ស្របក្នុងឱកាសខួបអនុស្សាវរីយ៍៥៨ឆ្នាំ ទិវាគ្រោះមហន្តរាយសារធាតុពុលឌីអុកស៊ីននៅវៀតណាម (១០/៨/១៩៦១-១០/៨/២០១៩) សមាគមជនរងគ្រោះដោយសារធាតុពុលឌីអុកស៊ីនខេត្តសុកត្រាំង សហការជាមួយសមាគមជំរុញការសិក្ស "និងសម្ព័ន្ធយុវជន ប្លុកស្ថាប័នខេត្តសុកត្រាំង រៀបចំកម្មវិធី "បំភ្លឺឆន្ទៈវៀត" ស្ងើចសរសើរសិស្សដែលរងគ្រោះដោយសារធាតុពុលឌីអុកស៊ីន កីឡាករឈ្នះរង្វាន់ខ្ពស់ក្នុងពិធីប្រកួតកីឡាជនពិការ។
ជូនអំណោយនិងអាហារូបករណ៍ដល់សិស្សក្រីក្រសិស្សរងគ្រោះដោយសារធាតុពុលឌីអុកស៊ីន។
ចូលរួមកម្មវិធីនេះ មានសិស្សរងគ្រោះដោយសារធាតុពុលឌីអុកស៊ីននិងសិស្សពិការចំនួន៣៥នាក់ មកពីសាលានានាលើភូមិសាស្រ្តខេត្តសុកត្រាំង បានទទួលអាហារូបករណ៍ក្នុងមួយចំណែកៗមានចំនួនទឹកប្រាក់១លានដុង។ កីឡាករជាជនពិការ ដែលរងគ្រោះដោយសារធាតុពុលឌីអុកស៊ីន មានឆន្ទៈឈានឡើងដោយខ្លួនឯងចូលរួមប្រកួតកីឡាជនពិការទូទាំងប្រទេសឆ្នាំ២០១៩ និងទទួលបានលទ្ធផលមេដាយប្រាក់១គ្រឿង មេដាយសំរឹទ្ធ៣គ្រឿង លើវិញ្ញាសាហែលទឹកនិងកីឡាអត្តពលកម្ម ព្រមជាមួយនោះ ក៏បានគណៈចាត់តាំងកម្មវិធីស្ងើចសរសើរនិងជូនរង្វាន់ដល់កីឡាករម្នាក់ៗទទួលបានប្រាក់១,៥លានដុង។
* សហព័ន្ធនារីវៀតណាមខេត្តសុកត្រាំង ក៏បានរៀបចំពិធីជូនអាហារូបករណ៍កម្មវិធី "ផ្ដល់កម្លាំងចិត្ត ប្អូនៗទៅសាលា" ពិធីនេះ សហព័ន្ធនារីខេត្តបានផ្ដល់ជូនអាហារូបករណ៍១០០ចំណែក មួយចំណែកៗ តម្លៃ១លានដុងនិងជូនកង់១០គ្រឿង (មួយគ្រឿងៗតម្លៃ២លានដុង) ទន្ទឹមនឹងនោះ ជូនសិក្ខូបករណ៍ និងអំណោយដល់ប្អូនៗចំនួន១០០នាក់ជាកូនរបស់សមាជិកសមាគមនារីក្រីក្រ ឆ្លងកាត់លំបាករៀនពូកែ សរុបទឹកប្រាក់ជាង១៥០លានដុង។ ចំនូនទឹកប្រាក់នេះ បានមកពីការរួមវិភាគទានរបស់ក្រុមហ៊ុន អាជីវកម្ម និងមូលនិធិឧបត្ថម្ភនារីក្រីក្រចំណុះសហពន្ធនារីខេត្តសុកត្រាំង៕
យ្វីអាញ់-វិមាន