្មែររស់នៅជិត១០០%។ សេដ្ឋកិច្ចសំខាន់គឺកសិកម្ម ម៉្លោះហើយភូមិបឹងព្រលឹតពីមុនជាភូមិលំបាកពិសេសរបស់ឃុំត្រុងប៊ិញ។ លោកត្រេវសាកអាយុ៧០ឆ្នាំ នៅភូមិបឹងព្រលឹត ឱ្យដឹង៖ “ចាប់តាំងពីរដ្ឋ ផ្សព្វផ្សាយគម្រោងទំនប់ទឹកប្រៃ ស្ដុកទឹកសាប ឃើញថាការងារស្រែចម្ការបាននាំមកលទ្ធផលល្អ។ មាមីងធ្វើស្រែ ផ្តើមពី១រដូវ កើនឡើង៣រដូវ /ឆ្នាំ។ មិនត្រឹមតែដូច្នេះ ពេលមានអគ្គិសនីតភ្ជាប់ដល់ផ្ទះ ប្រជាជនក្តាប់ព័ត៌មានតាមរយៈកាសែត វិទ្យុទូរទស្សន៍ ទើបម្ចាស់ការអនុវត្តបច្ចេកទេសក្នុងការផលិតស្រូវផ្តល់ទិន្នផលគុណភាពខ្ពស់។ ពិសេស ពេលមានផ្លូវតភ្ជាប់ភូមិ ឃុំ ដូច្នេះ ការដោះដូរទំនិញក៏មានភាពងាយស្រួល បង្កើនប្រាក់ចំណូល លើកស្ទួយជីវភាព ឈានឡើងធូរធារ”។
មាមីង ជនរួមជាតិខ្មែរ នៅភូមិបឹងព្រលឹតឆ្លៀតយកផ្ទៃដីតាមភ្លឺប្រឡាយ ដាំដំណាំរួមផ្សំ ដើម្បីរកប្រាក់ចំណូលបន្ថែម។
ពេលមានកម្មវិធី គម្រោងរបស់បក្សនិងរដ្ឋវិនិយោគភូមិភាគផ្តុំកម្លាំងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ធារាសាស្រ្ត ទំនប់ទឹកប្រៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផលិតរបស់ប្រជាជន។ កម្មវិធី គម្រោងជំនួយពូជដំណាំ សត្វចិញ្ចឹម ទុនពង្រីកសេដ្ឋកិច្ច បង្រៀនវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ។ល។ ឲ្យគ្រួសារខ្មែរក្រីក្រ ត្រូវបានផ្សព្វផ្សាយ អនុវត្តយ៉ាងត្រឹមត្រូវ។ បងស្រីឡឹមធីណាល ជាគ្រួសារក្រីក្រ គ្មានដីផលិត គ្មានរបរលំនឹង បានឃុំត្រុងប៊ិញពិនិត្យជំនួយផ្ទះនិងគោដល់គ្រួសារបងស្រី។ ក្រោយពីរយៈកាលជាច្រើនឆ្នាំខិតខំធ្វើការរកស៊ី គ្រួសារបងស្រីចាកផុតពីភាពក្រីក្រ ប្រកបដោយចីរភាព។ បងស្រីណាល ឱ្យដឹង៖ “អាស្រ័យរដ្ឋសង់ផ្ទះជូននិងគោ ព្រមទាំងឱ្យបុលទុនអនុគ្រោះ ទើបគ្រួសារខ្ញុំមានលក្ខណៈពង្រីកសេដ្ឋកិច្ចគ្រួសារ។ ឥឡូវនាងខ្ញុំនៅផ្ទះថែទាំគោ៤ក្បាល ដាំបន្លែបង្ការជុំវិញផ្ទះលក់គ្រប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ប្តីនាងខ្ញុំទៅធ្វើការឈ្នួលក្នុងភូមិរកបានប្រាក់ចំណូលបន្ថែម ឥឡូវជីវភាពគ្រួសារខ្ញុំបានលំនឹងបង្គួរ”។
លោកត្រេវមិញតឹម អនុលេខាសាបក្សភូមិបឹងព្រលឹត ឱ្យដឹង៖ “មាមីងធ្វើស្រែពី២-៣រដូវ/ឆ្នាំ ជ្រើសពូជស្រូវST ពូជស្រូវគុណភាពខ្ពស់ អនុវត្តបច្ចេកទេសក្នុងការបង្កបង្កើនផល ម៉្លោះហើយសម្រេចទិន្នផលជាង៨តោន/ហិកតា។ ទន្ទឹមនឹងការឧបត្ថម្ភទុនអនុគ្រោះ ពូជដំណាំ សត្វចិញ្ចឹម យុវជនឋិតក្នុងវ័យពលកម្មក៏បានរដ្ឋអំណាចឧទ្ទេសនាមកាងារធ្វើនៅក្រុមហ៊ុនក្នុងនិងក្រៅខេត្ត រកបានប្រាក់ចំណូលលំនឹងសម្រាប់គ្រួសារ។ ពេលមានលក្ខណៈពង្រីកសេដ្ឋកិច្ចគ្រួសារ មួយអន្លើដោយឆន្ទៈឈានឡើងក្នុងការរកទទួលទាន ម៉្លោះហើយមានគ្រួសារជាច្រើនចាកផុតពីភាពក្រីក្រ គ្រួសារមានជីវភាពមធ្យមឈានឡើងធូរធារ។ នៅភូមិបឹងព្រលឹត ឥឡូវសង់សុទ្ធតែផ្ទះឥដ្ឋ គ្មាននៅផ្ទះស្លឹក ពេលយប់គ្រប់ច្រកល្ហកក្នុងភូមិ អុជអគ្គិសនីភ្លឺព្រោងព្រាត គ្រួសារណាក៏មានយានជំនិះ និងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។ល។”៕
យ្វីអាញ់-មុនី