ចាប់ពីដើមឆ្នាំ២០១៩មកទល់ពេលនេះ ជាមួយនឹងការអនុវត្តវិធានការជំនាញ កងទ័ពការពារព្រំដែនអាងយ៉ាង បានពុះពារតស៊ូជោគជ័យលើរឿងក្តីពិសេស សំណុំរឿងជាច្រើន និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ សម្រេចបានលទ្ធផលដូច្នេះ គឺអាស្រ័យការពុះពារតស៊ូរបស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែន អាងយ៉ាងនិងកម្លាំងសមត្ថកិច្ចដែលឈរជើងលើភូមិសាស្រ្ត ព្រមទាំងកិច្ចសហការស្អិតល្មួតជាមួយកម្លាំងសមត្ថកិច្ចប្រទេសមិត្តកម្ពុជា។
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកអន្តរជាតិឡុងប៊ិញ កងទ័ពការពារព្រំដែនអាងយ៉ាង ពិនិត្យឆែកឆេរស្ករសដែលនាំចូលខុសច្បាប់។
ចាប់ពីដើមឆ្នាំ២០១៩មកទល់ពេលនេះ កងទ័ពការពារព្រំដែនអាងយ៉ាង បានដឹកនាំ សហការនឹងកម្លាំងសមត្ថកិច្ច ប្រទះឃើញធ្វើការឃាត់ខ្លួន វិនិច្ឆ័យ១៤៨ករណីដោយមានមុខសញ្ញា១៧នាក់។ ក្នុងនោះ មាន៣ករណីមានមុខសញ្ញា៨នាក់ដែលពាក់ព័ន្ធនឹងគ្រឿងញៀន អូសរឹបបាន គ្រឿងញៀនចម្រុះគ្រប់ប្រភេទចំនួន ២៧,៧គ.ក និងគ្រឿងញៀនចម្រុះប្រភេទគ្រាប់បាន ៦.៥០០គ្រាប់ យានយន្ត១គ្រឿង។ មាន១៤៥ករណីដោយមានមុខសញ្ញា៩នាក់ រត់គយ ដឹកជញ្ជូនទំនិញខុសច្បាប់ឆ្លងដែន អូសរឹបបារីនាំចូលខុសច្បាប់៧៩.៨០០កញ្ចប់ ស្ករស៧៣.៥០០ គ.ក លុយដុល្លា៥០.០០០USD នាំចូលកាកសំណល់គ្រប់ប្រភេទ៣២.៥៤៥គ.ក និងវត្ថុតាងផ្សេងៗជាច្រើនទៀត។ តម្លៃទំនិញដែលអូសរឹបបានសរុបទឹកប្រាក់៣,៩ពាន់លានដុង។
ជាក់ស្ដែងនៅវេលាម៉ោង១៦ ថ្ងៃ១៣ ខែមេសា ឆ្នាំ២០១៩ កងទ័ពការពារព្រំដែនអាងយ៉ាង សហការនឹងអង្គភាពពាក់ព័ន្ធ បង្ក្រាបបានជោគជ័យការជួញដូរ ដឹកជញ្ជូនគ្រឿងញៀន ចាប់បានមុខសញ្ញា២នាក់ ម្នាក់ឈ្មោះ យូក្វឹកកឿង កើតឆ្នាំ១៩៩០ ស្នាក់នៅក្រុងញ៉ាត្រាង ខេត្តខាញ់ហ្វានិងម្នាក់ទៀតឈ្មោះត្រិញកុងងៀ កើតឆ្នាំ១៩៧៨ ស្នាក់នៅទីប្រជុំជនឡុងប៊ិញ ស្រុកអាងភូ ខេត្តអាងយ៉ាង ព្រមទាំងវត្ថុតាងគ្រឿងញៀនចម្រុះ២២.០០០ គ្រាប់ គ្រឿងញៀនចម្រុះប្រភេទម៉ាទឹកកក១៨.៤គ.ក។ បើកការសើុបអង្កេតនៅយប់ថ្ងៃ១៣ ខែមេសា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបន្តសហការចាប់ឃាត់ខ្លួនមុខសញ្ញា៤នាក់ដែលពាក់ព័ន្ធការជួញដូរ ដឹកជញ្ជូនគ្រឿងញៀន ពីកម្ពុជានាំចូលវៀតណាម។ ជាពិសេស ធ្វើការឆែកឆេរជាបន្ទាន់កន្លែងស្នាក់នៅរបស់មុខសញ្ញា កម្លាំងសមត្ថកិច្ចសហការអូសរឹបបន្ថែមគ្រឿងញៀនចម្រុះ១គ.ក និងគ្រឿងញៀនគ្រាប់ឯទៀត៦.៥០០គ្រាប់។ ចំនួនគ្រឿងញៀនដែលរឹបអូសបានសរុបទាំងអស់២៦,៦គ.ក។
បច្ចុប្បន្ន ទន្ទឹមនឹងសកម្មភាពប្រព្រឹត្តបទល្មើសខាងគ្រឿងញៀន សកម្មភាពរត់គយ ដឹកជញ្ជូនទំនិញសុខច្បាប់តាមបន្ទាត់ព្រំដែនខេត្តអាងយ៉ាង ក៏មានស្ថានការណ៍យ៉ាងស្មុគស្មាញដែរ។ បានដឹងថា បច្ចុប្បន្ននៅឯខាងនាយព្រំដែនមានឃ្លាំងស្ដុកទំនិញតាមបន្ទាត់ព្រំដែនសរុបទាំងអស់២៦កន្លែង។ ផ្តើមពីឃ្លាំងទំនិញទាំងនេះ មុខសញ្ញាបានលប់លួចដឹកទំនិញឆ្លងដែន រួចបញ្ជូនចូលឃ្លាំងទំនិញ ឬក៏ចែករំលែកលាក់ទុកក្នុងផ្ទះ បន្ទាប់មកបន្តការបញ្ជូនតាមមធ្យោបាយផ្សេងៗ ដើម្បីនាំចូលក្នុងប្រទេសយើងលក់ដូរចែកចាយជាបន្ត។
ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀននិងទំនិញរត់គយ ពីក្រៅព្រំដែនចូលក្នុងប្រទេសលក់ដូរចែកចាយ វរសេនីយ៍ឯក ង្វៀនថឿងឡែ មេបញ្ជាការកងទ័ពការពារព្រំដែនអាងយ៉ាង ឱ្យដឹង៖ កងទ័ពការពារព្រំដែនអាងយ៉ាង បានកំណត់ច្បាស់ ត្រូវបន្តការម្ចាស់ការកសាងផែនការចំណុចខ្ពស់វាយសម្រុករាល់បទល្មើស ជំរុញការងារសើុបអង្កេតជាសំខាន់ បង្កើនការដោះដូរព័ត៌មានជាមួយកម្លាំងសមត្ថកិច្ចប្រទេសមិត្តកម្ពុជា ដើម្បីក្តាប់ស្ថានការណ៍សកម្មភាពរាល់បទល្មើស ពិសេសគឺបទល្មើសខាងគ្រឿងញៀន។ ម្យ៉ាងទៀត អង្គភាពជានិច្ចកាលតែងរក្សាល្អនូវកិច្ចប្រជុំជាមួយរដ្ឋអំណាចនិងកម្លាំងប្រដាប់អាវុធកម្ពុជា ម្ចាស់ការកសាងសំណុំបែបបទរឿងក្តីពិសេស សំណុំរឿង សំដៅពុះពារតស៊ូកម្ចាត់ បោសសម្អាតភូមិសាស្រ្តតំបន់ព្រំដែន៕
ឡេដុង (http://www.bienphong.com.vn)- លីសៀ